សុខភាព និង ផ្លូវភេទ

ច្បាស់ទេថា ថ្នាំពន្យារកំណើត អាចព្យាបាលរោគមុន?

ថ្នាំគ្រាប់ពន្យារកំណើត អាចជួយព្យាបាលការកើតមុន ចំពោះស្ត្រីមួយចំនួន។ ប្រសិទ្ធភាព និងសុវត្ថិភាពនៃថ្នាំគ្រាប់ពន្យារកំណើត (ថ្នាំគ្រាប់រួមបញ្ចូលគ្នានៃ estrogen-progestin) សម្រាប់ការព្យាបាលមុន គឺមិនមែនសម្រាប់មនុស្សគ្រប់រូបនោះទេ ព្រោះថ្នាំគ្រាប់ពន្យារកំណើតអាចមានផលប៉ះពាល់មួយចំនួនរួមមានឈឺក្បាល ការផ្លាស់ប្តូរលំហូរមានរដូវ សុដន់តឹងណែន ការកើនឡើងហានិភ័យនៃជំងឺបេះដូងបន្តិច សម្ពាធឈាមកើនខ្ពស់ និងដុំកំណកឈាម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យដើម្បីដឹងថាតើប្រវត្តិសុខភាព និងអាយុរបស់អ្នកអាចមានប៉ះពាល់ដល់ហានិភ័យនៃថ្នាំគ្រាប់ពន្យារកំណើតសម្រាប់ព្យាបាលមុននោះបានដែរឬទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកមិនត្រូវប្រើថ្នាំគ្រាប់ពន្យារកំណើតសម្រាប់ព្យាបាលមុនទេ ប្រសិនបើ ៖
• ទើបនឹងសម្រាលកូនតិចជាងមួយខែ
• កំពុងមានគភ៌ ឬព្យាយាមចង់មានផ្ទៃពោះ
• មិនទាន់ឈានចូលដល់ភាពពេញវ័យ
• មានអាយុច្រើនជាង ៣៥ ឆ្នាំ និងធាត់ ជក់បារី ឬមានសម្ពាធឈាមខ្ពស់ ឬជំងឺឈឺក្បាលប្រកាំង
• មានប្រវត្តិឈឺក្បាលប្រកាំង
• មានជំងឺសរសៃឈាម និងសម្ពាធឈាមខ្ពស់
• មានប្រវត្តិនៃជំងឺបេះដូង
• មានប្រវត្តិមហារីកសុដន់ ស្បូនឬ ថ្លើម
• មានប្រវត្តិនៃការកកឈាម៕

ប្រភព៖health

Most Popular

To Top