សុខភាព និង ផ្លូវភេទ

មិនបាច់ទៅរកថ្នាំ ឯណាឆ្ងាយទេ! ចង់ក្មេងជាងវ័យ ទទួលទានអាហារ ៥ប្រភេទនេះ

រឿងដ៏សំខាន់មួយដែល មនុស្រីគ្រប់រូបតែងតែប្រាថ្នាចង់បានក្នុងមួយជីវិតនេះ គឺការថែរក្សាសម្រស់ឲ្យ ក្មេងជាងវ័យជារៀងរហូត។ ថ្វីបើភាពចាស់ជរាជាច្បាប់ធម្មជាតិ ដែលគ្មាននរណាម្នាក់អាច ហាមឃាត់បានក៏ពិតមែន ក៏ប៉ុន្តែរោគសញ្ញានៃភាពចាស់ ដែលបង្ហាញនៅលើស្បែកយើង អាចកាត់បន្ថយបាន។

មានអាហារ ៥ប្រភេទ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ ដល់សុខភាពនោះទេ ថែមទាំងអាចជួយថែរក្សាសម្រស់ ឲ្យនៅក្មេងជាងវ័យបានយូរ គ្រាន់តែអ្នកទទួលទានជាប្រចាំតែប៉ុណ្ណោះ។

ផ្លែប៊ឺរផ្លែប៊ឺរ មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា-៣ អាចជួយឲ្យស្បែកមានជាតិសំណើម និងកាត់បន្ថយស្នាមជ្រីវជ្រួញ ដែលបណ្តោលមកពីភាពចាស់ជរា។ មិនតែប៉ុណ្ណោះជាតិអាស៊ីត linoleic នៅក្នុងផ្លែប៊ឺរ មានសមត្ថភាពអាចជួយចិញ្ចឹមកោសិកាស្បែក និងបង្ការភាពធ្លាក់យារផងដែរ។

ស៊ុតស៊ុត ត្រូវបានគេទទួលស្គាល់ថា ជាប្រភពនៃប្រូតេអ៊ីនដ៏សម្បូរបែ ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យកាន់តែមានភាពរឹងមាំ ជួយថែក្សាសក់ និងកោសិកាស្បែកឲ្យមាន ភាពក្មេងជាងវ័យបានយូរ។

ឪឡឹកក្រៅពីរសជាតិផ្អែមឆ្ងាញ់ ដែលសាកសមជាផ្លែឈើនារដូវក្តៅ ឪឡឹកក៏មានអត្ថប្រយោជន៍សម្រាប់ពន្យាភាពចាស់ផងដែរ។ ព្រោះឪឡឹកត្រូវបានគេរកឃើញថា សម្បូរទៅដោយសារធាតុប៉ូតាស្យូម វីតាមីនC និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចចិញ្ចឹមកោសិកាស្បែក និងការពារមិនឲ្យវិវត្តទៅរកភាពធ្លាក់យារលឿនពេក។
ទឹកដោះគោយ៉ាអួការទទួលទាន ទឹកដោះគោយ៉ាងអួ មួយថ្ងៃ១កែវជាប្រចាំ អាចកាត់បន្ថយដំណើរការវិវត្តទៅរក ភាពចាស់តាមបែបធម្មជាតិ។
មិនតែប៉ុណ្ណោះវាមានផ្ទុកជាតិកាល់ស្យូម ដែលអាចជួយពង្រឹងឆ្អឹង និងកោសិកាស្បែកឲ្យក្មេងជាងវ័យបានយូរ។ ផ្លែទទឹមការទទួលទានផ្លែទទឹម យ៉ាងហោចណាស់ ១០០ក្រាមជាប្រចាំ អាចជួយឲ្យស្ត្រីមើលទៅភាពភាពក្មេងជាងវ័យ។ ផ្លែទទឹម មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតឡាក់ទិក ដែលអាចកាត់បន្ថយការខូចខាត ពីរ៉ាឌីកាល់សេរី ការពារមិនឲ្យមានស្នាមជ្រីវជ្រួញ និងស្នាមអុជខ្មៅដោយសារតែភាពចាស់៕

Most Popular

To Top