សុខភាព និង ផ្លូវភេទ

ចង់លើករបស់ធ្ងន់ៗ គួរធ្វើបែបនេះ ទើបមិនគ្រោះថ្នាក់ចំពោះសុខភាព

សាកលវិទ្យាល័យ North Carolina និយាយថា ការលើករបស់ធ្ងន់ៗ គឺជាមូលហេតុចំបង នៃការរងរបួសនៅកន្លែងធ្វើការ។

អ្នកដែលអនុវត្តបច្ចេកទេស លើកបែបឆ្លាតវៃទំនងជាមិនសូវឈឺសាច់ដុំ រមួលសាច់ដុំ និងរងរបួសដែលបណ្តាល មកពីការលើកធ្ងន់នោះឡើយ។

ដូច្នេះ ដើម្បីលើករបស់ធ្ងន់ៗ សាកលវិទ្យាល័យ North Carolina បានណែនាំថា ៖

រៀបចំឱ្យបានស្រួលបួល ហើយត្រូវគិត និងប៉ាន់ប្រមាណ ប្រសិនបើអ្នកសម នឹងការងារ ឬការលើក របស់ធ្ងន់មួយនេះ ចូលទៅជិតរបស់ ដែលធ្ងន់នោះតាមដែលអាចធ្វើទៅបាន រក្សាខ្នងរបស់អ្នកឱ្យត្រង់ ហើយពត់នៅជង្គង់ ទប់ដៃឱ្យបានល្អ ហើយកុំបង្វិលពេលលើក នៅពេលលើក សូមផ្លាស់ទីជើង របស់អ្នកឱ្យងាកចេញ
ដើម្បីដាក់ របស់នោះចុះក្រោម សូមពត់ជង្គង់របស់អ្នក សូមកុំលើករបស់លើសពីសមត្ថភាពរបស់អ្នក៕
ដោយ ៖ health

Most Popular

To Top