អាមេរិក៖លោក Jack Welch គឺជាកំពូល អ្នកជំនួញម្នាក់ ដែលបានទទួល មរណភាព ក្នុងជន្មាយុ ៨៤ ឆ្នាំគឺជាឥស្សរជនម្នាក់ ក្នុងចំណោម ឥស្សរជន សំខាន់បំផុត លើវិស័យ អាជីវកម្មអាមេរិកក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ យោងតាមការចេញផ្សាយពីSkyNews។ រយៈពេល២ទសវត្សរ៍របស់លោក បានដឹកនាំរបស់ក្រុមហ៊ុន General Electric...
អង់គ្លេស៖ ការសិក្សាដ៏ធំមួយបានរកឃើញថា ស្ទើរតែពាក់កណ្តាល នៃមនុស្សដែលវិវត្តទៅជាមហារីកប្លោកនោម អាចត្រូវបានគេប្រទះឃើញមួយទសវត្សរ៍មុន ដោយប្រើតេស្តទឹកនោមរយៈពេល១០ឆ្នាំ មុនពេលរោគសញ្ញាលេចឡើង ដោយរកឃើញការផ្លាស់ប្តូរហ្សែន បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ការរកឃើញជំងឺមហារីកប្លោកនោមច្រើន តែខ្សោយណាស់ដោយមាន១ភាគ នៃករណីនៅចក្រភពអង់គ្លេស ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ នៅដំណាក់កាលចុងក្រោយនៃជំងឺនេះ ។ ប្រការនេះកាត់បន្ថយអត្រារស់រានមានជីវិតរបស់ប្រជាជន ប្រសិនបើជំងឺមហារីកត្រូវបានគេរកឃើញ នៅដំណាក់កាលដំបូង វាអាចមានលទ្ធភាពរស់រានមានជីវិតបាន ៩០ ភាគរយប៉ុន្តែប្រសិនបើវាត្រូវបានគេមើលឃើញយឺតពេល...
បរទេស៖ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូងនឹងពិចារណា សំណើសុំជំនួយរបស់ទីភ្នាក់ងារអន្តរជាតិ នៅក្នុងកិច្ចខិតខំប្រឹងប្រែងជួបកូរ៉េខាងជើង ជាមួយវិធានការទប់ស្កាត់កូរ៉ូណាវីរុស ប្រសិនបើមានការស្នើសុំជាផ្លូវការ ពីក្រុមអង្គការផ្តល់ជំនួយមនុស្សធម៌។ លោក Yoh Sang-key ជាមន្ត្រីនាំពាក្យក្រសួង បង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយប្រាប់សន្និសីទកាសែតមួយ ដើម្បីជាការឆ្លើយតបទៅនឹងសំនួរមួយ ដែលសួរថា តើរដ្ឋាភិបាលមានឆន្ទៈ ជួយផ្តល់ជំនួយប្រឆាំងវីរុស ដល់ប្រទេសកូរ៉េខាងជើង តាមរយៈទីភ្នាក់ងារអន្តរជាតិដែរឬទេនោះ។ គួរបញ្ជាក់ថា...
បរទេស៖ មកដល់ថ្ងៃព្រហស្បតិ៍នេះ ខេត្តចិនជាទីផ្ទុះឡើង នៃវីរុសឆ្លងកូរ៉ូណា បានរាយការណ៍ពីកំណត់ត្រា អ្នកស្លាប់កើនឡើង ហើយមានករណីកូរ៉ូណាវីរុសជាច្រើនពានទៀត កំពុងតែស្ថិតក្រោមការធ្វើរោគវិនិច្ឆ័យ បង្កឲ្យមានមន្ទិលសង្ស័យថ្មីកើនឡើង អំពីទំហំនៃវិបត្តិជម្ងឺឆ្លងនេះ។ ការកើនឡើងដ៏ខ្លាំងក្លា នៅក្នុងចំនួនអ្នកស្លាប់និងអ្នកឆ្លងជម្ងឺនេះ តាមសេចក្តីរាយការណ៍ បានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ទីផ្សារពិភពលោក ព្រោះតែពាណិជ្ជករផ្អាកទិញប្រមូលស្តុកទំនិញថ្មីៗ ហើយបែរងាកទៅរកប័ណ្ណប្រាក់រដ្ឋាភិបាលនិងមាសវិញ។ មន្ត្រីសុខាភិបាលនានា នៅក្នុងខេត្ត Hubei ប្រទេសចិន បាននិយាយប្រាប់ថា មនុស្សចំនួន២៤២នាក់...
ស្វីស៖ គំនិតនៃឆន្ទៈសេរី គឺជាមូលដ្ឋានគ្រឹះ សម្រាប់សង្គមមនុស្សប្រព័ន្ធច្បាប់ របស់យើងពឹងផ្អែកលើវា ប៉ុន្តែអ្នកជំនាញខាងសរសៃប្រសាទបានតស៊ូ ដើម្បីកំណត់អត្តសញ្ញាណវា នៅក្នុងខួរក្បាលមនុស្សនាពេលបច្ចុប្បន្នទៅវិញ យោងតាមការចេញផ្សាយពី SkyNews ។ វិទ្យាសាស្ត្រសម័យទំនើបបង្កបញ្ហាទស្សនវិជ្ជាយ៉ាងជ្រាលជ្រៅ ប្រសិនបើច្បាប់រូបវិទ្យាគ្រប់គ្រង សកម្មភាពអគ្គិសនីរបស់ខួរក្បាល តើអាចមានសេរីភាពយ៉ាងដូចម្តេច? ហើយប្រសិនបើគ្មានឆន្ទៈសេរីទេតើបុគ្គលម្នាក់ៗ ត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេយ៉ាងដូចម្តេច? សញ្ញាខួរក្បាលត្រូវបានគេស្គាល់ថា ជាសក្តានុពលត្រៀមខ្លួន (RP) ដែលអ្នកវិទ្យាសាស្រ្តជឿថា ដំណើរការមិនត្រឹមតែចលនាស្ម័គ្រចិត្តប៉ុណ្ណោះទេ...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមអ្នកវិទ្យាសាស្ត្រមកពីសហរដ្ឋអាមេរិក ទៅកាន់អូស្ត្រាលី កំពុងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី នៅក្នុងមហិច្ឆិតាមួយ ដោយចំណាយប្រាក់រាប់លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងមួយប្រភេទទប់ស្កាត់ការឆ្លងរាលដាលពីការផ្ទុះជំងឺបង្កឡើងដោយវីរុសកូរ៉ូណា របស់ប្រទេសចិន ។ វីរុសប្រភេទថ្មីនេះ បានឆ្លងរាលដាលយ៉ាងរហ័ស គិតចាប់តាមពីចុងឆ្នាំមុន នៅក្នុងប្រទេសចិន ដោយបានសម្លាប់មនុស្សអស់ជាង៨០០នាក់ នៅដែនដីគោក...
បរទេស៖ មេរោគប្រភេទថ្មី – 2019-nCoV ត្រូវបានគេរកឃើញដំបូងគេនៅក្នុងទីក្រុងវូហាន របស់ប្រទេសចិន ដែលស្ថិតនៅក្នុងខេត្តហ៊ូប៉ី កាលពីខែធ្នូ។ យោងតាមសារព័ត៌មាន New York Times ថា ពលរដ្ឋអាមេរិកម្នាក់បានស្លាប់ នៅក្នុងទីក្រុងវូហាន នៅក្នុងអ្វីដែលមើលឃើញថា ជាការស្លាប់ដំបូងរបស់ជនជាតិអាមេរិកដោយសារការផ្ទុះឡើងវីរុសនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០...
BBC៖ ការិយាល័យជនបរទេស របស់ចក្រភពអង់គ្លេសបាននិយាយថា ជនជាតិអង់គ្លេសទាំងអស់ នៅក្នុងប្រទេសចិន គួរតែចាកចេញពីប្រទេសចិន ប្រសិនបើអាច ដើម្បីកាត់បន្ថយហានិភ័យ នៃការប្រឈមនឹងជំងឺឆ្លងរលាកផ្លូវដង្ហើម បង្កឡើងដោយវីរុស កូរ៉ូណាវីរុស។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ចក្រភពអង់គ្លេសនិយាយថា ខ្លួននឹងបញ្ជូនជើងហោះហើរពិសេសមួយផ្សេងទៀត នៅថ្ងៃអាទិត្យ ដើម្បីជម្លៀសជនជាតិអង់គ្លេសនិងគ្រួសាររបស់ពួកគេ ចេញពីទីក្រុង...
ភ្នំពេញ៖ សាជីវកម្មរីនណៃជប៉ុន និងក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា ជាក្រុមហ៊ុនដែលទទួលសិទ្ធិនាំចូល និង ចែកចាយនូវម៉ាស៊ីនទឹកក្តៅ និងចង្ក្រានគ្រប់ប្រភេទ ពីសាជីវកម្មរីនណៃជប៉ុន កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ធាគារ អូឡាំព្យា ស៊ីធី រាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលា ស្ដីពី “ប្រព័ន្ធទឹកក្តៅ ដែលប្រើថាមពលបៃតង ជួយសន្សំសំចៃថ្លៃចំណាយ...