សិល្បៈ និង កម្សាន្ត

តារារ៉េបល្បី Steve Aoki ប្រកាសសហការ ចម្រៀងជាមួយ Lay និង Will I Am

អាមេរិក ៖ តារាចម្រៀងរ៉េប អាមេរិកដ៏ល្បីល្បាញ Steve Aoki ប្រកាសដំណឹងល្អថា ខ្លួននឹងសហការបទចម្រៀងថ្មីជាមួយ Lay សមាជិកក្រុមចម្រៀង កូរ៉េ EXO និងលោក Will. i. Am ។
ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី២០ ខែមិនានេះថាតារាចម្រៀង Steve Aoki បានប្រកាសជាផ្លូវការ ក្នុងបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនថាអ្នក ដែលសហការក្នុងបទចម្រៀងថ្មី ” Love You More” របស់ខ្លួនគឺ Lay សមាជិក EXO និង Will. i. Am មេក្រុមចម្រៀងដ៏ល្បីល្បាញ The Black Eyed Peas ហើយនេះជាអ្វីដែលអ្នកគាំទ្រ ទស្សទាយតាំងពី Steve បញ្ចេញបទចម្រៀងមួយឃ្លា អោយពួកគេស្តាប់ពីថ្ងៃទី១៨ ព្រោះ Fan សុទ្ធតែស្គាល់សម្លេងដ៏ទាក់ទាញរបស់ Lay ។
ឌីជេវ័យ៤២ ឆ្នាំ Steve Aoki ដែលជោគជ័យជាមួយបទចម្រៀង ជាច្រើនហើយនោះ បានបញ្ជាក់ប្រាប់ថា ” Love You More” នឹងចេញនៅថ្ងៃទីសុក្រទី២០ នេះហើយ ៕

ដោយ៖ ទូច សុខលីដា

Most Popular

To Top