ចង់ទទួលបាននូវ អត្ថប្រយោជន៍ល្អ ពីទឹកដូងស្រស់ គួររៀនពីរបៀបនៃការផឹកវា ដើម្បីទទួលបានផលប្រយោជន៍ល្អអំពីវា។ ខណ:ពេលរដូវក្ដៅនេះ គ្មានអ្វីប្រសើរ ជាជាងការផឹកទឹកដូងត្រជាក់ ស្រស់មួយកែវនោះទេ។ តើអ្នកមានដឹងទេថា ទឹកដូងផ្ដល់ផលប្រយោជន៍អ្វីខ្លះ សម្រាប់សុខភាព និងសម្ផស្សរបស់យើងនោះ? -ជួយធ្វើឲ្យស្បែកស្រស់ថ្លា-សម្រក់ទម្ងន់-កាត់បន្ថយភាពឈឺចាប់ និងការកើតមុន-បង្កើនប្រព័ន្ធភាពស៊ាំ-ជួយដល់ប្រព័ន្ធរំលាយអាហារ ចំណាំ៖-មិនត្រូវយកទឹកដូងចេញពីផ្លែ រួចបរិភោគសាច់ដូងអំទ្បុង ពេលរដូវក្ដៅនោះទេ។-កុំពិសាទឹកដូងភ្លាមៗ ខណ:ពេលត្រូវពន្លឺព្រះអាទិត្យយូរ ព្រោះវាអាចឲ្យអ្នកមានអារម្មណ៍ថា ឃ្លាន ហើមពោះ...
ម្នាស់ គឺជាផ្លែឈើមួយប្រភេទ ដែលមានអត្ថប្រយោជន៍បំផុត ចំពោះសុខភាព។ ក្រៅពីផ្ទុកបរិមាណវីតាមីន C ដ៏ច្រើនសម្បើម ម្នាស់នៅមានអស់ស៊ីម ដែលអាចប្រយុទ្ធប្រឆាំងនឹងការរលាក សម្លាប់បាក់តេរីដែលបណ្តោលឲ្យឈឺបំពង់ក និងអាការ:ក្អកយ៉ាងមានប្រសិទ្ធភាព។ របៀបផ្សំទឹកម្នាស់ដើម្បីកម្ចាត់អាការក្អក៖ -ទឹកម្នាស់ស្រស់ ១ពែង-ទឹកដោះគោស្រស់ ¼ ក្នុងមួយពែង-ខ្ញីមួយដុំ ប្រហែលជា ៧សង់ទីម៉ែត្រ(ហាន់ឲ្យម៉ត់)-ទឹកឃ្មុំ ១ស្លាបព្រា-ម្ទេសម៉ត់ កន្លះស្លាបព្រាកាហ្វេ បន្ទាប់ពីបានធាតុផ្សំគ្រប់ហើយ អ្នកត្រូវលាយធាតុផ្សំទាំងអស់បញ្ចូលគ្នា...
មនុស្សភាគច្រើនតែងតែ មានទម្លាប់ផឹកទឹកភ្លាមៗ បន្ទាប់ពីទទួលទានអាហារហិរ ព្រោះគិតថា នេះជាវិធីដ៏ល្អបំផុត ក្នុងការកាត់បន្ថយអារម្មណ៍ ក្តៅក្រហល់ក្រហាយនៅក្នុងមាត់។ ទោះជាយ៉ាងណាការសិក្សា ជាច្រើនបានបង្ហាញថា នេះជាទម្លាប់មិនល្អឡើយ ព្រោះអាហារហិរមាន ផ្ទុកសារធាតុគីមីម្យ៉ាង ដែលមានឈ្មោះថា capsaicin មិនអាចរលាយបាត់ ដោយសារតែទឹកនោះទេ។ ដូច្នេះការផឹកទឹក បន្ទាប់ពីទទួលទានអាហារហិរ មិនមានឥទ្ធិពលក្នុងការកាត់បន្ថយ អារម្មណ៍ហិរនៅក្នុងមាត់បាននោះទេ។ មិនតែប៉ុណ្ណោះ ការផឹកទឹកភ្លាមៗអាចបណ្តោល...
អាមេរិក៖ ការស្រាវជ្រាវបានបង្ហាញថា ជីវិតសង្គមកាន់តែប្រសើរឡើង អាចផ្លាស់ប្តូរបញ្ហា នៃការចងចាំចំពោះអ្នកដែលមានសញ្ញាដំបូងនៃជំងឺវង្វេង ក្រោយពីលោកអ្នកចំណាយពេល ទល់មុខជាមួយមិត្តភ័ក្តិ និងក្រុមគ្រួសារ ចូលថ្នាក់រៀន ក្រុមអ្នកស្ម័គ្រចិត្ត និងចូលរួមសេវាកម្មសាសនា អាចឃើញមុខងារខួរក្បាល របស់ពួកគេត្រឡប់ទៅធម្មតាវិញ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នេះអាចកើតឡើងទោះបីជាពួកគេ បានចាប់ផ្តើមកាន់តែយ៉ាប់យ៉ឺនជាច្រើនឆ្នាំមុនក៏ដោយ ជាដំណឹងល្អសម្រាប់អ្នកដែលការចងចាំ និងជំនាញដំណើរការបានធ្លាក់ចុះ អំឡុងពេលចាក់សោរ។ អ្នកស្រាវជ្រាវ បានវិភាគលើមុខងារខួរក្បាល របៀបរស់នៅ...
ស៊ុត ត្រូវបានគេចាត់ទុកជាអាហារពេលព្រឹក ដ៏ពេញនិយមខ្លាំងបំផុត ពីសំណាក់មនុស្សស្ទើរតែគ្រប់ក្រុមគ្រួសារ ព្រោះវាមានរសជាតិឆ្ងាញ់ ហើយងាយស្រួលក្នុងការចម្អិនថែមទៀត។ ក្រៅពីមានរសជាតិឆ្ងាញ់ ស៊ុត មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលល្អបំផុតសម្រាប់សុខភាព ហេតុនេះទើបអ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យបន្ថែមស៊ុតទៅក្នុងអាហារ ពេលព្រឹកជាប្រចាំ។ រក្សាថាមពលពេញមួយថ្ងៃ នៅពេលអ្នកបរិភោគស៊ុត សម្រាប់អាហារពេលព្រឹក ជំនួសគ្រាប់ធម្មជាតិ ឬសាច់ផ្សេងៗ វាអាចជួយបំពេញថាមពលបានយូរ។ នេះហើយជាចំណុចល្អ ដែលធ្វើឲ្យអ្នកមិនត្រូវការអាហារសម្រន់ ហើយធ្វើឲ្យអ្នកញ៉ាំតិច។...
មានមនុស្សជាច្រើនជឿជាក់ថា ការផឹកទឹកក្រូចឆ្មារក្តៅឧណ្ឌៗ មានសក្តានុពលក្នុងការ សម្រកទម្ងន់បានយ៉ាងល្អ។ ទោះជាយ៉ាងណាក៏ដោយ ទឹកក្រូចឆ្មារ លាយជាមួយនឹងទឹកត្រជាក់ ក៏អាចជួយសម្រកទម្ងន់បានដូចគ្នាដែរ។ ក្រៅពីសម្រកទម្ងន់ ទឹកក្រូចឆ្មារ ក៏អាចជួយធ្វើឲ្យប្រសើរឡើង នូវការប្រមូលផ្តុំអ៊ីយ៉ុងដល់រាងកាយ និងបង្កើនការស្រូបយកថាមពល ដែលអាចជួយដល់ដំណើរការ រំលាយអាហារ ឲ្យកាន់តែល្អប្រសើរជាងមុន។ ខាងក្រោមេនះ គឺជាភាពអស្ចារ្យមួយចំនួន ដែលធ្វើឲ្យទឹកក្រូចឆ្មារ ក្លាយទៅភេសជ្ជ:សម្រកទម្ងន់ពូកែបំផុត៖ មានផ្ទុកកាឡូរីទាបបើយោងតាម ការស្រាវជ្រាវបានបង្ហាញថា...
អ្នកណាៗក៏ស្គាល់ផ្លែត្រសក់ដែរ ហើយធ្លាប់ទទួលទានរាប់ភ្លេចថែមទៀត ក៏ប៉ុន្តែមានមនុស្សជាច្រើន ប្រហែលជាមិនទាន់ស្គាល់អំពី អត្ថប្រយោជន៍ដ៏ច្រើន លើសលប់របស់វានោះទេ។ ត្រសក់ គឺជាផ្លែឈើដែលល្អបំផុត នារដូវក្តៅ ព្រោះវាអាចជួយរក្សារាងកាយ ឲ្យមានភាពត្រជាក់ ផ្តល់ជាតិសំណើមដល់រាងកាយ និងជួយសម្រកទម្ងន់ផងដែរ។ ការផឹកទឹកត្រសក់ នៅពេលព្រឹក គឺជាវិធីដ៏ល្អបំផុត ដើម្បីទាញយកវីតាមីន និងសារធាតុរ៉ែ សំខាន់ៗ។ ក្រៅពីនេះ ការទទួលទានត្រសក់ នៅពេលព្រឹកជាទៀងទាត់...
តៅហ៊ូ គឺជាផលិតផលដែលផលិត ចេញពីសណ្តែកសៀង សម្បូរទៅដោយសារធាតុចិញ្ចឹម និងពហុមុខងារដែលមានអត្ថប្រយោជន៍ ជាច្រើនចំពោះសុខភាពដូចជា ប្រូតេអ៊ីន កាល់ស្យូម ប៉ូតាស្យូម វីតាមីន E … និងសាធាតុសំខាន់ៗជាច្រើនទៀត ដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ពង្រឹងឆ្អឹង កាត់បន្ថយជាតិខ្លាញ់ កាត់បន្ថយជាតិពុល។ តែទោះជាយ៉ាងណាក៏ដោយ អ្នកឯកទេសខាងចំណីអាហារបានបង្ហាញថា តៅហ៊ូ មានផ្ទុកប្រូតេអ៊ីនខ្ពស់ មិនសមស្របសម្រាប់...
វិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ ដើម្បីរក្សាបាននូវសុខភាពល្អ រឹងមាំនោះ គឺផ្លាស់ប្ដូររបៀបនៃ ការរស់នៅរបស់អ្នកដោយគ្រាន់តែ បន្ថែមបន្លែដែលមានឥទ្ធិពលជម្រុញ ពង្រឹងប្រព័ន្ធភាពស៊ាំចូលក្នុង របបអាហារប្រចាំថ្ងៃជាការស្រេច។ថាតើបន្លែទាំងនោះមានអ្វីខ្លះទៅ? ១. ទំពាំងបារាំងបន្លែនេះមានលក្ខណៈសម្បត្តិ បញ្ចុះទឹកនោមបែបធម្មជាតិ ដែលជួយរាងកាយបញ្ចេញចោល នូវជាតិពុលផ្សេងៗ។ វាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម glutathione ដែលអាចជួយកាត់បន្ថយហានិភ័យ នៃជំងឺមហារីកនិងជំងឺបេះដូង គួរឱ្យកត់សម្គាល់ផងដែរ។ ទំពាំងបារាំងក៏មានលក្ខណៈសម្បត្តិ ប្រឆាំងការរលាកនិងជួយសម្អាត ក្នុងរាងកាយបានយ៉ាងប្រសើរ។...
ការចេញទឹកមាត់ខ្លាំង ដែលជាការកើនឡើង បរិមាណទឹកមាត់នៅក្នុងមាត់ ជាធម្មតាគឺជាបញ្ហាដែល កើតមានតែមួយរយៈពេល ហើយវាមិនមានអ្វីដែលគួរ អោយព្រួយបារម្ភនោះទេ។ ជាធម្មតា, ក្រពេញទឹកមាត់របស់អ្នកផលិត ទឹកមាត់ប្រហែលជា០,៥ ទៅ១,៥លីត្រក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ, ដោយសារតែការលេបវាជាញឹកញាប់ និងដោយអឆន្ទះនោះ, ជាទូទៅអ្នកមិនដឹងអំពីទឹកមាត់នេះនោះទេ។ ប្រសិនបើអ្នកហាក់ដូចជា មានការបញ្ចេញទឹកមាត់ច្រើនភ្លាមៗ, វាអាចដោយសារតែក្រពេញទឹកមាត់ របស់អ្នកកំពុងតែបង្កើត ទឹកមាត់ច្រើនជាងធម្មតា ឬដោយសារតែមាន ការពិបាកនឹងលេប។...