ហុងកុង៖ អស់ច្រើនខែហើយដែរ ដែលតារាសម្តែង Eric Li ចាកចេញពីក្រុមហ៊ុនTVB ក្រោយបំពេញការងារនៅទីនោះអស់ពេលជាង២០ ឆ្នាំហើយពេលនេះនៅមិនទាន់មានការងារច្បាស់លាស់មួយធ្វើវិញទេ ។ តារាសម្តែងជើងចាស់ Eric Li ដែលទទួលជោគជ័យខ្លាំងក្នុងខ្សែភាពយន្តចុងក្រោយនៅ TVB “The Man Who Kill Trouble” នោះបានប្រាប់អ្នកសារព័ត៌មានថា លោកទំនេរគ្មានការងារធ្វើជាងខែហើយ ក្រោយចាកចេញពីទ្រនុំភាពយន្តល្បីមួយនេះ...
តារាជាច្រើនបានទទួលជោគជ័យថ្មីៗ និងកើនប្រជាប្រិយភាពឥតឈប់គួរឲ្យកត់សម្គាល់នៅឆ្នាំ ២០១៩នេះ។ ប៉ុន្តែសង្កេតឃើញថាមានតែ តារាស្រី ៥រូបនេះប៉ុណ្ណោះ ដែលហាក់ដូចជាលេចធ្លោខ្លាំងជាងគេសម្រាប់អាជីពសិល្បៈទាំងការសម្ដែងរឿង និងស្ប៉តពាណិជ្ជកម្ម។ ១. Yaya Urassaya ឆ្នាំនេះ រឿងភាគបែបបុរាណលាយសម័យមានចំណងជើងថា “Klin Kasalong” បានធ្វើឲ្យ Yaya ទទួលមតិល្អៗជាការពេញចិត្តច្រើនលើសលប់។ ប៉ុន្តែបើងាកទៅមើលការងារជាតារាតំណាងផលិតផលល្បីៗវិញ Yaya រវល់សឹងរកពេលសម្រាកគ្មានទាំងក្នុង និងក្រៅប្រទេស។...
កូរ៉េ៖ ខណៈមនុស្សជាច្រើនលើលោកកំពុងតុបតែងខ្លួនប្លែកៗដើម្បីអបអរពិធី Halloween តារាចម្រៀងស្រីកូរ៉េបីដួងនេះត្រូវអ្នកគាំទ្រដាក់ពិន្ទុជាតារាដែលតែងខ្លួនសមបំផុតដើម្បីអបអរពិធីនេះ ។ មានតារាកូរ៉េមិនតិចទេបានតុបតែងខ្លួនប្លែកៗដើម្បីចូលរួមពិធីជប់លៀងនិងបង្អួតគ្នាទៅវិញទៅមកតែច្បាស់ណាស់តារាកូរ៉េបីដួងខាងក្រោមនេះធ្វើFan ផ្អើលមើលមិនចង់ស្គាល់តែម្តង។ 1, JooE សមាជិក្រុម MOMOLAND តុបតែងខ្លួនជា Red Queen ក្នុងភាពយន្ត Alice in Wonderland SuA សមាជិកក្រុម Dream Catcher...
ប្រមាណ១សប្ដាហ៍មកហើយដែលរឿងរ៉ាវក្នុងគ្រួសាររបស់នាយក្រិន ត្រូវបានបែកធ្លាយអំពីរឿងដែលថា ភរិយារបស់នាយ បានក្បត់ផិត ហើយឥឡូវចេញសាច់រឿងពិតហើយ ដោយនាយក្រិន អះអាងនាយបានឃើញផ្ទាល់ភ្នែក ដោយលើកទី១បានត្រឹមរឹតទ្រូងដើរចេញទាំងអួលណែន។ នេះបើតាមនាយ ប្រាប់ ទំព័រ “កម្ពុជាថ្ងៃនេះ” ក្នុងបទសម្ភាសន៍វីដេអូ។ រឿងរ៉ាវនេះ នាយ ក្រិន បានប្រាប់ថា បានកើតឡើងប្រមាណ ជាង ២ខែហើយ។ តាមដំណើររឿងគឺក្នុងអំឡុងខែសីហាកន្លងទៅ លោកមានជំងឺ...
មិនត្រឹមតែការសម្លៀកបំពាក់ប៉ុណ្ណោះទេ សូម្បីតែការជ្រើសរើសម៉ូដស្បែកជើង ក៏សំខាន់ណាស់ដែរ ដើម្បីបង្កើតស្ទីលមួយសម្រាប់ខ្លួនឯង។ បើក្រឡេកមកមើល ក្រុមតារាកូរ៉េស្រី BlackPink ដ៏ល្បីឯណេះវិញ ក្រៅពីការច្រៀងនៅលើឆាក តែងប្រទះឃើញមួយក្រុមនេះ និយមចូលចិត្តពាក់ស្បែកជើង ៥ ម៉ូដ ពេលចេញទៅណាមកណាម្តងៗ។ ស្បែកជើងប៉ាត់តា ជាទូទៅមនុស្សស្រី យ៉ាងហោចណាស់មានស្បែកជើងប៉ាត់តា ២-៣គូនៅក្នុងទូ ព្រោះវាពេញនិយមនិងងាយស្រួលពាក់។ សូម្បីតែក្រុមតារាកូរ៉េស្រីដ៏ស្រស់ស្អាតល្បីល្បាញ ក៏តែងតែពាក់ស្បែកជើងប្រភេទនេះ មិនថាក្នុងស្ទីលសាមញ្ញ...
កូរ៉េ៖ ដូចការសន្យារបស់ P-Nation ពេលនេះវីដេអូចម្រៀងថ្មីរបស់ Jessi និង Jay Park បានចេញជាផ្លូវការហើយ ។ ក្នុងវីដេអូថ្មីបទ“Drip “ ដែលច្រៀងដោយតារារ៉េបល្បីJay Park និងJessi នេះដែរពួកគេទាក់ទាញខ្លាំងណាស់ ហើយវីដេអូទាំងមូលសឹងតែច្រឡំគ្នាជាមួយវីដេអូចម្រៀងរបស់តារារ៉េបអាមេរិកល្បីៗ ។ បទនេះនិពន្ធទំនុកភ្លេងដោយ Jessi, Johnjohn និងCuzD ហើយអត្ថន័យចម្រៀងសរសេរដោយ Jay Park ដែលធ្លាប់ជោគជ័យខ្លាំងលើចម្រៀងផ្នែករ៉េបនេះ ។“Drip” ជាចម្រៀងទី២ របស់តារារ៉េប Jessi នៅផលិតកម្មP-Nation បន្ទាប់ពីបទ “ Who Dat B” ។ដោយ៖ ទូច សុខលីដា
នៅក្នុងកម្មវិធីដ៏ធំមួយដែលមានការចូលរួមពីសំណាក់តារាជួរមុខយ៉ាងច្រើននោះ តារាចម្រៀងកូរ៉េ ជនជាតិថៃ Lisa នៅតែទទួលបានចំណាប់អារម្មណ៍ខ្ពស់ជាងគេដោយសម្រស់ដ៏លេចធ្លោរបស់ខ្លួន។ កាលពីថ្ងៃទី៣១ ខែតុលាមុននេះ កម្មវិធីបង្ហាញមុខផលិតផលរបស់ម៉ាកយីហោល្បីលំដាប់អន្តរជាតិមួយ ត្រូវបានប្រព្រឹត្តឡើងនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ ដោយមានការចូលរួមពីសំណាក់តារាលំដាប់ A ជាច្រើន រួមមាន Go So Young, Lisa (BlackPink), Park Hae Jin និង...
តារាស្រីថៃជាច្រើនបានថតជាស្ពតពាណិជ្ជកម្ម ក្រៅពីការងាជាតារាសម្ដែងរឿង។ ប៉ុន្តែមានមិនច្រើននោះទេ ដែលស័ក្តិសមបំផុតក្នុងការថតពាណិជ្ជកម្មឲ្យផលិតផលរបស់ក្រុមហ៊ុននីមួយៗក្នុងប្រទេសថៃ។ ទាំងសម្រស់និងសមត្ថភាពធ្វើឲ្យតារាស្រីទាំងនេះ ជាប់ជារាជនីនៃស្ប៉តពាណិជ្ជកម្ម៖ ១. Yaya Urassaya Yaya បានប្រឡូកក្នុងវិស័យសិល្បៈប្រមាណ ១០ ឆ្នាំមកហើយ ហើយនាងក៏ត្រូវបានអ្នកគាំទ្រឲ្យឈ្មោះថា ជារាជនីនៃស្ប៉តពាណិជ្ជកម្ម។ នាងបានធ្វើជាអ្នកតំណាងឲ្យផលិតផលប្រមាណជា ២១០ ផលិតផលនិងម៉ាកល្បីៗជាច្រើនទាំងក្នុងក្រៅប្រទេស។ ២. Aum Patchrapa តារាស្រីជើងចាស់...
កូរ៉េ៖ តារាចម្រៀងរូបសង្ហារ Wonho ត្រូវដកចេញពីក្រុមចម្រៀង Monsta X ក្រោយលេចលឺរឿងជំពាក់បំណុលមិត្តភក្តិ។ ផលិតកម្មStarship Entertainment បានចេញសេចក្តីប្រកាសជាផ្លូវការនៅល្ងាចថ្ងៃទី៣១ ខែតុលានេះថា Wonho នឹងចាកចេញពីក្រុមចម្រៀង Monsta X ក៏ដូចជាផលិតកម្ម Starship ហើយ ។ ក្នុងសេចក្តីប្រកាសបានសរសេរថា “ សួរស្តីអ្នកទាំងអស់គ្នា!...
Steven Paul Jobs ឬ Steve Jobs ជាបុគ្គលបច្ចេកវិទ្យាដ៏មានឥទ្ធិពលមួយរូបនៅលើពិភពលោក ដែលបានរួមគ្នាជាមួយលោក Steve Wozniak បង្កើតក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់អាមេរិកឈ្មោះ Apple Inc., នៅក្នុងឆ្នាំ ១៩៧៦។ Steve Jobs កើតនៅឆ្នាំ១៩៥៥ ហើយទទួលមរណៈភាពនៅក្នុងវ័យ ៥៦ឆ្នាំ (ខែតុលា ឆ្នាំ...