សុខភាព និង ផ្លូវភេទ

២ ចំណុច ដែលអ្នកគួរដឹង ដើម្បីសម្រកទម្ងន់

ដើម្បីឲ្យការសម្រកទម្ងន់មានប្រសិទ្ធភាព អ្នកត្រូវដឹងពីគន្លឹះមួយចំនួនដូចខាងក្រោមនេះ ៖
• កាឡូរី
ដើម្បីសម្រកទម្ងន់ អ្នកត្រូវកាត់បន្ថយចំនួនកាឡូរីនៅក្នុងរបបអាហាររបស់អ្នក និងការចងចាំថានៅពេលអ្នកកាន់តែចាស់ អ្នកនឹងត្រូវការកាឡូរីកាន់តែតិចជាងមុន។ នេះគឺដោយសារតែសាច់ដុំនឹងមានការថយចុះ ខណៈដែលអ្នកមានអាយុកាន់តែច្រើន ដែលនាំឲ្យជាតិខ្លាញ់នៅក្នុងរាងកាយកើនឡើងជាលំដាប់។ ដូច្នោះ ការដុតបំផ្លាញជាលិកាជាតិខ្លាញ់ គឺថយចុះកាឡូរីតិចជាងជាលិកាសាច់ដុំ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ការធ្វើសកម្មភាពរាងកាយ
អ្នកត្រូវធ្វើសកម្មភាពរាងកាយឲ្យបានកាន់តែច្រើន និងធ្វើលំហាត់ប្រាណរាងកាយឲ្យបានទៀងទាត់។ ការធ្វើសកម្មភាពរាងកាយអាចជួយដុតបំផ្លាញកាឡូរី និងជួយរក្សា និងការកសាងសាច់ដុំនៅក្នុងរាងកាយបានយ៉ាងល្អ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកព្រួយបារម្ភអំពីទម្ងន់ ឬអ្នកគិតថា មេតាប៉ូលីសនៅក្នុងរាងកាយមានសកម្មភាពយឺតពេក អ្នកអាចធ្វើការពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីពិនិត្យរកមើលមូលហេតុ និងជួយឲ្យអ្នកមានមានការផ្លាស់ប្ដូររបៀបរស់នៅប្រចាំថ្ងៃ ដើម្បីឲ្យមានសុខភាពល្អ៕ប្រភព៖health

Most Popular

To Top