ព្រឹត្តិការណ៍

រដ្ឋាភិបាលថៃ ស្នើប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការ រីករាលដាល ជំងឺកូវីដ១៩

បរទេស៖ រដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការ សម្រាប់ប្រជាជន ដើម្បីឱ្យនៅផ្ទះ ប្រយោធន៍ជួយកាត់បន្ថយការ រីករាលដាល នៃជំងឺកូវីដ១៩ ។

យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Narumon Pinyosinwat បាននិយាយកាលពីថ្ងៃសុក្រថា លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានស្នើសុំកិច្ចសហប្រតិបត្តិការ ជាពិសេសពីអ្នក ដែលរស់នៅក្នុង ទីក្រុងបាងកក និងខេត្តជាប់គ្នា ដើម្បីចៀសវាង ការចេញទៅក្រៅ ។

ក្នុងពេលមានការអំពាវនាវមួយចំនួន សម្រាប់ការចាក់សោរ ឬបិទប្រទេស អ្នកនាំពាក្យបាននិយាយថា វិធានការត្រូវតែរៀបចំឱ្យបានល្អ មុនពេលវេលា ហើយអ្នកដែលរកបានប្រាក់ចំណូល ប្រចាំថ្ងៃក៏ត្រូវពិចារណាផងដែរ។

លោកស្រីបានបន្ថែមថា «មានជម្រើសជាច្រើនដែលត្រូវពិចារណា ដូចជាពេលវេលាឬចំនួនម៉ោងដែលមនុស្សអាចត្រូវបានហាមឃាត់មិនឱ្យចេញទៅក្រៅ។ នាយករដ្ឋមន្រ្តីបានស្នើសុំឱ្យប្រជាជនស្នាក់នៅផ្ទះ។ នៅក្នុងរយៈពេលនេះ យើងចង់ឱ្យប្រជាជនថៃស្នាក់នៅផ្ទះ។ មុនពេលយើងចេញបញ្ជា ឥឡូវនេះយើងកំពុងស្នើសុំកិច្ចសហប្រតិបត្តិការ។ បន្ទាប់ពីនេះស្ថានភាពនឹងត្រូវបានវាយតម្លៃ ប្រសិនបើយើងមិនទទួលបានការសហការ»៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top