បរទេស៖ យោងតាមការចេញផ្សាយរបស់ RTរដ្ឋាភិបាលទីក្រុងមូស្គូបានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះកងទ័ពណាតូដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃអង្គារបន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយមន្ត្រីអាមេរិកនៅទីក្រុងរីយ៉ាដ។ ក្នុងអំឡុងពេលកិច្ចប្រជុំនៅប្រទេសអារ៉ាប៊ីសាអូឌីត ទីក្រុងមូស្គូ និងវ៉ាស៊ីនតោនបានព្រមព្រៀងគ្នាក្នុងការផ្តួចផ្តើមដំណើរការសម្រាប់ដោះស្រាយជម្លោះប៉ុន្តែ អ៊ុយក្រែន និងសហភាពអឺរ៉ុបបានអវត្តមានក្នុងកិច្ចប្រជុំនេះ ដោយទីក្រុងគៀវបានទទូចថា ខ្លួននឹងមិនទទួលស្គាល់លទ្ធផលណាមួយឡើយ បើគ្មានការចូលរួមរបស់ខ្លួននោះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សា លោក Lavrov បានសង្កត់ធ្ងន់ថា៖ វត្តមានរបស់កងកម្លាំងប្រដាប់អាវុធមកពីបណ្តាប្រទេសណាតូ សូម្បីតែនៅក្រោមទង់សហភាពអឺរ៉ុប ឬជាផ្នែកនៃកងកម្លាំងជាតិ...
ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតតារាសម្តែង TVB លោក Jason Chan បានសាងអាជីព YouTube ជាមួយភរិយារបស់លោក អ្នកនាង Sarah Song ត្រូវបានគេរាយការណ៍ថា អាចរកចំណូលបានរហូតដល់ ៦០០,000 ដុល្លារហុងកុងស្មើនឹង ៧៧,000 ដុល្លារក្នុងមួយខែ។...
កូរ៉េខាងត្បូង ៖ ប្រធានផ្នែកបច្ចេកវិទ្យា Samsung Electronics លោក Song Jai-hyuk បានសង្កត់ធ្ងន់ លើសារសំខាន់ នៃកិច្ចសហប្រតិបត្តិការ រវាងអតិថិជន ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបសិប្បនិម្មិត (AI) ដោយនិយាយថា កិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ពួកគេអាចយកឈ្នះ លើបញ្ហាប្រឈមដែលកើនឡើង ក្នុងការអភិវឌ្ឍឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ Korea...
សាន់ហ្វ្រាន់ស៊ីស្កូ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple កាលពីថ្ងៃពុធបានដាក់បង្ហាញ ម៉ូដែល iPhone 16e ថ្មីជាមួយនឹងតម្លៃទាបជាង ខណៈក្រុមហ៊ុនកំពុងស្វែង រកទីផ្សារស្មាតហ្វូនពិភពលោក ដើម្បីឲ្យការលក់ឡើងវិញ នូវឧបករណ៍និមិត្តសញ្ញារបស់ខ្លួន ។ ក្រុមហ៊ុន Apple បានហៅទូរស័ព្ទ iPhone...
បរទេស៖ អគ្គរដ្ឋអាជ្ញារបស់ប្រទេសប្រេស៊ីល បានចោទប្រកាន់អតីតប្រធានាធិបតី លោក Jair Bolsonaro ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារដើម្បីបន្តកាន់អំណាច បន្ទាប់ពីការបរាជ័យក្នុងការបោះឆ្នោតនៅឆ្នាំ ២០២២ ។ ការចោទប្រកាន់រួមមានផែនការ សម្លាប់អ្នកស្នងតំណែងរបស់លោកគឺ លោក Luiz Inacio Lula da Silva ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ...
ថៃ ៖ ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃអង្គារថា ប៉ូលិសថៃបានវាយកម្ទេចសង្វៀនបោកប្រាស់អន្តរជាតិតម្លៃ ១៨៧ លានដុល្លារ ដោយចាប់ខ្លួនជនសង្ស័យ ចំនួន ១០ នាក់ រួមទាំងជនជាតិចិន ដែលជាវិធានការចុងក្រោយ របស់ព្រះរាជាណាចក្រនេះ ប្រឆាំងនឹងមជ្ឈមណ្ឌលបោកប្រាស់ តាមអ៊ីនធើណេត។ ការិយាល័យស៊ើបអង្កេតកណ្តាលរបស់ប្រទេសថៃ បានចាប់ខ្លួនជនសង្ស័យដោយចោទប្រកាន់ពីបទ ក្លែងបន្លំតាមអ៊ីនធើណឹត និងសមគំនិតក្នុង ការលាងលុយកខ្វក់ ហើយកំពុងស្វែងរកមនុស្ស...
វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរវៀតណាម បានចាប់ខ្លួនមនុស្សចំនួន ១៥នាក់ នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយ ពាក់ព័ន្ធនឹងករណីឆបោក តាមទូរស័ព្ទ ដែលបានបោកប្រាស់ ស្ត្រីម្នាក់ចំនួន ២២៧ លានដុង (៨.៩០០ ដុល្លារ)។...
បរទេស៖ ឧទ្ធម្ភាគចក្រកងទ័ពជើងទឹក ចិនមួយគ្រឿង បានហោះក្នុងគម្លាត ៣ ម៉ែត្រ ពីយន្តហោះល្បាត ហ្វីលីពីនកាលពីថ្ងៃអង្គារ នៅក្នុងតំបន់ជម្លោះ នៃសមុទ្រចិនខាងត្បូង ដែលជំរុញឱ្យអាកាសយានិក ហ្វីលីពីនព្រមានតាមវិទ្យុថា “អ្នកកំពុងហោះហើរជិតពេក អ្នកបង្កគ្រោះថ្នាក់ខ្លាំងណាស់” ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា...
សត្វសេកត្រូវបានចាត់ទុក ជាប្រភេទសត្វឆ្លាត ដោយសារតែសមត្ថភាព របស់វានៅក្នុងការចេះនិយាយភាសាមនុស្ស។ ក្រុមអ្នកឯកទេសខាងសត្វ បក្សីបាននិយាយថា មូលហេតុដែលនាំឲ្យសត្វសេក អាចនិយាយបានគឺ ដោយសារតែ នៅត្រង់អវៈយវៈដកដង្ហើមរបស់វា ត្រូវបានប្រើដោយបំពង់កក្នុង និងចង្អូរមាត់។ វាគ្មានប្រអប់សំលេង ច្បាស់លាស់នោះទេ ប៉ុន្តែសត្វសេកមានអវៈយវៈពិសេស ម្យ៉ាងសម្រាប់ជំនួស ប្រអប់សំលេងនៅពេលនិយាយ គឺមានបំពង់ខ្យល់តភ្ជាប់ពីត្រចៀកដល់បំពង់កដើម្បីឲ្យខ្យល់ចូលទៅ។ហេតុដូច្នេះហើយទើបវាអាចនិយាយ ឆ្លើយឆ្លងជាមួយយើងបាន។ដោយ៖ ហង្ស សុបញ្ញា
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង កាលពីថ្ងៃចន្ទបាននិយាយនៅក្នុងសន្និសីទមួយដែលមានការចូលរួមដោយមេដឹកនាំអាជីវកម្មរួមទាំងសហស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ខណៈដែលទីក្រុងប៉េកាំងកំពុងរកមធ្យោបាយដោះស្រាយពីកំណើនសេដ្ឋកិច្ចយឺត និងភាពតានតឹងដែលកំពុងកើនឡើងជាមួយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកដឹកនាំធុរកិច្ចឯកជនផ្សេងទៀតដែលបានចូលរួមក្នុងសន្និសីទនេះរួមមានស្ថាបនិកក្រុមហ៊ុន Huawei លោក Ren...