ក្នុងប្រអប់ ត្រចៀកយើងមានប្រដាប់លំនឹងវែស្ទឹបុយឡែរ ដែលជាអ្នកត្រួតពិនិត្យលំនឹងរាងកាយ។ ការប្រែប្រួល ដូចជាការផ្លាស់ប្តូររយៈកម្ពស់របស់រាងកាយធ្វើឲ្យមានរំញោច ទៅលើប្រដាប់លំនឹងមួយនេះ។ បញ្ហានេះ តែងកើតមានខុសៗគ្នា ទៅតាមបុគ្គលម្នាក់ៗ ។ ហេតុដូច្នេះបានជាគេបង្ហាត់ឲ្យក្មេងមានទម្លាប់ រៀនប្រឈមនឹងបញ្ហានេះ ដោយការឲ្យលេងជិះទោងយោល ទោងវិល ទោងបះបើក និងលេងកីឡាផ្សេងៗ ជាដើម។ ដោយសារតែល្បឿនរថយន្តធ្វើឲ្យមានបំលាស់ទីវត្ថុផ្សេងៗច្រាស់ទិស របស់អ្នកដំណើរយ៉ាងលឿន ការសម្លឹង ក្បែរៗនាំឲ្យវិលគ្រាប់ភ្នែកជាហេតុនាំឲ្យភ្ញោចទៅលើប្រដាប់វែ ស្ទឹបុយឡែរនេះដែរ។...
ឆ្អឹងដែលបាក់ជាសះស្បើយវិញ ទៅតាមអត្រាផ្សេងៗពីគ្នា អាស្រ័យទៅលើអាយុនៃកុមារ និងប្រភេទនៃការបាក់ឆ្អឹង។ ការបាក់មួយចំនួនចំពោះកុមារ អាចលឿនបំផុត គឺ៣សប្តាហ៍ និងយូរបំផុតគឺ៦សប្តាហ៍ ចំពោះប្រភេទនៃការបាក់ដូចគ្នា។ ហើយការបាក់មួយចំនួនវិញ អាចប្រើរយៈពេលលើសពី១០សប្តាហ៍ ដើម្បីអោយជាសះស្បើយ។ ភាគច្រើន, ដៃរបស់កូនអ្នកត្រូវបានដាក់ ដោយការអប (ចាក់ពុម្ព)។ ការអបនេះមួយចំនួន គឺមិនជ្រាបទឹក និងមួយចំនួនទៀត គឺជ្រាបទឹក ដូចនេះសូមប្រាកដ ក្នុងការពិនិត្យមើល...
ជំងឺប្រមេះទឹកបាយ គឺជាជំងឺឆ្លងមួយប្រភេទ ដែលបង្កឡើងដោយបាក់តេរីម្យ៉ាងឆ្លង តាមរយៈការរួមភេទ និងអាចកើតទាំងមនុស្សប្រុស ទាំងមនុស្សស្រី ។ ជំងឺប្រមេះទឹកបាយច្រើនមានការប៉ះពាល់ទៅលើបង្ហួរនោម ថ្នក់ពោះអាចម៌ ឬបំពង់ក ។ ចំពោះមនុស្សស្រីវិញ ជំងឺប្រមេះទឹកបាយក៏ប៉ះពាល ទៅលើមាត់ស្បូនផងដែរ ។ មនុស្សភាគច្រើនឆ្លង ជំងឺប្រមេះទឹកបាយនេះ តាមរយៈការរួមភេទ ។ ប៉ុន្តែចំពោះទារកក៏អាចឆ្លងជំងឺនេះ បានតាមរយៈការសំរាលកូន ប្រសិនបើម្តាយនោះមានផ្ទុកជំងឺនេះ...
ការរាគរុស គឺជារោគសញ្ញាមួយ មិនមែនជាជំងឺនោះទេ។ អាការៈបែបនេះ ត្រូវបានសម្គាល់តាមរយៈការឧស្សាហ៍បត់ជើងធំច្រើនដង ព្រមទាំងមានលាមកទន់ខ្លាំង។ ចំពោះស្ថានភាពស្រួចស្រាវគឺកើតឡើងគ្រាន់តែមួយ ទៅពីរថ្ងៃប៉ុណ្ណោះ ហើយមិនមានលក្ខណៈធ្ងន់ធ្ងរទេ ប៉ុន្តែវាអាចទាក់ទនឹងបញ្ហាមួយចំនួនផ្សេងទៀត។ អាការៈបែបនេះអាចកើតឡើង លើមនុស្សគ្រប់វ័យ ហើយក៏មានប្រភេទមួយចំនួនគឺជាជំងឺឆ្លងដែរ។ មនុស្សជាមធ្យម ប្រហែលជាមានអាការៈរាគស្រួចស្រាវពី ៣ ទៅ ៥ដងក្នុងមួយឆ្នាំ ហើយក៏កម្រកើតយូរដែរ។ ចំពោះក្មេងអាយុក្រោម ៥ឆ្នាំ ធ្លាប់មានការរាគនេះពី...
ជំងឺទៀចទឹកគឺជាកើនឡើងនូវនៃជាតិទឹក ពណ៌លឿងស្លេក និងថ្លាក្នុងប្រហោងរបស់ពោះ ដែលស្ថិតនៅខាងក្រោមប្រហោងទ្រងនិងមានខ័ណ្ឌចែកដោយសន្ទះទ្រូង Diaphragm។ ទឹកក្នុងប្រហោងពោះនេះអាចកើតឡើងពីមូលហេតុច្រើនប្រភេទដូចជា ជំងឺថ្លើម ជំងឺមហារីក ជំងឺខ្សោយបេះដូង ឬខ្សោយតម្រងនោម។ ជំងឺទៀចទឹកប្រហែលជាមិនមានស្តែងចេញនូវរោគសញ្ញាអ្វីទេប្រសិនបើស្ថិតក្នុងករណីស្រាល (មានទឹកពី ១០០ ទៅ ៤០០មីលីលីត្រ)។ ដល់ពេលមានទឹកកើនឡើងច្រើន វានឹងធ្វើអោយពោះរីកធំ ឈឺពោះ មិនស្រួលក្នុងពោះ និងហើមពោះ។ ការពិបាកដកដង្ហើមក៏អាចកើតឡើងនៅពេលទឹកមានច្រើនក្នុងពោះដែរ ព្រោះវាទៅសង្កត់ដល់សន្ទះទ្រូង...
បរទេស៖ ស្ត្រីជនជាតិសឹង្ហបូរីម្នាក់ដែលមានផ្ទៃពោះ ពេលដែលឆ្លងវីរុសកូវីដកាលពីខែមីនា ត្រូវបានគេរាយការណ៍ថា បានផ្តល់កំណើតដល់ទារក ដែលមានអង្គបដិប្រាណប្រឆាំងនឹងជំងឺនេះ ដោយនេះ វាបានផ្តល់នូវតម្រុយថ្មីមួយថាតើការឆ្លង អាចផ្ទេរពីម្តាយទៅកូនបានដែរឬទេ។ យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយផ្អែកតាមការផ្សាយរបស់កាសែត Straits Times កាលពីថ្ងៃអាទិត្យថា ទារកដែលបានកើតក្នុងខែនេះមិនមានជំងឺកូវីដ១៩ ទេ ប៉ុន្តែមានអង្គបដិប្រាណប្រឆាំងនឹងវីរុស។ លោកស្រី...
ការមានផ្ទៃពោះប្រកបដោយសុខភាពល្អគឺមានរយៈពេល ៤០សប្តាហ៍។ យ៉ាងណាមិញ ដោយសារតែហេតុផលជាច្រើន ទើបធ្វើឲ្យកូនកើតមកមិនគ្រប់ខែ ឬកើតមុនកំណត់។ ទារកដែលត្រូវបានគេចាត់ទុកថាកើតមិនគ្រប់ខែគឺ គែសម្រាលចេញពីពោះម្តាយនៅអាយុមុន ៣៧សប្តាហ៍។ ដូច្នេះការយល់ដឹងអំពីមូលហេតុ នៃការសម្រាលកូនមិនគ្រប់ខែ អាចជាវិធីមួយជួយដោះស្រាយ និងត្រៀមលក្ខណៈទុកជាមុនបាន។ មានកត្តាច្រើនណាស់ដែលអាចធ្វើឲ្យអ្នកប្រឈមកាន់តែខ្ពស់នឹងការសម្រាលកូនមិនគ្រប់ខែដូចជា៖ ១-ការជក់បារី ការញ៉ាំគ្រឿងស្រវឹង និងការលេបថ្នាំមិនត្រឹមត្រូវអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់ការមានផ្ទៃពោះ។ ដូច្នេះ ចូរចៀសឲ្យឆ្ងាយពីរឿងនេះដើម្បីកុំឲ្យមានផលវិបាកក្នុងពេលមានផ្ទៃពោះ។ ២-បើសិនជាម្តាយធាត់ ឬស្គមពេក រាងកាយរបស់គាត់គឺមិនមានសុខភាពល្អគ្រប់គ្រាន់សម្រាប់ការមានផ្ទៃពោះទេ។...
នាពេលបច្ចុប្បន្ននេះ ស្រ្តីជាច្រើននិយម ប្រើសាប៊ូទឹក ឬសាប៊ូរាវ ជាងសាប៊ូដុំ ព្រោះវាមាន ភាពងាយស្រួលជាងប៉ុន្តែ អ្នកដឹងទឹថាសាប៊ូរាវ ប្រភេទខ្លះអាចមាន សារធាតុគីមីច្រើន ដែលអាចធ្វើឲ្យប៉ះពាល់ ដល់សុខភាព។ សាប៊ូទឹកដែលល្អ និងគ្មានគ្រោះថ្នាក់ចាំបាច់ ត្រូវមានសមាសធាតុផ្សំ ពីសាច់សាប៊ូយ៉ាងតិច ២៥ភាគរយ ប៉ុន្តែសាប៊ូទឹក ប្រភេទខ្លះ សម្បូរដោយ សារធាតុឌីធើចេន ឬសារធាតុសម្អាតរួម...
ម៉ានីល៖ មន្ត្រីជាន់ខ្ពស់ បាននិយាយកាល ពីថ្ងៃសុក្រថា ប្រទេសហ្វីលីពីន នឹងទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ១៩ មានសក្តានុពលចំនួន ២,៦ លានដង ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន AstraZeneca ក្រោមកិច្ចព្រមព្រៀង ផ្គត់ផ្គង់ដំបូងបង្អស់ របស់ប្រទេសនេះ សម្រាប់វ៉ាក់សាំងប្រឆាំងវីរុស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា...
អ្នកជំនាញខាងជំងឺស្បែក បានណែនាំថា គ្រឿងសម្អាង ដែលផុតកំណត់ គួរតែឈប់ប្រើប្រាស់ ឬបោះវាចោល តែម្តង ជាពិសេសប្រសិនបើ គ្រឿងសម្អាងរបស់អ្នក មានភាពប្រក្រតី ដូចខាងក្រោមនេះ គួរតែបោះវាចោលទៅ ដើម្បីកុំឲ្យមុខ ដ៏ស្រស់ស្អាតរបស់អ្នក ខូចឬបំផ្លាញ ដោយមិនដឹងខ្លួន។ ម្ស៉ៅទ្រនាប់ មានលេចចេញជាពណ៌លឿង ម្សៅរឹងបែកយ៉ាងងាយ ឬប្រែពណ៌សាច់ក្រែម លាបបបូរមាត់ស្ងួតគ្រើម ឬមានខ្លាញ់ឡើងរងើម...