អង់គ្លេស៖ អ្នកវិទ្យាសាស្ត្របានអះអាងថា ការវាស់សម្ពាធឈាម គួរតែត្រូវបានយកចេញពីដៃទាំងសង្ខាង ព្រោះការប្រែប្រួលធំមួយ រវាងការសកម្មភាពទាំង២ ត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់ នៃការគាំងបេះដូង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកជំនាញចក្រភពអង់គ្លេស បានរកឃើញភ័ស្តុតាងរឹងមាំថា ភាពខុសគ្នានៃសម្ពាធឈាម រវាងដៃទាំង២ ត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់ នៃការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងការស្លាប់។ ការរកឃើញរបស់ពួកគេ ផ្អែកលើទិន្នន័យ បានមកពីការស្រាវជ្រាវសកល ចំនួន២៤...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាយុ ដែលកូនគួរតែប្រើច្រាសដុសធ្មេញ ដើម្បីការពារធ្មេញ។ តើគួរតែប្រើនៅអាយុប៉ុន្មានទៅ? នៅពេលដែលកូនមានអាយុ២ឆ្នាំ អ្នកគួរតែចាប់ផ្តើមបង្រៀនកូន ពីរបៀបដុសធ្មេញហើយ ព្រោះដើម្បីការពារធ្មេញកូនឲ្យបានល្អ។ ប៉ុន្តែអ្នកមិនគួរឲ្យកូន ប្រើថ្នាំដុសធ្មេញទេ ព្រោះកូនអាចលេបចូលពោះបាន។ ក្រោយពេលដែលកូនដុសរួច អ្នកអាចធ្វើការត្រួតពិនិត្យមាត់របស់កូន ថាតើកូនបានដុសស្អាតឬនៅ។ បើមិនទាន់ស្អាត អ្នកអាចជួយសម្អាតធ្មេញកូនបន្តទៀត ដើម្បីឲ្យស្អាតបាត។ លុះពេលកូនបាន៣ឆ្នាំ ប្រសិនជាកូនចេះប្រើថ្នាំដុសធ្មេញ ដោយមិនលេបចូលពោះ អ្នកអាចបង្រៀនឲ្យកូន...
ការធ្វើរោគវិនិច្ឆ័យ ទៅលើជំងឺរលាកខ្នែងពោះវៀន អាចជារឿងពិបាកមួយ។ រោគសញ្ញានៃជំងឺរលាកខ្នែងពោះវៀន មានជាញឹកញាប់ គឺមិនច្បាស់លាស់ទេ ឬ អាចមានការស្រដៀងគ្នាយ៉ាងខ្លាំង ទៅនឹងជំងឺផ្សេងៗទៀតរួមទាំង បញ្ហាថង់ទឹកមាត់, ប្លោកនោម ឬ ការឆ្លងមេរោគរលាកផ្លូវទឹកនោម ជំងឺ Crohn, ការរលាកក្រពះ, ការរលាកពោះវៀន និង បញ្ហាក្រពេញអូវ៉ែ។ ការធ្វើតេស្តដូចខាងក្រោមនេះ ជាធម្មតាត្រូវបានប្រើដើម្បីធ្វើរោគវិនិច្ឆ័យ៖ ការពិនិត្យទៅលើពោះ...
Ascorbic acid ឬហៅម្យ៉ាងទៀតថា វីតាមីន C អាចត្រូវបានរកឃើញ នៅក្នុងប្រភេទអាហារជាច្រើន ។ អ្នកជំនាញបាននិយាយថា គ្រប់ផ្លែឈើ និងបន្លែគ្រប់ប្រភេទសុទ្ធតែមានផ្ទុកវាក្នុងបរិមាណផ្សេងៗគ្នា។ ប្រភពដ៏ល្អនៃវីតាមីន Cគេសង្កេតឃើញមាននៅក្នុងផ្លែឈើ ដែលមានរសជាតិជូរ ដូចជាផ្លែក្រូច, គីវី, ស្វាយ,ម្នាស់, បឺរី, ផ្កាខាត់ណា, ផ្កាខាត់ណាខៀវ, ស្ពៃ និងប៉េងបោះជាដើម។...
ក្រៅពីកាហ្វេ ក៏នៅមានអាហារមួយចំនួនទៀតដែលជួយឱ្យអ្នកស្វាងងងុយគេងបានយ៉ាងប្រសើរផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានពេលមានអារម្មណ៍ងងុយគេង ៖ ១. យ៉ាអួរ ការទទួលទានយ៉ាអួរអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្វាងឆាប់រហ័ស! នេះក៏ព្រោះតែអាហារសម្រន់នេះមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដែលជាអ្វីមួយពិបាកនឹងរំលាយ។ ជាលទ្ធផលរាងកាយនឹងបង្កើនដំណើរការនៃការដុតរំលាយអាហារ ហើយនាំឱ្យមានការបង្កើតថាមពល។ ចូរជ្រើសរើសទទួលទានយ៉ាអួរសុទ្ធជំនួសយ៉ាអួរលាយគ្រឿងផ្សំផ្សេងៗពិសេសជាតិស្ករក៏ព្រោះវាអាចនឹងបណ្ដាលឱ្យអ្នកឆាប់អស់កម្លាំងទៅវិញ។ ២. ស៊ុត ក៏ដូចនឹងយ៉ាអួរដែរ ស៊ុតជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន។ ពិសេសនៅពេលទទួលទានគួបផ្សំជាមួយផលិតផលធ្វើឡើងពីស្រូវសាលីសុទ្ធផ្សេងទៀត ដែលផ្ដល់ឱ្យរាងកាយនូវកាបូអ៊ីដ្រាតល្អ...
អាមេរិក៖ ការបញ្ចូលខួរក្បាល ដែលតាមដានសកម្មភាពសរសៃប្រសាទ អាចព្យាករណ៍ពីការប្រកាច់ជំងឺឆ្កួតជ្រូក ក្នុងរយៈពេលជាច្រើនថ្ងៃជាមុន ព្រមទំាងធ្វើឲ្យអ្នកជំងឺជៀសវាង ផុតពីបញ្ហានឹងកើតមានឡើងនាពេលខាងមុខ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ឧបករណ៍នេះ ភ្ជាប់ទៅនឹងអេឡិចត្រូតមួយ ចាក់ចូលទៅក្នុងខួរក្បាល ដែលទទួលបានសញ្ញាអគ្គិសនីពីសរីរាង្គ។ អ្នកជំនាញផ្នែកសរសៃប្រសាទ នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សាន់ហ្វ្រាន់ស៊ីស្កូ(UCSF) បានរកឃើញប្រព័ន្ធនេះ អាចព្រមានដល់អ្នកជំងឺ នៅពេលវារកឃើញសកម្មភាព មិនធម្មតានៃចរន្តអគ្គិសនី នៅក្នុងខួរក្បាលបញ្ចេញជាញឹកញាប់ មុនការប្រកាច់...
អង់គ្លេស៖ ការសិក្សាមួយបានអះអាងថា ការចាប់ផ្តើមនៃជំងឺទឹកនោមផ្អែម ប្រភេទទី ២ អាចត្រូវបានគេរកឃើញមុនអាយុជីវិត ដោយសារតែការធ្វើតេស្តិ៍មួយ ដើម្បីវាស់កម្រិតជាតិគ្លុយកូស នៅក្នុងត្រចៀករបស់មនុស្ស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកជំនាញដែលដឹកនាំ ដោយចក្រភពអង់គ្លេស បាននិយាយថា ការវាស់កម្រិតទាបគឺអាចទុកចិត្ត បានជាង ៦០ ភាគរយ លើការវាស់កម្រិតជាតិគ្លុយកូសជាមធ្យម ក្នុងរយៈពេលមួយខែ ដែលការធ្វើតេស្តិ៍ស្តង់ដាបច្ចុប្បន្ន។ លើសពីនេះទៀត...
ការទទួលទានប្រូតេអ៊ីន បានគ្រប់គ្រាន់ជាប្រចាំ គឺសំខាន់ណាស់ សម្រាប់រក្សាសុខភាពរាងកាយល្អប្រសើរ ប៉ុន្តែក៏មិនគួរទទួលទានលើសពេកដែរ ចៀសវាងបង្កជាបញ្ហា។ ភាគច្រើននៃពួកយើង ប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថា ពេលខ្លះខ្លួនឯង ទទួលទានប្រូតេអ៊ីនច្រើនជ្រុល! ថាតើរាងកាយ នឹងបង្ហាញអាការៈអ្វីខ្លះ នៅពេលអ្នកទទួលទានប្រូតេអ៊ីន លើសកម្រិត? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈ ដែលនឹងលេចឡើង ប្រសិនបើលើសជាតិប្រូតេអ៊ីន ៖ ១. កើនទម្ងន់...
អ្នកអាចប្រាប់បានថា ទឹកកាមរបស់អ្នកមានសុខភាពល្អ ដោយការមើលទឹកកាម របស់អ្នកបាញ់ចេញមក។ ចូររៀនពីសញ្ញាផ្សេងទៀត ដែលបង្ហាញថា មេជីវិតឈ្មោលខ្លាំង។ នៅពេលដែលអ្នក និងប្តី/ប្រពន្ធ អ្នកកំពុងព្យាយាមមានគភ៌ អ្នកនឹងដឹងព័ត៌មានអ្វីដើម្បីកែលំអឱកាសមានផ្ទៃពោះ។ ហើយវិធីមួយ គឺធានាថាមេជីវិតរបស់អ្នកមានសុខភាពល្អ។ ទាំងគុណភាព និងបរិមាណមេជីវិតឈ្មោល ដែលកំណត់សុខភាពមេជីវិតឈ្មោល អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើរយៈពេលដែលអ្នកនិងប្តី/ប្រពន្ធរបស់អ្នកត្រូវចំណាយពេលដើម្បីចាប់ផ្តើមគ្រួសារ។ តើអ្នកនឹងដឹងយ៉ាងដូចម្តេច ប្រសិនបើអ្នកមានមេជីវិតឈ្មោល ដែលមានសុខភាពល្អ? ខាងក្រោមនេះ ជាសញ្ញាទាំង៨ដែលបង្ហាញថាមេជីវិតអ្នកមានសុខភាពល្អ៖...
បរទេស៖ នៅថ្ងៃទី ៩ ខែធ្នូ ចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងបង្អស់ ដែលបានអនុញ្ញាត ឱ្យចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដើម្បីការពារវីរុសកូវីដ ១៩ ។ វ៉ាក់សាំងការពារវីរុស ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនរួមគ្នា គឺ Pfizer របស់អាមេរិក និង BioNTech របស់អាល្លឺម៉ង់ បានបង្ហាញប្រសិទ្ធភាព ៩៥...