កីឡា

Newcastle ត្រៀមចរចាកុងត្រាថ្មីជាមួយនឹង Anthony Gordon ខណៈ Bayern នៅបន្តចែចង់

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Newcastle កំពុងត្រៀមឯកសារដើម្បីចរចាជាមួយនឹងកីឡាករឆ្នើមម្នាក់ដែលមានឈ្មោះជាគោលដៅរបស់ក្លឹប Bayern នៅរដូវក្តៅខាងមុខនេះ។

កីឡាករ Anthony Gordon ចុងក្រោយនេះបានលេចឬព័ត៌មានថានឹងអាចផ្ទេរទៅចូលរួមជាមួយនឹងក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងតម្លៃខ្លួនប្រមាណជា៧៥លានផោន។

កីឡាករខ្សែប្រយុទ្ធស្លាបអង់គ្លេសរូបនេះផ្ទាល់ខ្លួនក៏មិនបានធ្វើការបដិសេធនូវព័ត៌មានទាំងនេះនោះដែរប៉ុន្តែយ៉ាងណាក្តីក្លឹប Newcastle ហាក់ដូចជាមិនទាន់មានបំណងលក់កីឡាកររូបនេះចេញនៅឡើយទេ។

គួរឲ្យដឹងដែរថា Gordon បានផ្ទេរមកចូលរួមក្លឹប Newcastle កាលពីឆ្នាំ២០២៣ក្នុងតម្លៃខ្លួនប្រមាណជា៥៥លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top