ព័ត៌មានចចាមអារ៉ាម អំពីសុខភាពផ្លូវភេទ បាននិយាយថា ទំហំនៃទ្វារមាសរបស់ស្ត្រី គឺទាក់ទងទៅនឹងភាពញឹកញាប់ នៃការរួមភេទរបស់នាង។ ពេលមនុស្សស្រី ចំណាយពេលកាន់តែច្រើន និងញឹកញាប់ក្នុងការរួមភេទ ពាក្យចចាមអារ៉ាម បានព្រមានថា ទ្វារមាសនឹងធូររលុង ហើយនឹងពង្រីកទ្វារមាសរបស់នាង ឱ្យកាន់តែធំ។ តើទ្វារមាសរលុងពីការរួមភេទអាចទៅរួចទេ? ទ្វារមាស គឺជាតំបន់ដែលមានភាពអស្ចារ្យមិនគួរឱ្យជឿ។ វាសំបូរទៅដោយសរសៃប្រសាទ និងការផ្គត់ផ្គង់ឈាម។ ការរួមភេទដោយលិង្គតាមទ្វារមាស បែបប្រពៃណី នឹងមិនធ្វើឱ្យមានបញ្ហាអ្វីនោះទេ...
គ្រាប់ធញ្ញជាតិចម្រាញ់ អាចជាផ្នែកមួយនៃរបបអាហារ ដែលមានសុខភាព ប៉ុន្តែវាមិនតែងតែ ជាជម្រើសល្អបំផុតទេ។ អ្នកអាចលឺអ្នកជំនាញ ផ្នែកអាហារូបត្ថម្ភ និយាយអំពីធញ្ញជាតិចម្រាញ់ ឬកាបូអ៊ីដ្រាតចម្រាញ់។ ពាក្យ “ចម្រាញ់” ស្តាប់ទៅមានសុខភាពល្អ ប៉ុន្តែនិយមន័យនៃកាបូអ៊ីដ្រាត ចម្រាញ់អាចច្រឡំគ្នា។ អ្នកផលិតចំណីអាហារតែងតែសម្រិតសម្រាំង ឬកែច្នៃធញ្ញជាតិ ដើម្បីបង្កើតផលិតផលអាហារ ដែលមានសភាពទន់ និងមិនសូវសំពីងសំពោង។ ឧទាហរណ៍ដ៏ពេញនិយមមួយ នៃអាហារកាបូអ៊ីដ្រាតចម្រាញ់ គឺនំប៉័ងពណ៌ស...
នរណាដែលមិនចង់មានធ្មេញស ស្អាតគ្មានពណ៌លឿង? ទោះជាផលិតផលធ្វើឱ្យធ្មេញស មានដាក់លក់មិនខ្វះ ពេញទីផ្សារក៏ដោយ ប៉ុន្តែភាគច្រើន នៃផលិតផលទាំងនោះ អាចជះឥទ្ធិពលវិជ្ជមានគួរឱ្យបារម្ភ។ កុំបារម្ភ! ប្រសិនបើអ្នកចង់បានធ្មេញសស្អាត គួរឲ្យទាក់ទាញដោយមិនចាប់បាច់ ចំណាយប្រាក់អស់ច្រើន ហើយមិនប៉ះពាល់អ្វីចំពោះសុខភាពនោះ ចូរសាកល្បងរូបមន្ត តាមបែបធម្មជាតិ ដែលវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងខាងក្រោមនេះ ៖ ១. ខ្ញីនិងអំបិល អ្វីដែលអ្នកត្រូវធ្វើ...
ចំនុចប្រសព្វ “យិន” ទាំងបី មានទីតាំងនៅលើជើងផ្នែកខាងក្នុងរបស់អ្នក ដែលស្ថិតនៅខាងលើកជើងរបស់អ្នក។ ដើម្បីព្យាបាលការគេងមិនលក់ ៖ រកទីតាំងខ្ពស់បំផុតនៅកជើងរបស់អ្នក រាប់ទទឹងម្រាមដៃទាំងបួនឡើងលើជើងរបស់អ្នក ខាងលើកជើង សង្កត់ ឬដាក់សម្ពាធឱ្យជ្រៅបន្តិចនៅពីក្រោយឆ្អឹងស្មងជើង របស់អ្នក រួចម៉ាស្សាដោយមានចលនារាងជារង្វង់ ឬឡើងលើសម្រាប់រយៈពេល ៤ ទៅ ៥ វិនាទី។ ក្រៅពីជួយដល់ការគេងមិនលក់ ការធ្វើត្រាប់តាមចំណុចសម្ពាធនេះក៏អាចជួយដល់បញ្ហាអាងត្រគាក និងការរមួលក្រពើពេលមករដូវបានផងដែរ។...
វេជ្ជបណ្ឌិត ឬគិលានុបដ្ឋាយិការបស់អ្នកនឹងប្រើឧបករណ៍ពិសេសដើម្បីដាក់កងពន្យារកំណើតនៅក្រោមស្បែកដៃរបស់អ្នក។ ការបញ្ចូលពិតជាលឿន ហើយពួកគេនឹងធ្វើឱ្យដៃរបស់អ្នកស្ពឹកបន្តិច ដូច្នេះអ្នកនឹងមិនឈឺចាប់ឡើយ។ តើកងពន្យារកំណើតត្រូវបានដាក់បញ្ចូលដោយរបៀបណា? ដំបូង គ្រូពេទ្យ ឬគិលានុប្បដ្ឋាយិការបស់អ្នកនឹងសួរអ្នកនូវសំនួរមួយចំនួនអំពីសុខភាពរបស់អ្នក ដើម្បីដឹងថាតើការដាក់កងពន្យារកំណើតដែលត្រូវបានគេហៅផងដែរថា Nexplanon គឺជាវិធីល្អមួយសម្រាប់អ្នក ឬអត់។ ពួកគេក៏អាចឱ្យអ្នកធ្វើការពិនិត្យរាងកាយបានដែរ។ វេជ្ជបណ្ឌិត ឬគិលានុប្បដ្ឋាយិកាចាក់ថ្នាំស្ពឹកត្រង់កន្លែងតូចមួយនៃដៃរបស់អ្នក។ បន្ទាប់មក ពួកគេប្រើឧបករណ៍បញ្ចូលពិសេសមួយដើម្បីរុញឧបករណ៍កងពន្យារកំណើតនេះដាក់ក្រោមស្បែករបស់អ្នក។ ការដាក់បញ្ចូលនេះមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណាក្នុងការដាក់កងនេះ? មនុស្សភាគច្រើនគ្រាន់តែមានអារម្មណ៍ឈឺដូចគេច្បិចស្បែកបន្តិចនៅពេលដែលគ្រូពេទ្យចាក់ថ្នាំស្ពឹក។ បន្ទាប់ពីនោះ...
ជំងឺសសៃឈាមបេះដូង កើនឡើងជាលំដាប់ មកទល់សព្វថ្ងៃនេះ ហើយកត្តាហានិភ័យចម្បងមួយ នៃជំងឺនេះបណ្ដាលមក ពីការកើនឡើងនូវកូឡេស្តេរ៉ូលខ្ពស់ ក្នុងឈាម។ ប៉ុន្តែកុំបារម្ភ! ក៏ព្រោះអ្នកអាចបញ្ចុះកម្រិតកូឡេស្តេរ៉ូល ដោយគ្រាន់តែរួមបញ្ចូលផ្លែឈើមួយចំនួន ក្នុងរបបអាហារប្រចាំថ្ងៃ គួបផ្សំជាមួយការមានរបបអាហារ សុខភាពល្អ ការធ្វើលំហាត់ប្រាណជាប្រចាំ និងបញ្ឈប់ទម្លាប់ ដែលបង្កើនហានិភ័យ នៃបញ្ហាបេះដូង រួមមានការជក់បារី ទទួលទានគ្រឿងស្រវឹង ធាត់ជ្រុល ស្ត្រេស ជាដើម...
តាមពិតទៅ ភាពស្ងៀមស្ងាត់ មិនមែនមានន័យថា គ្មានសកម្មភាពនោះឡើយ ប៉ុន្តែវាគឺជាសកម្មភាពដ៏អស្ចារ្យ ក្នុងកាលៈទេសៈដ៏សមស្របណាមួយ។ ទស្សនវិទូចិន ខុងជឺ និយាយថា “គ្រប់របស់ទាំងអស់ សុទ្ធតែមានសម្រស់របស់វា ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមើលឃើញនោះទេ”។ ដូចនេះ ភាពស្ងៀមស្ងាត់ ក៏មានសម្រស់និងអំណាចរបស់វាដែរ។ មនុស្សជាច្រើន មិនឱ្យតម្លៃលើភាពស្ងៀមស្ងាត់ ហើយបានចាត់ទុកវាថា ជាភាពអសកម្ម ភាពកំសាក ឬជាភាពអន់ខ្សោយមួយប៉ុន្តែនៅក្នុងទស្សនទានជាច្រើនរបស់បុគ្គលជោគជ័យ បែរជាបង្ហាញពីអំណាចដ៏ខ្លាំងក្លានៃភាពស្ងប់ស្ងាត់ទាំងនោះទៅវិញ។...
តើ “ការគេងមិនលក់” ជាអ្វីឱ្យពិតប្រាកដ? ការគេងមិនលក់ គឺជាជំងឺគេងដែលអាចបណ្តាលឱ្យមានបញ្ហា ជាមួយនឹងការងងុយគេង ការគេងមិនលក់ ឬទាំងពីរ។ បញ្ហានេះនឹងនាំឱ្យគុណភាព នៃការគេងរបស់អ្នកមិនគ្រប់គ្រាន់ ឬគេងមិនបានស្កប់ស្កល់។ ភាពខុសប្រក្រតីនេះអាចត្រូវបានបែកចែក ជាការគេងមិនលក់រ៉ាំរ៉ៃ ឬយូរអង្វែង ឬការគេងមិនលក់ស្រួចស្រាវ ឬខ្លី។ វេជ្ជបណ្ឌិត Alcibiades Rodriguez ប្រធានផ្នែកវេជ្ជសាស្ត្រនៃមជ្ឈមណ្ឌលព្យាបាលជំងឺឆ្កួតជ្រូកនៅមជ្ឈមណ្ឌល NYU Langone...
ជំងឺរាតត្បាតនេះពិតជាបង្ក ការលំបាកសម្រាប់មនុស្សគ្រប់គ្នា – ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះ វារឹតតែត្រូវការតស៊ូខ្លះ បន្ថែមទៀត ដើម្បីអាចនាំយកទារកចូលមកកាន់ ពិភពលោកនេះ ជាពិសេសអ្នកដែលមានសុខភាពផ្លូវចិត្តស្រាប់។ Brittney Pohler ជំនួយការគ្រូពេទ្យឯកទេសខាងរោគស្ត្រីដែលទទួលការបណ្តុះបណ្តាលនៅមហាវិទ្យាល័យរដ្ឋតិចសាសបាននិយាយថា “រឿងមួយដែលខ្ញុំបានកត់សម្គាល់ និងឃើញកាន់តែច្រើន និងយកចិត្តទុកដាក់ជាងនេះទៅទៀត គឺចំនួនស្ត្រីដែលមានការថប់បារម្ភ និងធ្លាក់ទឹកចិត្ត”។ Brittney Pohler និយាយថា ភាពឯកោដោយសារការរក្សាគម្លាត សុវត្ថិភាពសង្គម...
តើនឹងមានអ្វីកើតឡើង ចំពោះសុខភាពរាងកាយ នៅពេលអ្នកទទួលទាន ទឹកក្រូចឆ្មារក្ដៅឧណ្ហៗ លាយរមៀត? ប្រសិនបើអ្នករួមបញ្ចូលគ្នា រវាងទឹកក្រូចឆ្មារក្ដៅឧណ្ហៗ ជាមួយរមៀតនោះអ្នកនឹងទទួលទានភេសជ្ជៈ ដ៏ពិសេសមួយដែលអាចផ្ដល់ អត្ថប្រយោជន៍យ៉ាងប្រសើរ ចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រូចឆ្មារមានផ្ទុកសម្បូរទៅដោយវីតាមីន C វីតាមីន B ជាតិដែក កាល់ស្យូម ប៉ូតាស្យូម...