បរទេស៖ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូងនឹងពិចារណា សំណើសុំជំនួយរបស់ទីភ្នាក់ងារអន្តរជាតិ នៅក្នុងកិច្ចខិតខំប្រឹងប្រែងជួបកូរ៉េខាងជើង ជាមួយវិធានការទប់ស្កាត់កូរ៉ូណាវីរុស ប្រសិនបើមានការស្នើសុំជាផ្លូវការ ពីក្រុមអង្គការផ្តល់ជំនួយមនុស្សធម៌។ លោក Yoh Sang-key ជាមន្ត្រីនាំពាក្យក្រសួង បង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយប្រាប់សន្និសីទកាសែតមួយ ដើម្បីជាការឆ្លើយតបទៅនឹងសំនួរមួយ ដែលសួរថា តើរដ្ឋាភិបាលមានឆន្ទៈ ជួយផ្តល់ជំនួយប្រឆាំងវីរុស ដល់ប្រទេសកូរ៉េខាងជើង តាមរយៈទីភ្នាក់ងារអន្តរជាតិដែរឬទេនោះ។ គួរបញ្ជាក់ថា...
បរទេស៖ មកដល់ថ្ងៃព្រហស្បតិ៍នេះ ខេត្តចិនជាទីផ្ទុះឡើង នៃវីរុសឆ្លងកូរ៉ូណា បានរាយការណ៍ពីកំណត់ត្រា អ្នកស្លាប់កើនឡើង ហើយមានករណីកូរ៉ូណាវីរុសជាច្រើនពានទៀត កំពុងតែស្ថិតក្រោមការធ្វើរោគវិនិច្ឆ័យ បង្កឲ្យមានមន្ទិលសង្ស័យថ្មីកើនឡើង អំពីទំហំនៃវិបត្តិជម្ងឺឆ្លងនេះ។ ការកើនឡើងដ៏ខ្លាំងក្លា នៅក្នុងចំនួនអ្នកស្លាប់និងអ្នកឆ្លងជម្ងឺនេះ តាមសេចក្តីរាយការណ៍ បានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ទីផ្សារពិភពលោក ព្រោះតែពាណិជ្ជករផ្អាកទិញប្រមូលស្តុកទំនិញថ្មីៗ ហើយបែរងាកទៅរកប័ណ្ណប្រាក់រដ្ឋាភិបាលនិងមាសវិញ។ មន្ត្រីសុខាភិបាលនានា នៅក្នុងខេត្ត Hubei ប្រទេសចិន បាននិយាយប្រាប់ថា មនុស្សចំនួន២៤២នាក់...
ស្វីស៖ គំនិតនៃឆន្ទៈសេរី គឺជាមូលដ្ឋានគ្រឹះ សម្រាប់សង្គមមនុស្សប្រព័ន្ធច្បាប់ របស់យើងពឹងផ្អែកលើវា ប៉ុន្តែអ្នកជំនាញខាងសរសៃប្រសាទបានតស៊ូ ដើម្បីកំណត់អត្តសញ្ញាណវា នៅក្នុងខួរក្បាលមនុស្សនាពេលបច្ចុប្បន្នទៅវិញ យោងតាមការចេញផ្សាយពី SkyNews ។ វិទ្យាសាស្ត្រសម័យទំនើបបង្កបញ្ហាទស្សនវិជ្ជាយ៉ាងជ្រាលជ្រៅ ប្រសិនបើច្បាប់រូបវិទ្យាគ្រប់គ្រង សកម្មភាពអគ្គិសនីរបស់ខួរក្បាល តើអាចមានសេរីភាពយ៉ាងដូចម្តេច? ហើយប្រសិនបើគ្មានឆន្ទៈសេរីទេតើបុគ្គលម្នាក់ៗ ត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេយ៉ាងដូចម្តេច? សញ្ញាខួរក្បាលត្រូវបានគេស្គាល់ថា ជាសក្តានុពលត្រៀមខ្លួន (RP) ដែលអ្នកវិទ្យាសាស្រ្តជឿថា ដំណើរការមិនត្រឹមតែចលនាស្ម័គ្រចិត្តប៉ុណ្ណោះទេ...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមអ្នកវិទ្យាសាស្ត្រមកពីសហរដ្ឋអាមេរិក ទៅកាន់អូស្ត្រាលី កំពុងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី នៅក្នុងមហិច្ឆិតាមួយ ដោយចំណាយប្រាក់រាប់លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងមួយប្រភេទទប់ស្កាត់ការឆ្លងរាលដាលពីការផ្ទុះជំងឺបង្កឡើងដោយវីរុសកូរ៉ូណា របស់ប្រទេសចិន ។ វីរុសប្រភេទថ្មីនេះ បានឆ្លងរាលដាលយ៉ាងរហ័ស គិតចាប់តាមពីចុងឆ្នាំមុន នៅក្នុងប្រទេសចិន ដោយបានសម្លាប់មនុស្សអស់ជាង៨០០នាក់ នៅដែនដីគោក...
បរទេស៖ មេរោគប្រភេទថ្មី – 2019-nCoV ត្រូវបានគេរកឃើញដំបូងគេនៅក្នុងទីក្រុងវូហាន របស់ប្រទេសចិន ដែលស្ថិតនៅក្នុងខេត្តហ៊ូប៉ី កាលពីខែធ្នូ។ យោងតាមសារព័ត៌មាន New York Times ថា ពលរដ្ឋអាមេរិកម្នាក់បានស្លាប់ នៅក្នុងទីក្រុងវូហាន នៅក្នុងអ្វីដែលមើលឃើញថា ជាការស្លាប់ដំបូងរបស់ជនជាតិអាមេរិកដោយសារការផ្ទុះឡើងវីរុសនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០...
BBC៖ ការិយាល័យជនបរទេស របស់ចក្រភពអង់គ្លេសបាននិយាយថា ជនជាតិអង់គ្លេសទាំងអស់ នៅក្នុងប្រទេសចិន គួរតែចាកចេញពីប្រទេសចិន ប្រសិនបើអាច ដើម្បីកាត់បន្ថយហានិភ័យ នៃការប្រឈមនឹងជំងឺឆ្លងរលាកផ្លូវដង្ហើម បង្កឡើងដោយវីរុស កូរ៉ូណាវីរុស។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ចក្រភពអង់គ្លេសនិយាយថា ខ្លួននឹងបញ្ជូនជើងហោះហើរពិសេសមួយផ្សេងទៀត នៅថ្ងៃអាទិត្យ ដើម្បីជម្លៀសជនជាតិអង់គ្លេសនិងគ្រួសាររបស់ពួកគេ ចេញពីទីក្រុង...
ភ្នំពេញ៖ សាជីវកម្មរីនណៃជប៉ុន និងក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា ជាក្រុមហ៊ុនដែលទទួលសិទ្ធិនាំចូល និង ចែកចាយនូវម៉ាស៊ីនទឹកក្តៅ និងចង្ក្រានគ្រប់ប្រភេទ ពីសាជីវកម្មរីនណៃជប៉ុន កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ធាគារ អូឡាំព្យា ស៊ីធី រាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលា ស្ដីពី “ប្រព័ន្ធទឹកក្តៅ ដែលប្រើថាមពលបៃតង ជួយសន្សំសំចៃថ្លៃចំណាយ...
ហ្វាំងឡង់៖ យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា ខ្សែភាពយន្តដែលគួរឲ្យខ្លាច ជាអ្នករៀបចំសកម្មភាពនៅក្នុងខួរក្បាល ដើម្បីបង្កើនភាពរំភើបសកម្មភាពនេះ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញ អ្នកវិទ្យាសាស្ត្រ សម្រាប់អ្នកទស្សនារាប់លាននាក់ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រហ្វាំងឡង់បានគូសបញ្ជាក់ សកម្មភាពសរសៃប្រសាទ នៅក្នុងអ្នកចូលរួម នៅពេលពួកគេ បានមើលខ្សែភាពយន្តភ័យរន្ធត់ចំនួន២គឺ រឿង Insidious និង The Conjuring 2 ។...
ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃច័ន្ទថា អ្នកជំងឺសរុបចំនួន ៤៧៥ នាក់ ដែលឆ្លងជំងឺរលាកសួត បណ្តាលមកពីវីរុស កូរ៉ូណាវីរុស ត្រូវបានគេអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយកាលពីល្ងាចថ្ងៃអាទិត្យ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិចិន(NHC) បាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា នៅថ្ងៃអាទិត្យបានឃើញថា មនុស្ស ១៤៧...