មកដល់សម័យកាលថ្មីនេះ បណ្ដាអ្នកចូលចិត្តមើលភាពយន្ត នៅសហរដ្ឋអាមេរិកមិនសូវ ជាចូលចិត្តទៅមើលភាពយន្ត នៅតាមរោងកុនប៉ុន្មានទេ។
ហេតុដូចនេះទើបក្រុមហ៊ុន ផលិតភាពយន្តជាច្រើន ត្រូវថតសារឡើងវិញ ចំពោះឈុតឆាកខ្លះៗក្នុងសាច់រឿង ដែលអាចប៉ះពាល់ដល់ទស្សនិកជន ឬច្បាប់របស់ប្រទេសខ្លះៗ ដើម្បីអាចមានសិទ្ធិបញ្ចាំង នៅទូទាំងពិភពលោក។
ក៏ប៉ុន្តែមានភាពយន្តមួយចំនួន ក៏នៅតែត្រូវគេហាមឃាត់ទាំងស្រុង តែម្ដងសម្រាប់ប្រទេសខ្លះ ដោយសារមូលហេតុផ្សេងៗគ្នា។ តួយ៉ាងដូចជាប្រទេសកម្ពុជាជាដើម រឿង “Kingsman: The Golden Circle” និងរឿង “Jigsaw” ទើបតែត្រូវបានហាមឃាត់ថ្មីៗនេះ មិនឲ្យដាក់បញ្ចាំង។
នេះជាបណ្ដាភាពយន្តទាំង ១៣ ដែលត្រូវបានគេហាមឃាត់ ក្នុងប្រទេសខ្លះៗ៖
១. រឿង “The Departed”
មិនឲ្យដាក់បញ្ចាំងនៅប្រទេសចិន ដោយសារតែសាច់រឿងនេះ និយាយមិនល្អពីប្រទេសចិន ទាក់ទងនឹងផ្នែកនយោបាយ និងយោធា។
២. រឿង “Schindler’s List”
មិនឲ្យដាក់បញ្ចាំងនៅបណ្ដាប្រទេស អារ៉ាប់ និង មូស្លីម ជាច្រើន ដោយសារតែមានឈុតឆាក តម្រូវឲ្យតួអង្គជាច្រើន ស្រាតសម្លៀកបំពាក់។ ប្រទេសដែលហាមឃាត់នោះមានដូចជា ឥណ្ឌូនេស៊ី, លីបង់, ម៉ាឡេស៊ី ជាដើម។
៣. រឿង “The Hunger Games”
មិនឲ្យដាក់បញ្ចាំងនៅប្រទេសវៀតណាម ដោយសារតែមិនចង់ឃើញ សាច់រឿងដែលតម្រូវឲ្យក្មេងៗ សម្លាប់គ្នាយ៉ាងព្រៃផ្សៃ។
៤. រឿង “Zoolander”
មិនឲ្យដាក់បញ្ចាំងនៅប្រទេស ម៉ាឡេស៊ី ដោយសារតែក្នុងរឿងនោះ មានដាក់បញ្ចូលនូវតួអង្គ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ធ្វើឲ្យប្រទេសនេះមិនអាចទទួលយកបាន។
៥. រឿង “The Texas Chainsaw Massacre”
បានហាមឃាត់នៅចក្រភពអង់គ្លេស កាលពីឆ្នាំ១៩៧៥ ដោយសារតែសាច់រឿង មានលក្ខណៈឃោរឃៅពេក។
៦. រឿង “Back to the Future”
ត្រូវបានហាមឃាត់នៅប្រទេសចិន ដោយសារតែរដ្ឋាភិបាលចិន ហាមឃាត់ភាពយន្ត ឬរឿងភាគដែលបង្ហាញពី ការឆ្លងកាត់សម័យកាល (Time Travel) នេះបើតាមទស្សនាវដ្ដី TIME។
៧. រឿង “2012”
ត្រូវហាមឃាត់មិនឲ្យដាក់បញ្ចាំង ឬទាញយកជាដាច់ខាត នៅប្រទេសកូរ៉េខាងជើង ដោយវាជារឿងខុសច្បាប់ ដែលអាចផ្ដន្ទាទោសដល់ទៅ ៥ឆ្នាំក្នុងគុក។
៨. រឿង “Borat”
ដែលជារឿងសម្ដែងដោយតារាកំប្លែង Sacha Baron Cohen ត្រូវបានគេហាមឃាត់នៅប្រទេស ជាច្រើនជាពិសេសប្រទេស កាហ្សាក់ស្ថាន ដោយសារតែក្នុងសាច់រឿងនេះបាននិយាយថា ប្រទេសនេះជាប្រទេសក្លែងក្លាយ ប៉ុន្តែ៦ឆ្នាំក្រោយមក ប្រទេសនេះក៏លែង ហាមឃាត់វិញដោយសារតែភាពយន្តនេះនាំចូលនូវភ្ញៀវទេសចរណ៍ ជាច្រើនមកកាន់ប្រទេសនេះ។
៩. រឿង “The Exorcist”
ត្រូវបានហាមឃាត់នៅ ចក្រភពអង់គ្លេសកាលពីឆ្នាំ ១៩៨៤ ដោយសារតែសាច់រឿងសាហាវ និងរន្ធត់ពេក។ សម្រាប់ពេលនេះគឺលែងមានការហាមឃាត់ធំដុំដូចមុនហើយ។
១០. រឿង “Brokeback Mountain”
ត្រូវបានគេហាមឃាត់ នៅប្រទេសចិនដោយសារតែ និយាយពីសាច់រឿងប្រុសស្រលាញ់ប្រុស។ ក្រៅពីនោះរដ្ឋមួយនៅសហរដ្ឋអាមេរិកគឺ Utah ក៏ហាមឃាត់រឿងនេះដែរ។ ប្រទេសមួយទៀតដែលហាមឃាត់ ភាពយន្តនេះដែរគឺប្រទេស ម៉ាឡេស៊ី ដោយសារតែប្រជាជនប្រទេសនោះ កាន់សាសនាអ៊ីស្លាមភាគច្រើន។
១១. រឿង “Wonder Woman”
ត្រូវបានហាមឃាត់មិនឲ្យ ដាក់បញ្ចាំងនៅប្រទេស លីបង់ ដោយសារតួអង្គឯករឿងនោះ ជាជនជាតិអ៊ីស្រាអែល។
១២. រឿង “Deadpool”
ត្រូវបានគេហាមឃាត់ នៅប្រទេសចិនដោយសារតែ មានឈុតឆាកស្រើបស្រាលច្រើនពេក។
១៣. រឿង “Beauty and the Beast”
ត្រូវបានគេហាមឃាត់នៅប្រទេស ម៉ាឡេស៊ី ដោយសារមានតួអង្គប្រុស ស្រលាញ់ប្រុស ៕
ប្រភព៖ Sabay