ជំងឺឫសដូងបាត មានន័យថា ជាការរីកប៉ោងនៃសរសៃឈាមវ៉ែន នៅផ្នែកខាងក្រោមនៃរន្ធគូថ។ ការរីកប៉ោងនេះ កើតឡើងដោយសារតែមានសម្ពាធក្នុងសរសៃឈាមនោះ កើនឡើង ដែលភាគច្រើន បណ្តាលមកពីការប្រឹងបន្ទោបង់ និងអំឡុងពេលមានផ្ទៃពោះ ព្រោះមានការសង្កត់ពីស្បូន។ ជំងឺត្រូវបានបែងចែកជាពីរប្រភេទ នោះគឺឫសដូងបាតខាងក្នុង និងឫសដូងបាតខាងក្រៅ។ ជំងឺឫសដូងបាតខាងក្នុង មានទីតាំងនៅក្នុងរន្ធគូថតែម្តង ដែលយើងមិនអាចមើលឃើញទេ ព្រមទាំងមិនមានការឈឺ និងបង្កជាការហូរឈាម ក្នុងពេលបត់ជើងធំឡើយ។ អាការជំងឺប្រភេទនេះ អាចលាន...
មនុស្សប្រហែលជា ១៧.០០០នាក់ ដែលមានអាយុយ៉ាងតិច ១៦ឆ្នាំ នៅភាគខាងត្បូង នៃប្រទេសអូស្ត្រាលី ត្រូវបានសួរពីការបរិភោគភេសជ្ជៈរបស់ពួកគេ ដូចជា ទឹកក្រូចកំប៉ុង ទឹកសុទ្ធមានរសជាតិ ទឹកក្រូចឆ្មារដែលមានជាតិស្ករ និងភេសជ្ជៈកីឡា។ ច្រើនជាង ១០ភាគរយនៃ អ្នកចូលរួមបាននិយាយថា ពួកគេបរិភោគភេសជ្ជៈច្រើនជាងកន្លះលីត្រក្នុងមួយថ្ងៃ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ១៣,៣ភាគរយ នៃអ្នកចូលរួមមាន ដែលជំងឺហឺត និង ១៥,៦ភាគរយ...
បំពង់កគឺជាផ្នែកដ៏សំខាន់មួយរបស់សារពាង្គកាយរបស់មនុស្ស។ មិនតែប៉ុណ្ណោះវាត្រូវការ ការថែទាំយ៉ាងខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយការឆ្លងមេរោគ អាការៈឈឺបំពង់ក និងបញ្ហាចំបងដទៃទៀត។ ជាមួយគ្នានេះដែរ បំពង់កគឺជាក្លោងទ្វាដ៏ល្អ ដែលវាជួយការពារសារពាង្គកាយពីមេរោគគ្រោះថ្នាក់ផ្សេងៗ និង ងាយស្រួលក្នុងការធ្វើឲ្យរលាយ នៅពេលដែលបំពង់កត្រូវបានឆ្លងមេរោគក្នុងអំឡុងពេលដែលអ្នកមានអាការៈផ្តាសាយ។ ទោះបីជាយ៉ាងណាក្តី ការថែទាំនៅផ្ទះដោយវិធីសាមញ្ញៗ អាចជួយឲ្យបំពង់ករបស់អ្នកមានសុខភាពល្អ និងជៀសផុតពីបញ្ហាផ្សេងៗបានយ៉ាងមានប្រសឹទ្ធភាព។ •1. អ្នកគួរជៀសវាង ការនិយាយលឺៗ និងស្រែកខ្លាំង ពីព្រោះនឹងនាំឲ្យខូចបំពង់សំលេងរបស់អ្នក។ •2.អ្នកត្រូវទទួលទានតែក្តៅឲ្យបាន...
ដោយ៖ ហង្ស សុបញ្ញា
(អាមេរិក)៖ការសិក្សា របស់ក្រុមអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលស្រាវជ្រាវ ជំងឺមហារីក Fred Huchinson Cancer នៅក្នុងទីក្រុងស៊ីអេថល សហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកទទួលទានថ្នាំប៉ារ៉ា សេតាមុល ជាប្រចាំ នឹងមានអាត្រាប្រឈម នឹងជំងឺមហារីកគ្រាប់ឈាមកើនឡើង ដោយគេជឿថាមកពីសមាធាតុគីមី ដែលមានឈ្មោះថា អាសេតាមីណូហ្វេន នៅក្នុងថ្នាំប៉ារ៉ាសេតាមុល។ ក្រុមអ្នកស្រាវជ្រាវបាន និយាយថា កន្លងមកតាមរយៈលទ្ធផល...
ការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក FredHuchinson Cancer នៅក្នុងទីក្រុងស៊ីអេថល សហរដ្ឋអាមេរិក បានឲ្យដឹងថាអ្នកទទួលទានថ្នាំប៉ារ៉ាសេតាមុល ជាប្រចាំនឹងមានអាត្រាប្រឈមនឹងជំងឺមហារីកគ្រាប់ឈាមកើនឡើង ដោយគេជឿថាមកពីសមាធាតុគីមី ដែលមានឈ្មោះថា អាសេតាមីណូហ្វេននៅក្នុងថ្នាំប៉ារ៉ាសេតាមុល។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា កន្លងមកតាមរយៈលទ្ធផលនៃការសិក្សាទៅលើអ្នក ជំងឺមហារីកគ្រាប់ឈាម ម្នាក់ៗមានការណែនាំថាជាតិថ្នាំអាសេតាមីហ្វេន អាចជំរុញឲ្យមានជំងឺមហារីក។ ដោយឡែកការសិក្សាថ្មីដែលយោងទៅតាមការធ្វើតេសទៅលើក្រុមអ្នកស្ម័គ្រចិត្តទាំងបុរសនិងនារី ដែលមានសុខភាពល្អរឹងមាំ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ប្រមាណ ៦៥០០០នាក់ ដោយពួកគេបានប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល...
វ៉ាស៊ីនតោនៈ យោងទៅតាមការសិក្សា របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ស្រ្តីដែលជាធម្មតា ចូលចិត្តទទួលទាន ផ្លែឈើរសជាតិជូរដូចជា ផ្លែក្រូច និងទំពាំងបាយជូរ ប្រហែលជាអាចមានគ្រោះថ្នាក់នៃជំងឺដាច់សសៃឈាមខួរក្បាលទាប។ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការសង្កេតរៀងរាល់៤ឆ្នាំម្តង ទៅលើទិន្នន័យពិនិត្យអាការៈអ្នក ជំងឺរបស់គិលានុបដ្ឋាយិកា ក្នុងរយៈពេល១៤ឆ្នាំដែលក្នុងនោះមានស្រ្តីចំនួន ៦៩,៦២២នាក់ បានទទួលទានបន្លែ និងផ្លែឈើជាប្រចាំ។ គោលបំណងក្នុងការសង្គេតនេះ គឺដើម្បីសិក្សា អំពីអនុភាព នៃហ្វ្លាវ៉ូនូអ៊ីដទៅលើសុខភាព ដែលជាសមាសធាតុមួយ...
តើអ្នកធ្លាប់ឆ្ងល់ទេថា ខួរក្បាលរបស់អ្នកទទួលដំណឹងដោយរបៀបណា ដែលធ្វើឲ្យយើងមានអារម្មណ៍ថាឃ្លាន? ការឃ្លានគ្មានអ្វីដែលទាក់ទងជាមួយនឹងក្រពះ ដូចដែលមនុស្សភាគច្រើនធ្លាប់បានគិតនោះឡើយ។ ផ្ទុយទៅវិញ ភាពស្រេកឃ្លានចាប់ផ្តើមនៅពេលដែលចំណី អាហារមួយចំនួនបានបាត់បង់នៅក្នុងឈាម។ នៅពេលដែលសសៃឈាមខ្វះសារធាតុទាំងនេះ វានឹងបញ្ជួនដំណឹងទៅកាន់ផ្នែកមួយនៃខួរក្បាលដែលត្រូវបានហៅថា មជ្ឈមណ្ឌលឃ្លាន។ មជ្ឈមណ្ឌលឃ្លាន ប្រៀបបានដូចជាហ្វ្រាំងមួយនៅលើក្រពះ និងពោះវៀន។ នៅពេលដែលអាហារបាត់បង់ពីឈាម មជ្ឈមណ្ឌលឃ្លាននឹងធ្វើឲ្យក្រពះ និងពោះវៀនកាន់តែមានសកម្មភាព។ ដូច្នេះហើយ ពេលឃ្លានអាហារជារឿយៗ យើងលឺសូរសំឡេងគ្រូកៗនៅក្នុងក្រពះ។ ជាមួយគ្នានេះដែរ នៅពេលដែលយើងឃ្លាន...
ការទទួលទានកាហ្វេធម្មតាមិនអាចសម្រក់ទម្ងន់បានទេ។ រភេទកាហ្វេដែលអាចសម្រកទម្ងន់បានគឺ Coffee Ligneដែលជាភេសជ្ជៈអាចបញ្ចុះទម្ងន់ដោយមិនចាំបាច់ប្រឹងនិងមិនចាំបាច់ផ្លាស់ប្តូរទម្លាប់អ្វីទាំងអស់។ មិនតែប៉ុណ្ណោះ វាអាចជួយឲ្យអ្នកកាត់បន្ថយចំណង់ឃ្លានស្ករ និងការឃ្លានរមូលពោះ ទៅចន្លោះពេលបរិភោគអាហារដូច្នេះជាមួយ Coffee Ligne ២ស្លាបព្រាកាហ្វេ ធ្វើឲ្យសរីរាង្គរបស់អ្នកបាត់ឃ្លាន។ ពេលនេះជាមួយនឹង Coffee Ligne អ្នកអាចយកទៅលាយជាមួយកាហ្វេ ដើម្បីក្លាយជាភេសជ្ជៈផឹកយ៉ាងឆ្ងាញ់ដែលជាមធ្យោបាយសាមញ្ញបំផុតក្នុងការបង្កើនការប្រើប្រាស់ថាមពល ១០ភាគរយនៅពេលសម្រាក។ អ្នកគួរតែទទួលទាន Coffee Ligne ៣ពែងក្នុងមួយថ្ងៃ...
ការប្រើប្រាស់សារធាតុជំនួយ ពពួកអង់ទីអុកស៊ីដង់ ដូចជាវីតាមីន C និង E រួមបញ្ចូលគ្នាអាចជួយមនុស្ស ចាស់កាត់បន្ថយការប្រឈមមុខ នឹងការកើតជំងឺវង្វេង ។ ការស្រាវជ្រាវជាថ្មីមួយបានឲ្យដឹងថាវីតាមីនទាំង២ មានសកម្មភាពជំរិញគ្នា ដើម្បីបង្ការជំងឺខួរក្បាល ដែលទាក់ទងនឹងវ័យចាស់នេះ។ ទោះបីជារកឃើញនៃការសិក្សានេះ មិនទាន់ឈានដល់ការយល់ស្របថា មានការប្រឈមមុខតិចតួចណាស់ ក្នុងការប្រើប្រាស់វីតាមីនដោយពួក គេបានជឿជាក់ថា វាមានអត្ថប្រយោជន៍សម្រាប់សុខភាព។ បណ្ឌិតវេជ្ជសាស្រ្ត ម៉ារីលីន...