នៅក្នុងពេលបច្ចុប្បន្ននេះ យើងអាចនិយាយបានថា ជាសកលភាវូបនីយកម្មពិភពលោកដែរក្នុងនោះយើងសង្កេតឃើញថា មានឥទ្ធិពលយ៉ាងច្រើនទាំងបច្ចេកទេស ទាំងវប្បធម៌ បានជ្រាបចូលប្រទេស មួយទៅប្រទេស មួយផ្សេងទៀត។ ទន្ទឹមនឹងមានបច្ចេកវិទ្យាថ្មី កើតឡើងច្រើនក៏ដោយ ក៏យើងសង្កេតឃើញថា ប្រជាជននៅតាមប្រទេសជាច្រើន នៅមិនទាន់បោះបង់ចោល នូវទស្សនះជំនឿពីអតីតកាល របស់ខ្លួននោះនៅឡើយទេ គឺពួកគេនៅតែបន្តគោរពជំនឿនេះ តាំងពីដូនតារហូតមក ដល់ពេលឥឡូវ។ ជាក់ស្ដែងប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលស្ថិតនៅក្នុងចំណោម ប្រទេសខាងលើនេះដែរ...
ខាងក្រោមនេះ ជាចំនួនប្រទេស តាមទ្វីបនីមួយៗ លើពិភពលោក៖ ១. ទ្វីបអាហ្វ្រិក ៖ ទ្វីបដែលមានទំហំជាង ៣០លានគីឡូម៉ែត្រក្រឡានេះ ជាជម្រក នៃប្រទេសតូចធំ ចំនួន ៥៤។ ២. ទ្វីបអឺរ៉ុប ៖ ទ្វីបនេះមានទំហំតែជាង ១០លានគីឡូម៉ែត្រក្រឡាទេ តែជាទីតាំងរបស់ប្រទេសចំនួន ៤៧ឯណោះ។ ៣. ទ្វីបអាស៊ី៖...
បើកាលណា និយាយពីម្ចាស់ក្សត្រិយ៍ នោះគេនឹងនឹកឃើញ ទៅដល់ម្ចាស់ក្សត្រិយ៍អេលីហ្សាប៊ែតទី ២ នៃចក្រភពអង់គ្លេស ដោយសារតែព្រះអង្គគ្រងរាជ្យក្បែរ ៧០ឆ្នាំ។ ប៉ុន្តែគិតត្រឹមថ្ងៃទី៥ ខែមករា នៅលើពិភពលោក នៅមានម្ចាស់ក្សត្រិយ៍ ដែលនៅគ្រងរាជ្យតែមិនកាន់អំណាច ។ ម្ចាស់ក្សត្រិយ៍នោះគឺ ម៉ាហ្គ្រែតទី២ (Margrethe II) នៃប្រទេសដាណឺម៉ាក។ ម្ចាស់ក្សត្រិយ៍រូបនេះមានព្រះជន្ម ៨៣វស្សាហើយ។ ព្រះអង្គគ្រងរាជបល្ល័ង្កដាណឺម៉ាក់តាំងពីឆ្នាំ១៩៧២...
ព្រះអនុជរបស់មហាក្សត្រី នៃចក្រភពអង់គ្លេស Elizabeth II ព្រះនាង Margaret ជាមួយនឹងស្វាមីគឺលោកម្ចាស់ (Lord) Snowdonធ្លាប់យាង មកលំហែកាយលក្ខណៈឯកជន នៅប្រទេសកម្ពុជា កាលពីឆ្នាំ១៩៦៩។ ព្រះនាង Margaret នៅខាងឆ្វេង លោកម្ចាស់ Snowdon (ពាក់អាវពណ៌ខៀវ) នៅកណ្ដាល អំឡុងពេលលំហែកាយនោះដែរ ព្រះនាងបានយាងទតក្រុមប្រាសាទ អង្គរវត្តនាឯខេត្តសៀមរាប...
កាលពីអតីតកាល ដោយសារតែការ រីកចម្រើនខាងនាវាចរ និងបដិវត្តន៍ឧស្សាហកម្ម ទើបជំរុញឲ្យពួកមហាអំណាចទ្វីបអឺរ៉ុបដើរវាតទីពេញពិភពលោក ព្រមទាំងដាក់នគរមួយចំនួន ធ្វើជាដែនដីអាណានិគម របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្ស។ ប្រទេសអឺរ៉ុបទាំង ១០នេះហើយជាប្រទេស ដែលមានដែនដី អាណានិគមច្រើនជាងគេបំផុត៖ ១. ចក្រភពអង់គ្លេស ៖ ធ្លាប់មានដែនដីអាណា និគមចំនួន ១១៥តំបន់។ ២. ប្រទេសបារាំង ៖ ធ្លាប់មានដែនដីអាណា...
សត្វនាគ ត្រូវបានគេស្គាល់ថា ជាសត្វមានអំណាច និងមហិទ្ធិឫទ្ធិមួយប្រភេទ ដែលមាននៅក្នុងរឿងនិទាន និងរឿងព្រេងជុំវិញពិភពលោកមិនថាអឺរ៉ុប ឬ អាស៊ីយើងទេ។ នៅក្នុងពេលបច្ចុប្បន្ននេះ មានតែប្រទេស និងដែនដីចំនួន ៣ទេ ដែលមានរូបសត្វនាគនៅលើទង់ជាតិរបស់គេ ។ ប្រទេស និងដែនដីទាំង ៣នោះគឺ៖ ប៊ូតង់៖ សត្វនាគនៅលើទង់ជាតិ ប្រទេសនេះមានន័យថា ឆន្ទៈប្រជាជនប៊ូតង់ ក្នុងការពារប្រទេស...
ក្រដាសទន់មួយសន្លឹក ដែលជា មូលប្បទានបត្រ (សែក) មានចំណាស់ ៤៨ឆ្នាំ ដែលចុះហត្ថលេខាដោយ សហស្ថាបនិក Apple ពីររូប គឺ Steve Jobs និង Steve Wozniak បានដាក់ដេញថ្លៃ ដែលតម្លៃឡើងដល់ទៅ ២៣០០០ដុល្លារ និងតម្លៃដេញថ្លៃបន្ទាប់គឺ ២៥០០០ដុល្លារ ។...
ក្នុងប្រទេសចិន មានសំណង់ស្ថាបត្យកម្ម បុរាណៗជាច្រើន ដែលបន្សល់ទុក ពីដូនតារបស់គេ រហូតមកដល់សព្វថ្ងៃនេះ។ អគារខ្លះ ពួកគេនៅតែបន្តប្រើប្រាស់ ហើយសំណង់ខ្លះទៀត ពូកគេដាក់ជាតំបន់រមណីយដ្ឋាន ទេសចរណ៍ប្រវត្តិសាស្ត្រ។ បើនិយាយពីមហាកំពែងចិន នរណាក៏ស្គាល់ថា ជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយ ប៉ុន្តែមិនសូវមានច្រើនទេ ដែលដឹងពីប្រវែងពិតនៃមហាកំពែងនេះ ។ មហាកំពែងនេះ មានប្រវែងសរុបប្រមាណ ២ម៉ឺនគីឡូម៉ែត្រ ហើយកសាងឡើងដំបូងបង្អស់ ដោយអធិរាជ...
ខណៈពេល ដែលសីតុណ្ហភាព របស់ភពផែនដីកើនឡើង ចំនូនកាបូនឌីអុកស៊ីត CO2 នៅក្នុងខ្យល់ក៏កើនឡើងដែរ។ ហើយ នៅពេលដែរ ចំនួនកាបូនឌីអុកស៊ីត នៅក្នុងខ្យល់កើនឡើង នោះសីតុណ្ហភាព របស់ភពផែនដី ក៏កាន់តែកើន ឡើងបន្ថែមទៀត ។ គួរបញ្ជាក់ដែរថា កាបូនឌីអុកស៊ីត គឺជាឧស្ម័នផ្ទះកញ្ចក់ ។ មានន័យថា វាចាប់យកកម្តៅពីផ្ទៃផែនដី បន្ទាប់មកបញ្ចេញកម្តៅ...
ពានណូបែលសន្តិភាព ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩០១ សម្រាប់ឲ្យទៅកាន់បុគ្គល ឬក៏ស្ថាប័នណា ដែលបានខិតខំលះបង់ធ្វើការកិច្ចការលើក ស្ទួយសន្តិភាព សម្រាប់ប្រទេសរបស់ខ្លួន ក៏ដូចជាពិភពលោកទាំងមូល ។ ពាននេះត្រូវបានប្រគល់ ជារៀងរាល់ឆ្នាំដោយ គណៈកម្មាធិការណូបែលន័រវែស ជូនចំពោះបុគ្គលចំនួន១០៩រូប និង២៨ស្ថាប័ន ហើយមកទល់នឹងពេលនេះ។ នៅក្នុងចំណោម១០៩រូបនោះ នៅអាស៊ីអាគ្នេយ៍យើងមាននេះ តែបុគ្គលបីរូបនេះប៉ុណ្ណោះ ដែលធ្លាប់ទទួលបានពានមួយនេះ។ បុគ្គលទាំងបីនេះគឺ៖ ១.លោក ឡេ...