ប្រសិនជាអ្នកចង់គ្រប់គ្រង សម្ពាធឈាម និងជាតិស្ករ ក្នុងខ្លួនអ្នកមិនឲ្យឡើង អ្នកអាចជ្រើសរើសបន្លែទាំង៣ ប្រភេទនេះ ដើម្បីពិសាបាន ។ តើមានអ្វីខ្លះទៅ? អ្នកអាចពិសាត្រឡាចបាន ព្រោះវាជាបន្លែ ដែលអាចជួយទប់ មិនឲ្យសម្ពាធឈាម និងជាតិស្ករក្នុងខ្លួន អ្នកឡើងខ្ពស់ឡើយ ។ ជាពិសេស វាថែមទាំងអាចជួយការពារ អ្នកមិនឲ្យងាយចាស់ ស្បែកនឹងភ្លឺ ហើយម៉ត់រលោងជាមិនខាន ។...
ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួលទានផ្លែស្វាយ ប៉ុន្តែជាញឹកញយតែងចិតសំបកចេញ។ ថាតើអ្នកដឹងទេថាសំបកស្វាយអាចផ្ដល់អត្ថប្រយោជន៍ល្អៗចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរញ៊ាំស្វាយទាំងសំបក ៖ ១. វាជួយគ្រប់គ្រងកម្រិតនៃជាតិស្ករនិងកូឡេស្តេរ៉ូល សំបកស្វាយមានផ្ទុកសមាសធាតុសំខាន់ៗមួយចំនួនរួមបញ្ចូលទាំងវីតាមីន C និងជាតិសសៃដែលអាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករនិងកូឡេស្តេរ៉ូលក្នុងឈាមបានយ៉ាងប្រសើរ។ ២. កាត់បន្ថយហានិភ័យនៃជំងឺមហារីក សំបកស្វាយក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់ហានិភ័យនៃជំងឺមហារីកគួរឱ្យកត់សម្គាល់។ ៣. មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាក ក្រៅពីជំងឺមហារីកហើយនោះការទទួលទានផ្លែស្វាយទាំងសំបកក៏អាចកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់ និងជំងឺទឹកនោមផ្អែមបានផងដែរតាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយ។ ៤. ល្អសម្រាប់ភ្នែក មួយក្នុងចំណោមសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀតដែលសំបកផ្លែស្វាយមានផ្ទុក គឺវីតាមីន...
កំពុងប្រឈមមុខនឹងបញ្ហាឈឺក្បាលដោយសារបញ្ហាអ័រម៉ូនមែនទេ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារធម្មតាៗ ប៉ុន្តែមានប្រសិទ្ធភាពដោះស្រាយបញ្ហាឈឺក្បាលដោយសារអ័រម៉ូនបានយ៉ាងឆាប់រហ័ស ៖ ១. ស៊ុត មានផ្ទុកប្រូតេអ៊ីនគុណភាពខ្ពស់និងកូឡេស្តេរ៉ូល្អដែលសំខាន់សម្រាប់រក្សាកម្រិតត្រឹមត្រូវនៃអ័រម៉ូនក្នុងរាងកាយ។ ២. សណ្ដែកសៀង កុំភ្លេចរួមបញ្ចូលសណ្ដែកសៀងក្នុងរបបអាហារប្រចាំថ្ងៃ ប្រសិនបើអ្នកចង់ទប់ស្កាត់ ក៏ដូចជាបំបាត់បញ្ហាឈឺក្បាលដោយសារអ័រម៉ូន។ នោះក៏ព្រោះតែសណ្ដែកសៀងមានផ្ទុកសមាសធាតុដែលជួយគ្រប់គ្រងតុល្យភាពនៃអ័រម៉ូន។ ៣. ដំឡូងជ្វា មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែដំឡូងបារាំងក៏ជួយប្រយុទ្ធប្រឆាំងបញ្ហាឈឺក្បាលដោយសារអ័រម៉ូនបានផងដែរ។នោះក៏ព្រោះតែដំឡូងនេះជាប្រភពដ៏ល្អបំផុតមួយនៃម៉ាញ៉េស្យូម វីតាមីន C វីតាមីន B1 និងប៉ូតាស្យូមដែលមានប្រសិទ្ធភាពកាត់បន្ថយ ក៏ដូចទប់ស្កាត់អាការៈឈឺក្បាលគួរឱ្យកត់សម្គាល់។ ម៉ាញ៉េស្យូមក៏ជួយគ្រប់គ្រងតុល្យភាពអ័រម៉ូនផងដែរ។ ៤....
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធី ដែលអាចជួយធ្វើឲ្យ អ្នកគេងលក់លឿន។ តើមានអ្វីខ្លះទៅ? អ្នកអាចញ៉ាំទឹកដោះគោក្តៅចំនួនមួយ កែវមុនពេលគេងបាន ព្រោះវាអាចជួយធ្វើឲ្យអ្នកគេងលក់ស្រួល ។អ្នកអាចហាត់ប្រាណ មុនពេលញ៉ាំអាហារ ពេលព្រឹករាល់ថ្ងៃ ។ នោះវានឹងធ្វើឲ្យអ្នកមិនពិបាក ក្នុងការចូលគេងនៅពេលយប់ឡើយ ។នៅពេលដែលអ្នកគេងមិនលក់ អ្នកអាចស្រម៉ៃថា អ្នកកំពុងតែនៅក្នុងកន្លែង ដែលស្អាតមួយ នោះអ្នកនឹងគេងលក់យ៉ាងងាយហើយ ។នៅពេលដែលអ្នកគេងមិនលក់ អ្នកក៏អាចស្តាប់បទចម្រៀងដែរ ព្រោះវាសុទ្ធតែអាចជួយអ្នកឲ្យងងុយគេង...
នៅក្នុងបន្លែមួយចំនួន មានសារធាតុជាច្រើន ដែលអាចការពារថ្លើមអ្នក បាន ដូចនេះខាងក្រោមនេះ យើងខ្ញុំនឹងណែនាំប្រាប់អ្នកពីបន្លែទាំង៧មុខ ដែលអាចជួយការពារថ្លើម អ្នកឲ្យមានសុខភាពល្អបាន ។ តើមានអ្វីខ្លះទៅ? ខ្ទឹមស នៅក្នុងខ្ទឹមសនេះ មានវីតាមីន A B1និងC ដែលអាចជួយអ្នកទប់ស្កាត់ នឹងមេរោគផ្សេងៗ និងជាតិពុលផ្សេងៗ ដែលមិនងាយធ្វើឲ្យអ្នកមាន ជំងឺថ្លើមឡើយ ម្យ៉ាងទៀត វាក៏ជួយធ្វើឲ្យសរសៃឈាម...
ការទទួលទានស៊ុតច្រើន គឺជាវិធីដ៏អស្ចារ្យមួយ ដើម្បីធ្វើឲ្យខ្លួនអ្នកមានសុខភាពល្អ។ ការទទួលទានស៊ុតទាំងមូល មានសារៈសំខាន់ ពីព្រោះស៊ុតពណ៌លឿង មានជាតិកាល់ស្យូម និងជាតិដែក ៩០ ភាគរយ ចំណែកឯផ្នែកពណ៌ស ផ្ទុកទៅដោយប្រូតេអ៊ីន។ ប្រសិនបើអ្នកមិនចូលចិត្តបរិភោគស៊ុតនោះទេ ហេតុផលខាងក្រោមនេះ នឹងធ្វើឲ្យអ្នកញុំាស៊ុតជារៀងរាល់ថ្ងៃជាមិនខានឡើយ។ 1. អ្នកនឹងទទួលបានវីតាមីនពីស៊ុត ដូចជា ៖ • វីតាមីន B2...
ចិន៖ ការស្រាវជ្រាវ បានរកឃើញថា ការធ្វើការតាមប្រព័ន្ធ បច្ចេកវិទ្យាលអ៊ីម៉ែលនៅកន្លែងធ្វើការ គឺជាផ្នែកមួយនិងជាចំណែក នៃពិភពលោកទំនើប ប៉ុន្តែពួកគេ អាចមានផលប៉ះពាល់អាក្រក់ សម្រាប់បុគ្គលិកជាក់ជាមិនខាន់ឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការសិក្សាមួយបានកំណត់ថា មានទម្រង់២យ៉ាង នៃភាពឆ្គាំឆ្គងតាមអ៊ីម៉ែល ទីមួយគឺ “សកម្ម” ហើយរួមបញ្ចូល ទាំងការនិយាយបន្ទាបបន្ថោក ឬការមើលងាយពីអ្នកផ្ញើ ចំណែកទីពីរគឺ “អកម្ម”...
សមាគមន៍ធ្មេញអាមេរិក (American Dental Association) និយាយថា ប្រហែលពាក់កណ្តាល នៃមនុស្សពេញវ័យ មានបញ្ហាខ្យល់ដង្ហើមមិនល្អ នៅចំណុចខ្លះក្នុងឆាក ជីវិតរបស់ពួកគេ ។ បញ្ហាវេជ្ជសាស្ត្រ ដែលគេហៅថា ក្លិនស្អុយមាត់ (halitosis) វាច្រើនតែបណ្តាលមកពីការបរិភោគអាហារ ដែលមានផលប៉ះពាល់ ការជក់បារី ឬបញ្ហាស្ងួតមាត់។ ដើម្បីជួយកម្ចាត់ដង្ហើមមិនល្អ សមាគមន៍ធ្មេញអាមេរិក (American...
បញ្ហាស្រមុក មិនពិបាកនឹងទប់ទល់ឡើយ!ថាតើធ្វើយ៉ាងណា ទប់បំបាត់អាការៈស្រមុកបានមែនទេ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ទប់ទល់អាការៈសម្រុក ៖ ១. សម្រកទម្ងន់ខ្លះ ការកើនទម្ងន់អាចបន្ថែមជាលិកាទៅក ដែលសង្កត់និងបង្រួមផ្លូវដង្ហើម បង្កជាបញ្ហាស្រមុក។ ការសម្រកទម្ងន់ចេញខ្លះ ពិតជាអាចជួយដោះស្រាយបញ្ហាស្រមុក បានយ៉ាងប្រសើរ ខណៈដែលជាលិកាខ្លាញ់ នៅផ្នែកខាងក្រោយនៃបំពង់ក ត្រូវបានកាត់បន្ថយ។ ២. ផ្លាស់ប្ដូរទីតាំងនៃការគេង...
សាកលវិទ្យាល័យ North Carolina និយាយថា ការលើករបស់ធ្ងន់ៗ គឺជាមូលហេតុចំបង នៃការរងរបួសនៅកន្លែងធ្វើការ។ អ្នកដែលអនុវត្តបច្ចេកទេស លើកបែបឆ្លាតវៃទំនងជាមិនសូវឈឺសាច់ដុំ រមួលសាច់ដុំ និងរងរបួសដែលបណ្តាល មកពីការលើកធ្ងន់នោះឡើយ។ ដូច្នេះ ដើម្បីលើករបស់ធ្ងន់ៗ សាកលវិទ្យាល័យ North Carolina បានណែនាំថា ៖ រៀបចំឱ្យបានស្រួលបួល ហើយត្រូវគិត និងប៉ាន់ប្រមាណ...