សុខភាព និង ផ្លូវភេទ

ជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម ខ្លាចបន្លែ៣មុខនេះណាស់

ប្រសិនជាអ្នកចង់គ្រប់គ្រង សម្ពាធឈាម និងជាតិស្ករ ក្នុងខ្លួនអ្នកមិនឲ្យឡើង អ្នកអាចជ្រើសរើសបន្លែទាំង៣ ប្រភេទនេះ ដើម្បីពិសាបាន ។ តើមានអ្វីខ្លះទៅ?

អ្នកអាចពិសាត្រឡាចបាន ព្រោះវាជាបន្លែ ដែលអាចជួយទប់ មិនឲ្យសម្ពាធឈាម និងជាតិស្ករក្នុងខ្លួន អ្នកឡើងខ្ពស់ឡើយ ។ ជាពិសេស វាថែមទាំងអាចជួយការពារ អ្នកមិនឲ្យងាយចាស់ ស្បែកនឹងភ្លឺ ហើយម៉ត់រលោងជាមិនខាន ។

ការ៉ុតក៏ជាបន្លែ ដែលអាចជួយការពារ អ្នកពីជំងឺទាំង២ប្រភេទខាងលើដែរ ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងជួយធ្វើឲ្យភ្នែកអ្នកភ្លឺ ថែមទាំងជួយឲ្យថ្លើម និងពោះវៀន មានសុខភាពល្អទៀតផង។ ជាពិសេស វាក៏អាចជួយបង្កើនប្រព័ន្ធការពារ រាងកាយរបស់អ្នកឲ្យរឹងមាំផងដែរ។

ផ្កាខាត់ណា ជាបន្លែដែលសម្បូរវីតាមីនសេ ដែលអាចជួយថ្លើម អ្នកឲ្យបញ្ចេញជាតិពុល ចេញមកក្រៅអស់ ។ វាមិនត្រឹមតែអាចការពារអ្នកពី ជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមទេ ថែមទាំងអាចជួយការពារ អ្នកឲ្យចៀស ពីជំងឺបេះដូងទៀតផង ។ ជាពិសេស អ្នកនឹងមិនងាយប្រឈមមុខ នឹងជំងឺមហារីកនោះទេ៕
ដោយ ៖ health

Most Popular

To Top