អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានដាក់ចេញនូវលំហាត់ប្រាណជាបន្តបន្ទាប់ ដើម្បីជួយអ្នកម្តាយថ្មីឲ្យត្រឡប់មកហាត់ប្រាណវិញ បន្ទាប់ពីសម្រាលកូនរួច ក្នុងការបំពេញតម្រូវការផ្នែកសុខភាព និងសម្រស់ជូនអតិថិជន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានបន្ថែមវីដេអូថ្មីចំនួន៧ ទៅកាន់ Apple Fitness Plus ជាសេវាកម្មស្ទ្រីមជាវរបស់ខ្លួនភ្ជាប់ជាមួយ Apple Watch ។ ជារួមវីដេអូមានរយៈពេល ១0 នាទីបង្កើតបានជាស៊េរីមួយមានឈ្មោះថា...
ការឡើងទម្ងន់ ឬធាត់ គឺជាឬសគល់នៃជំងឺជាច្រើន ជាពិសេសបញ្ហាសរសៃឈាម និងបេះដូងតែម្តង។ ទោះជាយ៉ាងណា ប្រសិនបើអ្នកកំពុងតែឡើងទម្ងន់ តើត្រូវធ្វើដូចម្តេច? ញ្ហាធាត់លើសទម្ងន់អាច ដោះស្រាយបានដោយប្រើប្រាស់ ប្រទាលកន្ទុយក្រពើ និងទឹកឃ្មុំ។ ព្រោះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងវីតាមីន E ដែលអាចជួយបង្កើនអត្រារំលាយអាហារ ដូច្នេះការសម្រកទម្ងន់ពិតជាមានប្រសិទ្ធភាព។ ធាតុផ្សំ៖-សាច់ប្រទាលកន្ទុយក្រពើស្រស់ ២ស្លាបព្រាបាយ (កិនឲ្យម៉ត់ក្លាយជាល្បាយ)-ទឹកឃ្មុំ ១ស្លាបព្រាបាយ របៀបអនុវត្ត៖១.លាយធាតុផ្សំទាំងពីរមុខនេះ...
ដើម្បីធ្វើការសម្រកទម្ងន់ មានប្រសិទ្ធភាពដូចបំណងទាមទារ ឲ្យអ្នកមានការអត់ធ្មត់ និងតាំងចិត្តខ្ពស់បំផុត ព្រោះការសម្រកទម្ងន់មិនងាយស្រួល ដូចជាមាត់និយាយនោះទេ។ ក្រៅពីការធ្វើលំហាត់ប្រាណ និងតមរបបអាហារដែលសម្បូរជាតិខ្លាញ់ច្រើន នៅមានវិធីម្យ៉ាងទៀតក៏អាចជួយ សម្រកទម្ងន់យ៉ាងមាន ប្រសិទ្ធភាពដូចគ្នាដែរ។ ម្រះ គឺជាផ្លែឈើមួយប្រភេទ ដែលមានរសជាតិល្វី ហើយពុំសូវមានអ្នកចូលចិត្តប៉ុន្មាន នោះទេជាពិសេសក្មេងៗតែម្តង។ ក៏ប៉ុន្តែ ម្រះ ត្រូវបានគេទទួលស្គាល់ថា ពិតជាមានអត្ថប្រយោជន៍ លើសលប់សម្រាប់សុខភាព ហើយក្នុងនោះក៏អាចជួយ...
រឿងដ៏សំខាន់មួយដែល មនុស្រីគ្រប់រូបតែងតែប្រាថ្នាចង់បានក្នុងមួយជីវិតនេះ គឺការថែរក្សាសម្រស់ឲ្យ ក្មេងជាងវ័យជារៀងរហូត។ ថ្វីបើភាពចាស់ជរាជាច្បាប់ធម្មជាតិ ដែលគ្មាននរណាម្នាក់អាច ហាមឃាត់បានក៏ពិតមែន ក៏ប៉ុន្តែរោគសញ្ញានៃភាពចាស់ ដែលបង្ហាញនៅលើស្បែកយើង អាចកាត់បន្ថយបាន។ មានអាហារ ៥ប្រភេទ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ ដល់សុខភាពនោះទេ ថែមទាំងអាចជួយថែរក្សាសម្រស់ ឲ្យនៅក្មេងជាងវ័យបានយូរ គ្រាន់តែអ្នកទទួលទានជាប្រចាំតែប៉ុណ្ណោះ។ ផ្លែប៊ឺរផ្លែប៊ឺរ មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា-៣ អាចជួយឲ្យស្បែកមានជាតិសំណើម និងកាត់បន្ថយស្នាមជ្រីវជ្រួញ ដែលបណ្តោលមកពីភាពចាស់ជរា។...
ផ្លែស្ត្រប៊ឺរី ត្រូវបានគេទទួលស្គាល់ថា ពិតជាមានរសជាតិឆ្ងាញ់ពិសារ ហើយថែមទាំង ផ្តល់នូវអត្ថប្រយោជន៍ យ៉ាងច្រើន សម្រាប់ សុខភាព ទូទៅ។ ព្រោះ ផ្លែស្ត្រប៊ឺរី មានផ្ទុកសារធាតុប្រឆាំង អុកស៊ីតកម្ម សារធាតុចិញ្ចឹម និងវីតាមីនរួមមាន ប៉ូតាស្យូម ម៉ង់ហ្គាណែស និង ម៉ាញេស្យូម។ ជាពិសេស វីតាមីន C...
ផ្លែប៊ឺរ មានដើមកំណើតដំបូងនៅប្រទេសម៉ិចស៊ិក មុននឹងត្រូវបានគេដាំដុះរីករាលដាល ពេញពិភពលោក រួមទាំងប្រភេទកម្ពុជាយើងផងដែរ។ រុក្ខជាតិហូបផ្លែមួយប្រភេទនេះ ត្រូវបានគេនិយមប្រើប្រាស់ធ្វើជាអាហារ និងបង្អែមផ្សេងៗ ព្រោះវាមានរសជាតិឆ្ងាញ់ពិសារ ហើយថែមទាំងផ្តល់អត្ថប្រយោជន៍ ដល់សុខភាពថែមទៀត។ បើយោងតាមគេហទំព័រ rak sukapap បានបង្ហាញថា ការទទួលទានផ្លែប៊ឺរមួយថ្ងៃ១ផ្លែ ជាប្រចាំ អ្នកនឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗ៥យ៉ាង។ ជួយកម្ចាត់កូឡេស្តេរ៉ុលអាស៊ីតខ្លាញ់ ដែលមាននៅក្នុងសាច់របស់ផ្លែប៊ឺរ អាចជួយកម្ចាត់កូឡេស្តរ៉ុលអាក្រក់ LDL...
បរទេស: ផ្លែបឺរត្រូវបានគេទទួលស្គាល់ថា សម្បូរទៅដោយជាតិប៉ូតាស្យូម វីតាមីន B, E និងជាតិសំណើម ដែលវាពិតជា មានគុណប្រយោជន៍ណាស់ សម្រាប់ជួយកែខៃបញ្ហាសម្រស់។ សូមសាកល្បងការព្យាបាលសម្រស់ ជាមួយនឹងផ្លែបឺរ ដើម្បីទទួលបានភាពស្រស់ស្អាត។ ១. ជួយឲ្យដៃទន់ និងម៉ត់រលោងលាយផ្លែបឺរមួយភាគបួន ជាមួយស៊ុតពណ៌សមួយគ្រាប់ ស្រូវសាលីពីរស្លាបព្រា និងទឹកក្រូចឆ្មារពីរស្លាបព្រា រួចយកមកម៉ាស្សានៅលើដៃ ទុកចោលរយ:ពេល ២០នាទី...
ល្ពៅ គឺជាបន្លែមួយប្រភេទ ដែលបងប្អូនខ្មែរយើងចូលចិត្ត យកទៅស្លរប្រហើរ ស្លរកកូរ ឬធ្វើជានំផ្សេងៗទៅតាម ចំណង់ចំណូលចិត្ត។ មិនតែប៉ុណ្ណោះល្ពៅមាន អត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព មិនថាតែ ត្រួយ ផ្លែ ឬគ្រាប់របស់វាឡើយ។ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ផ្លែល្ពៅត្រូវបានគេផ្សំ ធ្វើជាឱសថសម្រាប់ថែរក្សា និងការពារបញ្ហាស្បែកគ្រប់ប្រភេទ។ ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់ ផ្លែល្ពៅសម្រាប់ថែរក្សា...
ល្ពៅ គឺជាបន្លែពណ៌លឿងមួយប្រភេទ ដែលគេនិយមប្រើប្រាស់ សម្រាប់ធ្វើជាអាហារផ្សេងៗ រួមទាំងបង្អែមផងដែរ។ មិនថាសាច់ ឬគ្រាប់ល្ពៅនោះទេ សុទ្ធតែមានផ្ទុកសារធាតុចិញ្ចឹម សំខាន់ដូចគ្នាសម្រាប់សុខភាព ក៏ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ មនុស្សភាគច្រើនតែងតែ ទម្លាប់បោះចោលគ្រាប់របស់វា ព្រោះយល់ថាគ្មានតម្លៃ។ បើយោងតាមអ្នកជំនាញបានបង្ហាញថា គ្រាប់ល្ពៅ គឺជាឱសថដ៏ល្អបំផុតសម្រាប់កែខៃ សុខភាពបុរសឲ្យមានភាពប្រសើរឡើង។ ពង្រឹងសុខភាពក្រពេញប្រូស្តាត បើយោងតាមការស្រាវជ្រាវ របស់អ្នកជំនាញអាមេរិក បានបង្ហាញថា គ្រាប់ល្ពៅចំនួន...
តាមការសិក្សាស្រាវជ្រាវ បានបង្ហាញឲ្យដឹងថា ការសើចមិនត្រឹមតែជាការបង្ហាញពី ទំនាក់ទំនងល្អចំពោះគ្នា ឬសម្រាប់ការកំប្លែងលេងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាលំហាត់ប្រាណព្រមទាំង ជាឱសថជំនួយសុខភាព រាងកាយផងដែរ។ ដើម្បីជ្រាប់ច្បាស់ថា ការសើចផ្ដល់នៅ អត្ថប្រយោជន៍យ៉ាងណាខ្លះ សម្រាប់សុខភាព សូមអានខាងក្រោមទាំងអស់គ្នា៖ ១. មានទំនាក់ទំនងល្អ៖ សើចមិនត្រឹមតែបង្កើត បរិយាកាសសប្បាយ ឬការកំប្លែងលេងនោះទេ ប៉ុន្តែវាក៏អាចជួយធ្វើឲ្យមាន ទំនាក់ទំនងល្អរវាងគ្នានឹងគ្នាផងដែរ។ ២. បង្កើនទំនុកចិត្ត៖...