បរទេស៖ មន្ត្រីអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការវាយប្រហារមួយ មុនពេលព្រឹកព្រលឹមកាលពីថ្ងៃសុក្រ នៅកន្លែងប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ បានសម្លាប់ទាហាន និងប៉ូលីសជាច្រើននាក់ នៅក្នុងខេត្ត ហ្សាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ អាជ្ញាធរបាននិយាយប្រាប់ឲ្យដឹងថា មនុស្សចំនួន២៥នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារនោះ ហើយមន្ត្រីស៊ើបអង្កេតបានជឿថា មានសមាជិកកងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថានមួយចំនួន បានជួយក្នុងការវាយប្រហារ នៅឯអគារទីបញ្ជាការចម្រុះ របស់ប៉ូលីសនិងកងទ័ព...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ របស់កូរ៉េខាងជើង នៅពេលថ្មីៗនេះ បាននិយាយថា ការជំរុញរបស់កូរ៉េខាងត្បូង ឲ្យចារឹតតំបន់ស គ្មានយោធាកូរ៉េ ជាបេតិកភ័ណ្ឌពិភពលោក របស់អង្គការយូណេស្កូ គឺជាគំនិតចម្លែក ដោយបង្ហាញ ឲ្យឃើញពីការយល់ឃើញខុសគ្នា អំពីព្រំដែនដែលខ័ណ្ឌចែក កូរ៉េទាំងពីរ។ ទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ របស់ទីក្រុងព្យុងយ៉ាង Uriminzokkiri បាននិយាយថា ផែនការរបស់រដ្ឋបាល បេតិកភ័ណ្ឌវប្បធម៌ របស់ទីក្រុងសេអ៊ូល...
បរទេស៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានធ្វើការប្រកាសថា កងទ័ពជើងទឹកអាមេរិក ទើបបានផ្តល់ឲ្យក្រុមហ៊ុន ការពារជាតិ Raytheon នូវកំណែប្រែកុងត្រា មានទំហំទឹកប្រាក់ ៣៩២,៤លានដុល្លារ សម្រាប់ផលិតកម្ម មីស៊ីលយុទ្ធសាស្ត្រ ឲ្យកងទ័ពអាកាស កងទ័ពជើងទឹក និងឲ្យដល់រដ្ឋាភិបាលបរទេសផ្សេងៗ។ កិច្ចព្រមព្រៀងគ្នា លើកុងត្រាថ្មីនេះ គឺបានកែប្រែកុងត្រា កាលពីមុន ដែលផ្តល់ឲ្យកាលពីខែកញ្ញា...
វ៉ាស៊ិនតោន៖ ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយ ដែលបានសរសេរថា កាលពីថ្ងៃសុក្រទី២០ ខែមីនា សហរដ្ឋអាមេរិក បានទទួលជោគជ័យ ក្នុងការសាកល្បង មីស៊ីលល្បឿនលឿនជាងសម្លេង ប្រភេទថ្មីមួយទៀត ដែលជឿជាក់ថា មានសមត្ថភាពបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរផង គឺជាផ្នែកមួយ នៃការប្រកួតប្រជែង សព្វាវុធ ជាមួយនឹងបណ្តាល ប្រទេសមហាអំណាច។ ក្រោយការធ្វើតេស្ត មន្ទីរប៉ង់តាហ្គោន បានអួតថា មីស៊ីលប្រភេទថ្មីរបស់ខ្លួន...
វូហាន៖ គ្មានករណីឆ្លងថ្មី ដែលត្រូវបានគេអះអាងថា មានជំងឺកូរ៉ូណា (COVID-១៩) ត្រូវបានគេរាយការណ៍ កាលពីថ្ងៃសុក្រ នៅទីក្រុងវូហាន នោះទេ ដែលជាថ្ងៃទី ៣ នៃរបាយការណ៍សូន្យ (គ្មានអ្នកឆ្លង) នៅតំបន់ដែលជាចំណុចកណ្តាល នៃការរីករាលដាល នៅក្នុងការប្រយុទ្ធ រយៈពេលមួយខែ ជាមួយវីរុសដ៏សាហាវនេះ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ថា លោក Mohammed Hanif Rezai អ្នកនាំពាក្យមួយរូបរបស់យោធា ប្រចាំការនៅតំបន់ភាគខាងជើង បាននិយាយថា យ៉ាងហោចណាស់ក្រុមបះបោរ ចំនួន១២នាក់ ក្នុងនោះរាប់ទំាង មេបញ្ជាការក្នុងស្រុក របស់តាលីបង់ម្នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមួយ ដោយក្រុមយោធាអាហ្វហ្គានីស្ថាន នៅខេត្ត Balkh...
វ៉ាស៊ីនតោន៖ លោក Bill De Blasio អភិបាលក្រុងញូវយ៉ក បានជំរុញឱ្យប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ប្រកាសពីការកេណ្ឌ (ប្រមូលផ្តុំ) យោធាយ៉ាងពេញទំហឹង ចំពេលមានការផ្ទុះឡើង នៃវីរុសនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក De...
បរទេស៖ រដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការ សម្រាប់ប្រជាជន ដើម្បីឱ្យនៅផ្ទះ ប្រយោធន៍ជួយកាត់បន្ថយការ រីករាលដាល នៃជំងឺកូវីដ១៩ ។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Narumon Pinyosinwat បាននិយាយកាលពីថ្ងៃសុក្រថា លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ...
មនុស្សប្រុសជនជាតិរុស្សី ជាង៨០ភាគរយ ដែលបានកើតនៅក្នុងឆ្នាំ១៩២៣ ត្រូវបានបាត់បង់ជីវិត នៅក្នុងសង្គ្រាម នៅចន្លោះឆ្នាំ១៩៣៩ ទៅដល់ឆ្នាំ១៩៤៥ ក្រុមទ័ពសម្ព័ន្ធមិត្ត បានធ្វើការទំលាក់គ្រាប់ ប្រមាណជា៣,៤លានតោន ហើយប្រមាណជា២៧៧០០តោន ក្នុងមួយខែ និងប្រមាណជា៩០០តោន ក្នុងមួយថ្ងៃច័ន្ទ យន្តហោះទំលាក់គ្រាប់បែក ទំងន់ធ្ងន់ប្រមាណជា១២០០០គ្រឿង ត្រូវបានបាញ់ទំលាក់ .ចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤ ដល់ថ្ងៃទី៨ ឧសភាឆ្នាំ១៩៤៥...
CNN៖ គ្រាន់តែរង់ចាំ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក អាចនឹងទាមទារ ឱ្យប្រទេសចិនបង់ថ្លៃ ចំពោះជំងឺរាតត្បាត ដូចប្រទេសម៉ិចស៊ិចកូ ដែលនឹងបង់លុយ សម្រាប់ការសាងសង់ ជញ្ជាំងព្រំដែនដូច្នេះដែរ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងពេលប្រធានាធិបតីអាមេរិក កំពុងប្រណាំងដើម្បីឆ្លើយតប ទៅនឹងការរីករាលដាល នៃមេរោគឆ្លងឆាប់រហ័សនេះ...