ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីស្ថានភាព៣ដែលអ្នកមិនគួរញ៉ាំស្រា។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ក្នុងពេលដែលអ្នកមិនទាន់ញ៉ាំអីចូលពោះសោះ អ្នកមិនគួរពិសារស្រាឡើយ ព្រោះក្រោយពេលដែលសារធាតុអាល់កុលចូលទៅក្នុងពោះវៀនអ្នក នឹងធ្វើឲ្យពោះវៀនអ្នកអាចរបួសបាន។ ជាពិសេស បើធ្ងន់ធ្ងរ នឹងអាចធ្វើឲ្យអ្នកពុលបានយ៉ាងងាយ។ អ្នកមិនគួរញ៉ាស្រាលាយគ្នាទេ ដោយមិនគួរពិសារស្រាស លាយជាមួយស្រាក្រហម ហើយលាយជាមួយស្រាបៀរឡើយ ព្រោះអាចធ្វើឲ្យអ្នកងាយស្រវឹងខ្លាំងណាស់។ ជាពិសេស អាចធ្វើឲ្យសុខភាពអ្នកឆាប់ទ្រុឌទ្រោមផងដែរ ដោយធ្វើឲ្យថ្លើម ខួរក្បាល ក្រពះ...
ភ្នែកគឺជាសរីរាង្គដែលសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប។បើភ្នែកមើលមិនឃើញ អ្នកនឹងបាត់បង់អ្វីៗទាំងអស់។ម៉្យាងទៀតបើភ្នែកមើលមិនច្បាស់ក៏ជាបញ្ហាមួយដែរ។ដូចនេះតើអ្នកគួរធ្វើដូចម្តេចដើម្បីការពារភ្នែកអ្នកនោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកគួរតែសម្លឹងមើលរុក្ខជាតិបៃតងឲ្យបានច្រើន ដោយសម្លឹងមិនដាក់ភ្នែកនៅម៉ោង៦ព្រឹកគឺជាពេលវេលាដែលល្អបំផុត។ រុក្ខជាតិបៃតងនេះ ធ្វើឲ្យភ្នែកអ្នកភ្លឺជាងមុនដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែសម្លឹងមើល ដើម្បីការពារភ្នែករបស់អ្នក។ បរិភោគអាហារដែលមានពណ៌លឿងឲ្យបានច្រើនដូចជា ល្ហុង ការ៉ុតជាដើម។ អាហារទាំងនេះ នឹងជំនួយដល់ភ្នែកអ្នកណាស់ ធ្វើឲ្យភ្នែកអ្នកមិនងាយម្ញូបនោះឡើយ។ ចូលអ្នកកុំសម្លឹងមើលទូរស័ព្ទយូរពេកមាន ន័យថា មិនត្រូវលេងទូរស័ព្ទយូរទេ វាប៉ះពាល់ដល់ភ្នែកខ្លាំងណាស់ ដោយធ្វើឲ្យអ្នកឆាប់ពាក់វែងតាជាខ្លាំង។...
នៅពេលដែលប្រពន្ធមានផ្ទៃពោះ ស្វាមីគ្រប់រូបគួរតែបំពេញកាតព្វកិច្ចមួយចំនួនដូចខាងក្រោម ៖ នៅពេលដែលប្រពន្ធមានផ្ទៃពោះ អ្នកគួរតែចងចាំគ្រប់ពេលវេលាថាប្រពន្ធអ្នកកំពុងតែពរជីវិតមួយទៀតក្នុងពោះ ដូចនេះអ្នកគួរតែចេះថ្នាក់ថ្នម និងយល់ចិត្តប្រពន្ធគ្រប់ពេល មិនគួរតែងតែឈ្លោះប្រកែកគ្នាជាមួយគេឡើយ។ ម្យ៉ាងទៀតអ្នកគួរតែជួយធ្វើការងារផ្ទះប្រពន្ធ ដោយឲ្យគេសម្រាកឲ្យបានគ្រប់គ្រាន់ ហើយញ៉ាំឲ្យបានគ្រប់ ទើបមិនខ្វះសារធាតុចិញ្ចឹមដែលអាចធ្វើឲ្យកូនលូតលាស់បានល្អ។ ជាងនេះទៅទៀតអ្នកគួរតែមើលសៀវភៅដែលទាក់ទងនឹងការមានផ្ទៃពោះ និងពេលសម្រាលឲ្យបានច្រើន ទើបអ្នកអាចជួយប្រពន្ធបាន។ ក្រោយពេលដែលប្រពន្ធសម្រាលកូនរួច អ្នកគួរតែរៀបចំបន្ទប់ឲ្យមានអនាម័យ និងផាសុខភាពដើម្បីឲ្យប្រពន្ធ និងកូនអាចរស់នៅក្នុងបរិស្ថានដែលល្អមួយ។ អ្នកក៏ត្រូវតែអានសៀវភៅដែលទាក់ទងនឹងការមើលថែទាំកូនជាមួយប្រពន្ធដែរ ដើម្បីអាចដឹងពីរបៀបមើលថែជាមួយគ្នា។ នៅពេលដែលប្រពន្ធទើបតែសម្រាលហើយគេនឹងអាចនឿយហត់ជាខ្លាំង។...
មនុស្សទូទៅធ្លាប់បានគិតថា ជំងឺឈឺសន្លាក ឈឺឆ្អឹងកង ក ស្មា ខ្នង ចង្កេះ ជង្គង់ សុទ្ធតែទាមទារព្យាបាល ដោយការវះកាត់ជាមួយមុខកាំបិត ឬប្រើប្រាស់ពេលវេលាយូរ និងថ្នាំច្រើន ជាពិសេសចំណាយលើការព្យាបាលអស់ថវិកាច្រើន ។ ការគិតទាំងអស់នេះ បានក្លាយជាបញ្ហា ដល់អ្នកជំងឺមួយចំនួន មកទល់នឹងបច្ចុប្បន្ន ប៉ុន្តែនៅពេលនេះ មិនគួរមានការបារម្ភ បែបនេះទៀតនោះទេ គ្លីនិក...
បើសិនជាការឈឺកែងជើងអ្នកកើតឡើងនៅខាងក្រោមបាតកែងជើងតែម្តង នោះវាទំនងជាបណ្តាលមកពីការរលាកសរសៃនៅបាតជើង (Plantar Fasciitis) នោះតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាការឈឺចាប់នៅខាងក្រោយកែងជើងវិញ នោះអាចជាការរលាកសរសៃខាងកែងជើង (Achilles Tendinitis) វិញ។ ទោះបីជាការឈឺកែងជើងជារោគសញ្ញាដ៏កម្រនៃជំងឺធ្ងន់ធ្ងរក៏ដោយក៏វាអាចរំខានដល់សកម្មភាពធម្មតាៗរបស់អ្នក ជាពិសេសការហាត់ប្រាណបានដែរ។ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមបើសិនជាមានអាការៈដូចខាងក្រោមនេះ៖ ឈឺចាប់ធ្ងន់ធ្ងរ និងហើមនៅក្បែកែងជើង មិនអាចបតប្រអប់ជើងចុះក្រោមបាន ឬលើកម្រាមជើងដើម្បីដើរធម្មតាបាន ឈឺកែងជើងផ្សំគ្នានឹងក្តៅខ្លួន ស្ពឹក ឬឈឺឈៀបៗនៅកែងជើង ឈឺកែងជើងធ្ងន់ធ្ងរភ្លាមៗក្រោយពីមានរបួសរួច...
ការទទួលទានអាហារផ្ដេសផ្ដាសនៅពេលមានដំបៅក្រពះអាចបណ្ដាលឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។ ហើយអ្នកនឹងទទួលរងការឈឺ ចាប់ខ្លាំងពិបាកទ្រាំក្នុងពោះ ជាក់ជាមិនខាន! ក្រហាយទ្រូង ចង្អោរចង់ក្អួត ក្អួត និងហើមពោះជាអាការៈ គួរឱ្យរំខាន ផ្សេងទៀតនៃបញ្ហាដំបៅក្រពះ។ ដូច្នេះហើយទើបការដឹងពីអ្វីដែលអ្នកមិនគួរទទួលទាននៅពេលជួបប្រទះបញ្ហាដំបៅក្រពះ គឺពិតជាសំខាន់ណាស់។ ខាងក្រោមនេះ គឺជាអាហារមួយចំនួន ដែលអ្នកគួរ ចៀសវាងដើម្បីឆាប់ជាសះស្បើយ៖ ១. អាហារសម្បូរខ្លាញ់ ការទទួលទានអាហារប្រភេទនេះអាចបង្កើនការផលិតអាស៊ីតក្រពះច្រើនហួសប្រមាណដែលនឹងបង្កបញ្ហាកាន់តែធ្ងន់ធ្ងរចំពោះស្ថានភាពនៃដំបៅក្រពះ។ ដូច្នេះនៅពេលអ្នកមានបញ្ហាដំបៅក្រពះ ចូរព្យាយាមចៀសឱ្យផុតពីអាហារបំពង ឬចៀនដោយជំនួសមកវិញនូវអាហារដុត...
ការទទួលទានអាហារផ្ដេសផ្ដាសនៅពេលមានដំបៅក្រពះអាចបណ្ដាលឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។ ហើយអ្នកនឹងទទួលរងការឈឺចាប់ខ្លាំងពិបាកទ្រាំក្នុងពោះជាក់ជាមិនខាន! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រហាយទ្រូង ចង្អោរចង់ក្អួត ក្អួត និងហើមពោះជាអាការៈគួរឱ្យរំខានផ្សេងទៀតនៃបញ្ហាដំបៅក្រពះ។ ដូច្នេះហើយទើបការដឹងពីអ្វីដែលអ្នកមិនគួរទទួលទាននៅពេលជួបប្រទះបញ្ហាដំបៅក្រពះ គឺពិតជាសំខាន់ណាស់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលអ្នកគួរចៀសវាងដើម្បីឆាប់ជាសះស្បើយ៖ ១. អាហារសម្បូរខ្លាញ់ ការទទួលទានអាហារប្រភេទនេះអាចបង្កើនការផលិតអាស៊ីតក្រពះច្រើនហួសប្រមាណដែលនឹងបង្កបញ្ហាកាន់តែធ្ងន់ធ្ងរចំពោះស្ថានភាពនៃដំបៅក្រពះ។ ដូច្នេះនៅពេលអ្នកមានបញ្ហាដំបៅក្រពះ ចូរព្យាយាមចៀសឱ្យផុតពីអាហារបំពង ឬចៀនដោយជំនួសមកវិញនូវអាហារដុត អាំង...
ការដុះរោមច្រើនពេកលើខ្លួន ដៃជើង ក្លៀក និងមុខអាចបង្កជាបញ្ហាគួរឱ្យរំខានបំផុតមួយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គ្មាននរណាម្នាក់ដែលមិនចង់បានស្បែករលោងស្អាតឡើយ ជាពិសេសត្រង់មាត់ ដៃជើង និងក្រោមក្លៀក។ ដូច្នេះហើយទើបភាគច្រើននៃពួកយើងព្យាយាមរកវិធីដើម្បីកម្ចាត់រោមទាំងនោះ។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយកម្ចាត់រោមឆាប់រហ័សដោយមិនចំណាយប្រាក់អស់ច្រើន ៖ ១. រមៀត អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្ស៉ៅរមៀតជាមួយទឹកដោះគោស្រស់...
មានអ្នកម្តាយមួយចំនួនតែងតែពរកូនឲ្យគេងលើដៃ ព្រោះនៅពេលដែលដាក់គេចុះឲ្យគេងលើគ្រែ ខ្លាចកូនដឹងខ្លួន។ ប៉ុន្តែ តើអ្នកដឹងទេថា នៅពែលដែលអ្នកពរគេគេងលើដៃ នឹងអាចនាំគ្រោះថ្នាក់ដល់គេបាន។ តើកូននឹងជួបនឹងបញ្ហាអ្វីខ្លះ ក្រោយពេលដែលអ្នកតែងពរគេគេងទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) នៅពេលដែលអ្នកពរកូនគេង នោះកូននឹងគេងមិនស្ងប់ឡើយ ថែមទាំងមិនអាចគេងបានស្រួលឡើយ ព្រោះអ្នកពរគេក្នុងដៃជាប់ ដោយកម្រើកមិនបានទេ។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់ដំណេកគេជាខ្លាំង ដោយរយៈពេលនៃការគេង នឹងប្តូរមកជាខ្លីជាងមុន ព្រោះការគេងលើដៃ មិនស្រួលដូចជាគេងលើគ្រែឡើយ។ ជាពិសេស...
អាហារទាំង៣ប្រភេទខាងក្រោមនេះ ជាអាហារដែលនារីចូលចិត្តពិសារជាទីបំផុត ប៉ុន្តែតើអ្នកដឹងទេថា វាជាអាហារដែលអាចបំផ្លាញសម្ជស្សអ្នកទៅវិញ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាហារបំពងដែលលក់តាមផ្លូវ អ្នកមិនគួរបរិភោគច្រើនឡើយ ព្រោះអ្នកមិនដឹងទេថា គេប្រើប្រាស់ខ្លាញ់អ្វីមកបំពង ជាពិសេស អ្នកក៏មិនដឹងថា តើខ្លាញ់នោះគេប្រើប៉ុន្មានដងរួចមកហើយ។ ដូចនេះ បើអ្នកពិសារច្រើន វានឹងធ្វើឲ្យស្បែកអ្នកមិនតឹងណែនទេ ដោយឆាប់ចាស់ជាទីបំផុត។ អ្នកមិនគួរជក់បារីនោះទេ ព្រោះផ្សែងបារីទាំងនោះ នឹងបង្អាក់មិនឲ្យកោសិកាថ្មីនៃស្បែកងាយដុះឡើងមកឡើយ ដោយវានឹងធ្វើឲ្យស្បែកអ្នកកាន់តែចាស់ទៅៗជាមិនខានឡើយ។...