ប្រជាពលរដ្ឋខ្មែរ ពិតជាធ្លាប់ឃើញ និងចាប់អារម្មណ៍គ្រប់គ្នា ពីរូបភាពសត្វដំរី ឈរក្បែរប្រាសាទបាគង លើរូបិយវត្ថុ ក្រដាសប្រាក់ប្រភេទ៥០០០០រៀល (៛) របស់ខ្មែរ ។ មានមនុស្សតិចណាស់ដែលដឹងថា ដំរីនោះនៅទីណា និងស្ថិតនៅប្រាសាទមួយណា ក្នុងចំណោមប្រាសាទ រាប់ពាន់ក្នុងដែនដីកម្ពុជា ។ តាមពិតរូបចម្លាក់ដំរីដែលយើងឃើញមិនមែន ជារូបចម្លាក់ដំរី នៃប្រាសាទបាគងនោះទេ តែវាជារូបចម្លាក់ដំរី នៃប្រាសាទមួយ ក្នុងរាជធានីបុរាណ...
មិនមានមនុស្សច្រើនទេ បានដឹងពីប្រវត្តិនិមិត្ត សញ្ញាពេទ្យមាន រូបដំបង, ពស់២ និងស្លាប២ ដែលត្រូវបានប្រើយ៉ាងទូលាយនាពេលបច្ចុប្បន្ន។ អ្វីកាន់តែចាប់អារម្មណ៍ជាងនេះទៀតគឺ ការរើសយកនិមិត្តសញ្ញាខាងលើ មកប្រើគឺកើតចេញពីការ ភ័ន្តច្រឡំប៉ុណ្ណោះ។ អាទិទេព Caduceus មានពស់២ក្បាលរុំជុំវិញ និងស្លាប២ តួនាទីប្រយុទ្ធជាមួយសត្រូវ ដើមចម នៃការកើតមាននិមិត្តសញ្ញាពេទ្យនេះ គឺកាលពីប៉ុន្មានរយឆ្នាំមុន មានគ្រូពេទ្យក្នុងកងទ័ពអាមេរិកម្នាក់ មានបំណងចង់យករូបដំបង របស់អាទិទេពក្រិក...
លោកយាយ Kane Tanaka ដែលជាស្រ្តីជនជាតិជប៉ុនម្នាក់ មានវ័យចំណាស់ជាងគេបំផុត នៅលើពិភពលោក បានទទួលមរណភាពហើយ ក្នុងអាយុ១១៩ឆ្នាំ ។ នេះបើយោងតាមការ ចេញផ្សាយដោយ សារព័ត៌មាន AFP កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ លោកយាយ Kane Tanaka បានកើតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩០៣...
ចិន ៖ ទិវាសៀវភៅពិភពលោក ឬហៅថា World Book and Copyright Day គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលរៀបចំដោយអង្គការយូណេស្កូ ដើម្បីលើកកម្ពស់ការអាន ការបោះពុម្ព និងការរក្សាសិទ្ធិ នេះជាទិវាសៀវភៅពិភពលោក លើកទីមួយ ត្រូវបានប្រារព្ធនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៩៥យោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី...
ពេលចូលទៅចាក់សាំងតាមស្ថានីយ៍ អ្នកបើកបរមួយចំនួន មើលស្រាលស្ថានភាពគ្រោះថ្នាក់ ដោយមានករណីច្រើន បានកើតឡើងដោយសារការធ្វេសប្រហែស ។ យានយន្តសព្វថ្ងៃនេះ ភាគច្រើនប្រើប្រាស់ប្រេងសាំងជាឥន្ធនៈ ហើយស្ថានីយ៍ប្រេងឥន្ធនៈមានគ្រប់ទីកន្លែងតាមដងផ្លូវជាតិ និងទីប្រជុំជន។ ប្រេងសាំងជាអង្គធាតុងាយឆាបឆេះ អាចបង្កជាអគ្គីភ័យ ដែលអាចឲ្យមានគ្រោះថ្នាក់ដល់ជីវិតបាន ។ ដូចនេះពេលចូលទៅចាក់សាំង តាមស្ថានីយ៍ប្រងឥន្ធនៈជារឿងមួយ ដែលត្រូវប្រុងប្រយ័ត្នខ្ពស់ ។ ១. ពន្លត់ម៉ាស៊ីនយានយន្ត ការបញ្ឆេះម៉ាស៊ីន ចោលពេលកំពុងចាក់សាំង...
កាលពីថ្ងៃទី ១៩ មេសាឆ្នាំ ២០២២ ម្សិលមិញនេះ យោងតាមដំណឹងពីសារព័ត៌មាន VnExpress ជាភាសាអង់គ្លេសចុះផ្សាយថា រកឃើញករណី រថយន្តមួយគ្រឿងចត នៅមុខផ្ទះតែមួយយប់សោះស្រាប់តែព្រឹកឡើង បាត់កង់ទាំងអស់ ។ ករណីនេះកើតឡើងនៅក្នុងខេត្ត Dak Lak នៅក្នុងប្រទេសវៀតណាម ។ សម្រង់សម្ដីម្ចាស់រថយន្តឈ្មោះ Nguyen Van Tung...
ព្យុះកម្តៅ ប្លាសម៉ា (Plasma Ball) ដែលផ្ទុះចេញពីតំបន់របស់ព្រះអាទិត្យ នឹងវាយប្រហារមកលើផែនដី នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២២ ចំថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៍មាន Science Alert។ ហេតុដែលនាំឱ្យមានព្យុះកម្តៅប្លាសម៉ា គឺបណ្តាលមកពីការផ្ទុះចេញ ពីតំបន់ងាប់របស់ព្រះអាទិត្យ ឈ្មោះថា AR2987។...
មហាសង្ក្រាន្តឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២នេះ នឹងចូលមកដល់នៅ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចែត្រ ត្រូវនឹងទី ១៤ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក ។ កាលណាថ្ងៃសង្ក្រាន្ត ត្រូវនឹងថ្ងៃព្រហស្បតិ៍...
ភ្នំពេញ ៖ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ សូមអញ្ជើញទៅកម្សាន្ត ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិពេញមួយខែមេសា នៅណាហ្គាវើលដ៍ និងរីករាយ ជាមួយការបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ដ៏អស្ចារ្យ រួមមានម្ហូបអាហារ កញ្ចប់ស្នាក់នៅ កញ្ចប់ស្ប៉ា និងការផ្តល់ ជូនជាច្រើនទៀត ! មានអាហារដ៏សម្បូរបែប កំពុងរង់ចាំពុកម៉ែបងប្អូន ក្នុងឱកាសថ្ងៃឈប់សម្រាកខាងមុខនេះ ។...
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានខិតជិតមកដល់ហើយ កន្លងមកប្រិយមិត្តខ្លះ លោកមិនទាន់បានដឹងអំពីអត្ថន័យច្បាស់លាស់ នៃពិធីស្រង់ព្រះនោះឡើយ អ៊ីចឹងថ្ងៃនេះ នឹងជម្រាប ជូននូវព័ត៌មានលម្អិត ក៏ដូចជាអត្ថន័យ នៃពិធីស្រង់ព្រះឲ្យប្រិយមិត្តទាំងអស់ គ្នាបានជ្រាបកាន់តែច្បាស់ ។ ជាទូទៅពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី ៣ ដែលត្រូវនឹងថ្ងៃឡើងស័ក ថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ ពុទ្ធបរិស័ទទាំងជិតឆ្ងាយ តែងតែមកវត្តអារាម នៅក្នុងថ្ងៃនេះ ដើម្បីធ្វើពិធីស្រង់ព្រះដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់...