មកដល់សម័យកាលថ្មីនេះ បណ្ដាអ្នកចូលចិត្តមើលភាពយន្ត នៅសហរដ្ឋអាមេរិកមិនសូវ ជាចូលចិត្តទៅមើលភាពយន្ត នៅតាមរោងកុនប៉ុន្មានទេ។ ហេតុដូចនេះទើបក្រុមហ៊ុន ផលិតភាពយន្តជាច្រើន ត្រូវថតសារឡើងវិញ ចំពោះឈុតឆាកខ្លះៗក្នុងសាច់រឿង ដែលអាចប៉ះពាល់ដល់ទស្សនិកជន ឬច្បាប់របស់ប្រទេសខ្លះៗ ដើម្បីអាចមានសិទ្ធិបញ្ចាំង នៅទូទាំងពិភពលោក។ ក៏ប៉ុន្តែមានភាពយន្តមួយចំនួន ក៏នៅតែត្រូវគេហាមឃាត់ទាំងស្រុង តែម្ដងសម្រាប់ប្រទេសខ្លះ ដោយសារមូលហេតុផ្សេងៗគ្នា។ តួយ៉ាងដូចជាប្រទេសកម្ពុជាជាដើម រឿង “Kingsman: The Golden...
ហេតុអ្វីបានជាអ្នកខ្លះមានទម្លាប់យកប្រាក់កាក់ដាក់នៅក្នុងមាត់បុគ្គលដែលស្លាប់ទៅហើយ? បើតាមជំនឿនៃប្រវត្តិទាក់ទងនិងទំនៀមដាក់ប្រាក់កាក់ក្នុងមាត់បុគ្គលស្លាប់ ដែលបានបកស្រាយនៅក្នុងសៀវភៅ “លំអានទំនៀមខ្មែរបូរាណ” បានឲ្យដឹងដូចខាងក្រោមថា៖ មានរឿងបុរាណដំណាលតៗគ្នាមកថា៖ មានបុរសម្នាក់នៅជាមួយប្រពន្ធតាំងពីក្មេងដល់ចាស់ ខំរកស៊ីធ្វើការបានសល់មាសមួយបាទតែគ្មានកូនសោះ។ ប្ដីប្រពន្ធនេះបានផ្ដាំគ្នាទៅ វិញទៅមកថា (បើអ្នកណាស្លាប់មុនត្រូវយកមាសនេះដាក់ក្នុងមាត់អ្នកនោះ)។ ចំណេរតមកមិនយូរប៉ុន្មានប្ដីស្លាប់ទៅ ប្រពន្ធក៏យកមាសដាក់ក្នុងមាត់ខ្មោចប្ដី ហើយយកខ្មោចប្ដីទៅធ្វើបុណ្យបូជា។ ខ្មោចត្រូវភ្លើងឆេះអស់ ឯមាសវិញត្រូវភ្លើងឆេះរលាយនៅសល់តែ៣ស្លឹង។ សម័យមួយព្រះមហាក្សត្រព្រះអង្គលោកមានចិត្តលោភគ្របសង្កត់ក៏ចេញព្រះរាជអាជ្ញាឲ្យរៃយកមាសក្នុងមួយផ្ទះចំនួនមួយបាទជាកំហិត។ យាយប្រពន្ធរបស់ខ្មោចតានោះ ភ័យក៏យកមាស៣ស្លឹង ដែលគាត់រើសទុកនោះទៅថ្វាយព្រះមហាក្សត្រ ហើយក្រាបទូលថា “ក្រាបទូលព្រះករុណា!...
មីយ៉ាន់ម៉ា៖ក្រុមអ្នកស្រាវជ្រាវបានអះអាងថា លលាដ៍ក្បាលហ្វូស៊ីលដែលត្រូវបានថែរក្សាយ៉ាងល្អឥតខ្ចោះគួរឲ្យភ្ញាក់ផ្អើលនៅក្នុងជ័រពណ៌លឿន របស់សត្វដាយណូស័រដែលមានទំហំប៉ុនពពួកសត្វបក្សីត្រូវពួកគេដាក់ឈ្មោះថា Oculudentavis khaungraae នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទោះជាយ៉ាងណាក៏ដោយការបែងចែកប្រភេទនេះត្រូវបាន បំពេញដោយការសង្ស័យពីអ្នកជំនាញឆ្អឹងផ្សេងទៀត បន្ទាប់ពីគំរូរបស់ពួកគេត្រូវបានចុះផ្សាយ នៅក្នុងទិនានុប្បវត្តិធម្មជាតិដ៏ល្បីល្បាញកាលពីខែមីនា។ អ្នកនិពន្ធបានច្រានចោលការរិះគន់ដំបូងភស្តុតាងបានកើតឡើងពីហ្វូស៊ីលស្រដៀងគ្នាមួយផ្សេងទៀតត្រូវបានគេចាត់ថា ជាជីងចក់។ ដូចជាដាយណូស័រជីងចក់ក៏ជាសត្វល្មូនដែរ ប៉ុន្តែវាបង្កើត បានជាក្រុមផ្សេងគ្នា។ គំរូដើមទំហំ៣អ៊ីញ ត្រូវបានគេដាក់ឈ្មោះថា ‘HPG-15-3’ ត្រូវបានគេរកឃើញនៅចន្លោះពេលមានរ៉ែពណ៌លឿងនៅជ្រឡងភ្នំ Hukawng ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ អ្នកនិពន្ធអះអាងថា...
យុវជនAndrew Shapiroអាយុ១៧ឆ្នាំជា សិស្សមកពីវិទ្យាល័យ Virginia សហរដ្ឋអាមេរិក ទើបតែនឹងបានបំបែកឯកទក្តកម្មចាស់ដល់ទៅ៣ក្នុងការលើកខ្លួន ឡើងបានទៅដល់៧៣០៦ដងក្នុងរយ:ត្រឹមតែ១៨ម៉ោងប៉ុណ្ណោះ។ ឯកទក្តកម្មទី១ដែលយុវជននេះ បានធ្វើនៅក្នុងរយះពេល៦ម៉ោងដែលលើកខ្លួនបានទៅដល់៣៥១៥ដងហើយនិង៥៧៤២ដងក្នុងរយ: ពេល១២ម៉ោងសម្រាប់ឯកទក្តកម្មទី២។សម្រាប់វិញ្ញាសាលើកខ្លួន ដដែលដែលធ្លាប់បានធ្វើដោយអត្តពលិកជនជាតិឆេកម្នាក់ កាលពីឆ្នាំ២០១៥គឺលើកខ្លួនបាន៦៨០០ដងក្នុងរយះពេល២០ម៉ោង បានធ្លាក់មកត្រឹមលេខ២បន្ទាប់ពីយុវជនម្នាក់នេះ បានប្រើពេលត្រឹមតែ១៨ម៉ោងក្នុងការលើកខ្លួនបានទៅដល់៧៣០៦ដង៕ សម្រួល:ស៊ុនលី
អាមេរិក៖ការផ្លាស់ប្តូរហ្សែនដំបូងត្រូវ បានកើតមានតម្លាភាពមួយល្អឥតខ្ចោះនាពេលបច្ចុប្បន្ន បន្ទាប់ពីអ្នកវិទ្យាសាស្ត្របានបំបែកហ្សែនសារធាតុពណ៌ នៅក្នុងអំប្រ៊ីយ៉ុងដែលគ្រប់គ្រងពណ៌កោសិកាភ្នែក និងស្បែករបស់សត្វមឹក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមនេះបានប្រើ CRISPR-Cas9 ដើម្បីបំបែកចេញហ្សែននៅក្នុង Doryteuthis pealeii ហើយជាលទ្ធផលវាត្រូវបានលុបចោលពណ៌ចេញពីភ្នែក និងកោសិកាស្បែក។ នីតិវិធីពាក់ព័ន្ធនឹងការកាត់ស្រទាប់ខាងក្រៅយ៉ាង តឹងរឹងរបស់ស៊ុតជាមួយនឹងកន្ត្រៃខ្នាតតូច និងការបញ្ជូនវត្ថុរាវខាងក្នុងអំប្រ៊ីយ៉ុង។ ប្រភេទសត្វមឹក Cephalopods រាប់បញ្ចូល ទាំងមឹកដៃវែង និងត្រីមច្ឆា គឺជាអាថ៌កំបាំងសម្រាប់អ្នកស្រាវជ្រាវ...
មានមនុស្សជាច្រើន បានមានការងឿងឆ្ងល់ ថាតើហេតុអ្វីប្រដាប់ភេទបុរសរបស់រូបសំណាក់បុព្វបុរសនិងវិរបុរសជាច្រើន របស់ប្រទេសដូចជាអេហ្ស៊ីបក្រិកជាដើមតែងតែមានទំហំតូចមិនសាកសមទៅនឹងរូបរាង ពិតប្រាកដដ៏អស្ចារ្យនិងប្រវតិ្តរឿងរ៉ាវដ៏មហិមារបស់ពួកគេទាំងនោះ។ អ្នកប្រវតិ្តវិទូសិល្បះមួយរូបដែលមានឈ្មោះថាEllen Oredssonបានធ្វើការ ចែករំលែកនូវការបកស្រាយទៅលើចម្ងល់មួយ នេះនៅលើវេបសាយផ្ទាល់ខ្លួនរបស់នាង How To Talk About Art Historyហើយចម្លើយទាំងនោះ គឺពិតជាគួរឲ្យចាប់អារម្មណ៍។ នាងបានធ្វើការសរសេរចម្លើយបក ស្រាយទៅនឹងសំណួរដែលត្រូវបានផ្ញើរដោយអ្នកអានម្នាក់ថាហេតុអ្វីបាន ជាប្រដាប់ភេទរបស់រូបសំណាក់តួវិរះបុរសនានាច្រើនតែមានទំហំតូចថាគឺទី១ជាធម្មតាក្រុមអ្នក ចម្លាក់តែងតែឆ្លាក់រូបសំណាក់បុរសនៅពេលដែលគេមានអារម្មណ៍ធម្មតា ដូចនេះប្រដាប់ភេទគឺរួមតូចបែបនេះហើយ។ ចម្លើយទី២គឺរឹតតែគួរចាប់អារម្មណ៍ដោយនាងបាននិយាយថា...
ចិន៖ទោះបីជាជំងឺរាតត្បាតរីករាលដាល នៅតែបង្កការបំផ្លិចបំផ្លាញលើពិភពលោកក៏ដោយ អ្នកវិទ្យាសាស្ត្របានរកឃើញភ័ស្តុតាងដោយបង្ហាញថា មនុស្សជាតិត្រូវបានញាំញីដោយព្រឹត្តិការណ៍បែបនេះតាំងពី រាប់ពាន់ឆ្នាំកន្លងមកហើយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ បន្ទាប់ពីការវិភាគធ្មេញបុរាណអ្នកជំនាញ បានរកឃើញថា មានបាក់តេរីបង្ករោគឆ្លងមេរោគដល់ មនុស្សអស់រយៈពេល ៥០០០ ចំណែកការសិក្សាពីមុនបានលើកឡើងថា វាមានអាយុកាលត្រឹមតែ ៣,០០០ ឆ្នាំមុនប៉ុណ្ណោះ។ លទ្ធផលបានមកពីមេរោគថ្មីនៃជំងឺ Yersinia pestis ក្នុងDNA ដកស្រង់ចេញពីអដ្ឋិធាតុបុរាណរបស់ស្ត្រីអាយុ ២០ ឆ្នាំហើយវាអាចជារោគពិសដំបូងបង្អស់របស់ពិភពលោក។...
វាអាចជាប្រធានបទដែលស្តាប់ទៅមិនសូវទំនង នៅពេលដែលយើងលឺពាក្យថាផោមប៉ុន្តែជាវប្បធម៍ ជាសាធារណនិងជាទូទៅវាគឺជាផ្នែកមួយនៃសកម្មភាពរបស់មនុស្សទាំងឡាយ គ្រប់គ្នាដែលកំពុងមានរាល់ថ្ងៃ។ នៅក្នុងក្រុមជនជាតិឥណ្ឌាមួយ ដែលរស់នៅក្នុងអាមេរិកខាងត្បូងបានឲ្យអត្ថន័យផោមថាជាការស្វាគម៍ ចំណែកឯនៅក្នុងប្រទេសចិនប្រសិនបើសិនអ្នកជំនាញខាងហិតផោមនោះ ក៏អាចស្វែងរកការងារបាននូវខាងជំនាញបែបនេះផងដែរដូចច្នេះវាដូចជាមិនសូវចម្លែកពេកទេសម្រាប់អត្ថបទមួយនេះ។ ក្រុមស្រាវជ្រាវមួយក្រុមដែលបានរកឃើញថា ជាទូទៅមនុស្សគ្រប់គ្នាដែលផោមគឺអាចមានល្បឿន ទៅដល់៣ម៉ែត្រក្នុងមួយវិនាទីបើទោះបីជាជាវាមិនអាចទៅដល់ អ្នកនៅក្បែរខ្លួនយើងក្នុងកំឡុងពេល១០ទៅ១៥វិនាទីតំបូង ក៏ដោយហើយសារធាតុដែលមាននៅក្នុងផោមមាននីដ្រូសែន៥៩ភាគរយ ២១អ៊ីដ្រូសែន៩កាបូនឌីអុកស៊ីត៧ភាគរយមេតាន និង៤ភាគរយទៀតអុកស៊ីសែន៕ ប្រែសម្រួល:ស៊ុនលី
កំណត់ត្រាដ៏អស្ចារ្យជាផ្លូវការ មួយរបស់The Guinness World Recordដែលបានឲ្យអះអាងថាស្ត្រីម្នាក់ ដែលជា ជនជាតិរុស្សីបានផ្តល់កំណើត ដល់កូនចំនួនទៅដល់៦៩នាក់ក្នុងកំឡុងពីឆ្នាំ១៧០៧ដល់ឆ្នាំ១៧៨២។ បុរសជាកសិករម្នាក់ ដែលមានឈ្មោះ Feodor Vassilyev មានប្រភពមកពីតំបន់ Shuya ប្រទេសរុស្សី ដែលបានធ្វើឲ្យប្រពន្ធរបស់គាត់ បានឆ្លងទន្លេដល់ទៅ២៧ដងនិងកាត់តែអស្ចារ្យជាងនេះនោះគឺប្រពន្ធ របស់គាត់បានបង្កើតកូនភ្លោះ២នាក់ សរុប១៦ដងកូនភ្លោះ៣នាក់ចំនួន៧ដង និងកូនភ្លោះ៤នាក់ចំនួន៤ដងផងដែរដែលវា បានធ្វើឲ្យចំនួនសរុបកូនរបស់គាត់បានកើនឡើង ទៅដល់៦៩នាក់៕...
អ៊ីតាលី៖ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ នៅគ្រោងឆ្អឹងរបស់ជនជាតិដាណឺម៉ាក និងជនជាតិអ៊ីតាលីពីនាយុគសម័យកណ្តាល “មជ្ឈឹមវ័យ”នៅក្នុងការវិភាគដំបូងដែលមិនធ្លាប់មានពីភាពខុសគ្នារវាងគ្រួសារអភិជននិងប្រជាជនសាមញ្ញស្តីពី ការហូបចុកអាហារចុងក្រោយនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមនេះបានយកសំណាក ពីមនុស្សចំនួន៦៩នាក់ ដែលបានតំឡើងនៅទីបញ្ចុះសពដើម្បីស្វែងរកធាតុដាន និងលោហធាតុធ្ងន់នៅក្នុងឆ្អឹងដោយ បង្ហាញពីព័ត៌មានលម្អិតនៃរបបអាហាររបស់មនុស្សក្នុងជីវិតរបស់ពួកគេ។ គ្រួសារអភិជនត្រូវ បានគេរកឃើញថា មានជាតិសំណបន្ថែមទៀតក្នុងឆ្អឹង ដោយសារតែការផឹកស្រាមាន ផ្ទុកជាតិអំបិល និងបារតដែល ជាការព្យាបាលថ្លៃសម្រាប់ជំងឺឃ្លង់ និងរោគស្វាយ។ ក្រុមអ្នកវិទ្យាសាស្ត្រ បានបន្តថា តិចជាងស្តុនមីញ៉ូម...