សុខភាព និង ផ្លូវភេទ

ទទួលទានផ្លែប៊ឺរ មួយថ្ងៃ១ផ្លែសោះ អ្នកនឹងជៀសផុតពីជំងឺ៥មុខ

ផ្លែប៊ឺរ មានដើមកំណើតដំបូងនៅប្រទេសម៉ិចស៊ិក មុននឹងត្រូវបានគេដាំដុះរីករាលដាល ពេញពិភពលោក រួមទាំងប្រភេទកម្ពុជាយើងផងដែរ។ រុក្ខជាតិហូបផ្លែមួយប្រភេទនេះ ត្រូវបានគេនិយមប្រើប្រាស់ធ្វើជាអាហារ និងបង្អែមផ្សេងៗ ព្រោះវាមានរសជាតិឆ្ងាញ់ពិសារ ហើយថែមទាំងផ្តល់អត្ថប្រយោជន៍ ដល់សុខភាពថែមទៀត។

បើយោងតាមគេហទំព័រ rak sukapap បានបង្ហាញថា ការទទួលទានផ្លែប៊ឺរមួយថ្ងៃ១ផ្លែ ជាប្រចាំ អ្នកនឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗ៥យ៉ាង។

ជួយកម្ចាត់កូឡេស្តេរ៉ុលអាស៊ីតខ្លាញ់ ដែលមាននៅក្នុងសាច់របស់ផ្លែប៊ឺរ អាចជួយកម្ចាត់កូឡេស្តរ៉ុលអាក្រក់ LDL និងបង្កើតកូឡេស្តេរ៉ុលល្អ HDL សម្រាប់រាងកាយ។ ចំណុចនេះហើយ ដែលធ្វើឲ្យសរសៃឈាម និងបេះដូង របស់អ្នកមានសុខភាពល្អជានិច្ច។

ការពារជំងឺមហារីកផ្លែប៊ឺរ សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា វីតាមីនC វីតាមីនK វីតាមីនE វីតាមីនB ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពារហានិភ័យ នៃជំងឺមហារីកផងដែរ។ លើសពីនេះទៅទៀត ផ្លែប៊ឺរ ក៏អាចជួយកាត់បន្ថយភាពចាស់ជរា ធ្វើឲ្យអ្នកមើលទៅក្មេងជាងវ័យ។
ជួយរក្សាភ្នែកចំណុចពិសេសមួយទៀត ដែលអ្នកគួរតែទទួលទានផ្លែប៊ឺរ ជាប្រចាំ គឺវាមានផ្ទុកវីតាមីន A និងបេតាការ៉ូទីន ដែលអាចថែរក្សាភ្នែកឲ្យមានសុខភាពល្អ ជៀសផុតពីជំងឺផ្សេងៗបាន។

ការពារជំងឺផ្តាសាយផ្តាសាយ គឺជាជំងឺទូទៅមួយប្រភេទ ដែលតែងតែកើតមានចំពោះមនុស្សគ្រប់រូប ជាពិសេសនាពេលអាកាសធាតុ មានការប្រែប្រួល។ ក៏ប៉ុន្តែជំងឺនេះអាចការពារបាន ប្រសិនបើអ្នក ទទួលទានផ្លែប៊ឺរជាប្រចាំ ព្រោះវាមានផ្ទុកវីតាមីន C ខ្ពស់។

សម្រកទម្ងន់ក្រុមអ្នកស្រាវជ្រាវ នៅប្រទេសអាហ្វ្រិកខាងត្បូង បានរកឃើញថា ផ្លែប៊ឺរ មានសមត្ថភាពអាចរំលាយជាតិខ្លាញ់ កាបូអ៊ីដ្រាត និងប្រូតេអ៊ីនផងដែរ។ ហេតុនេះហើយ ទើបក្រុមអ្នកជំនាញផ្តល់អនុសាសន៍ឲ្យ អ្នកទទួលទានផ្លែប៊ឺរជារបបអាហារជារៀងរាល់ថ្ងៃ៕

Most Popular

To Top