បរទេស៖រដ្ឋសភាសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានផ្តល់នូវការអនុម័តយល់ព្រមយ៉ាងលើសលុប ចំពោះការចំណាយលើការពារជាតិប្រចាំឆ្នាំ បើទោះជាលោកប្រធានាធិបតី ដូណាល់ ត្រាំ គម្រាមថា លោកនងធ្វើវេតូចំពោះការសម្រេចចិត្តនោះ។ សមាជិករដ្ឋសភា តាមសេចក្តីរាយការណ៍ បានអនុម័តច្បាប់អំណាចការពារជាតិ៧៤០ពាន់លានដុល្លារ តាមរយៈការបោះឆ្នោត៣៣៥សម្លេងទល់នឹង៧៥សម្លេង គឺលើសពីសម្លេងដ៏ចំាបាច់ពីរភាគ៣ ដើម្បីបដិសេធសិទ្ធិវេតូរបស់ប្រធានាធិបតី ប៉ុន្តែមិនមានការប្តេជ្ញាជាក់លាក់ថា សមាជិកសភាមកពីបក្សសាធារណរដ្ឋ នឹងបោះឆ្នោតប្រឆាំងចំណាត់ការធ្វើឡើងដោយលោក ត្រាំ នោះទេ។ គួរបញ្ជាក់ថា ច្បាប់អំណាចការពារជាតិនោះ...
អាមេរិក ៖ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា របាំងមុខប្លាស្ទិចមិនអាចការពារ និងប្រឆាំងមេរោគ Covid-19 បានឡើយ ដោយសារការកណ្តាស់ ពីអ្នកមានមេរោគ ដែលឈរចម្ងាយជិត១ម៉ែត្រនោះ បង្ហឲ្យមានសកម្មភាព ក្នុងការបញ្ជូនឲ្យឆ្លងកាត់របាំង ងាយស្រួលដល់មុខយើង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវបានប្រើម៉ូដែលកុំព្យូទ័រ ដើម្បីបង្ហាញពីការរាលដាល នៃដំណក់ទឹកនៅជុំវិញរបាំងការពារមុខ ត្រូវបានច្រានដោយកណ្តាស់ របស់មនុស្សពីចម្ងាយ១ ម៉ែត្រ ។...
Alaska ៖ ទីក្រុង Fairbanks នៅរដ្ឋ Alaska ត្រូវបានគេចាត់ទុកថា ជាកន្លែងល្អបំផុតសម្រាប់មើលពន្លឺភាគខាងជើង គួរឲ្យភ្ញាក់ផ្អើលដ៏អស្ចារ្យ ប៉ុន្តែអ្នកថតរូបម្នាក់ថតរូបភាពទៅកម្រិតមួយ បន្ទាប់ពីធ្វើការសង្កេត មើលនៃការបង្ហាញពីអវកាស ដោយបាឡុងហោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ លោកNate Luebbe បានភ្ជាប់កាមេរ៉ាទៅនឹងប៉េងប៉ោងអាកាសធាតុ ហើយបើកវាចូលទៅក្នុងរណ្តៅដែលអនុញ្ញាតឲ្យលោកថតរូបភាពនៃពន្លឺពណ៌បៃតង និងពណ៌ផ្កាឈូកចាំងនៅលើផែនដី។ លោក...
បរទេស ៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ចំពោះការថ្លែងធ្វើឡើង ដោយរដ្ឋមន្ត្រីកូរ៉េខាងត្បូង ជុំវិញគ្រប់គ្រង របស់ទីក្រុងព្យុងយ៉ាង ស្តីពីមេរោគកូរ៉ូណា និងបានព្រមានថា រដ្ឋមន្ត្រីរូបនោះ អាចនឹងត្រូវបង់តម្លៃ។ លោកស្រី គីម យូជុង កំពុងតែពោលសំដៅដល់ការថ្លែងធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha នៅក្នុងវេទិកាសន្តិសុខមួយ...
បរទេស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា នាវាផ្ទុកយន្តហោះជំនាន់ថ្មី របស់ប្រទេសបារាំង នឹងប្រតិបត្តិការ ដោយថាមពលនុយក្លេអ៊ែ និងចូលមកជំនួសតំណែងនាវាចម្បាំង Charles de Gaulle របស់កងនាវាជាតិ នៅក្នុងឆ្នាំ២០៣៨ ។ ចំណែកមន្ត្រីបារាំង បាននិយាយប្រាប់ថា នាវាផ្ទុកយន្តហោះទី១១ក្នុងប្រវត្តិសាស្ត្រទ័ពជើងទឹកបារាំង...
បរទេស៖ តាមសេចក្តីរាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានអោយដឹងថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បានជ្រើសរើសឧត្តមសេនីយ៍ ចូលនិវត្តន៍ គឺលោក Lloyd Austin ធ្វើជារដ្ឋមន្រ្តីការពារជាតិរបស់លោក។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រសិនបើមានការបញ្ជាក់ពីព្រឹទ្ធសភា, លោកឧត្តមសេនីយ៍ Austin ដែលមានអាយុ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសក្រិក លោក Nikos Dendias នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា សហភាពអឺរ៉ុបគួរតែចាត់វិធានការ ជុំវិញឥរិយាបថបំពានច្បាប់របស់តួកគី ដោយលើកឡើងថា ទីក្រុងអង់ការ៉ា បានបរាជ័យក្នុងការឆ្លើយតប ចំពោះកាយវិការប្រកបដោយសុឆន្ទៈរបស់សហភាពអឺរ៉ុប។ រដ្ឋមន្ត្រីការបរទេសអឺរ៉ុបនានា នៅថ្ងៃចន្ទនេះ បានធ្វើកិច្ចពិភាក្សាគ្នា ថាតើមានមូលដ្ឋានសម្រាប់ការដាក់ទណ្ឌកម្ម លើប្រទេសតួកគី ដែលធ្វើឲ្យជ្រួលច្របល់ក្នុងជម្លោះមួយ ជាមួយសមាជិកសហភាពអឺរ៉ុប គឺប្រទេសក្រិកនិងស៊ីប ជុំវិញរឿងកម្មសិទិ្ធតំបន់ឆ្នេរ...
តាមការសិក្សា នៃស្រាវជ្រាវថ្មី រកឃើញថា មានត្រឹមតែ៤០ ភាគរយ នៃព្រៃឈើពិភពលោក មិនត្រូវបានរងផលប៉ះពាល់ ដោយសកម្មភាព របស់មនុស្ស ដូចជាធ្វើកសិកម្ម ការកាប់ឈើ និងនគរូបនីយកម្ម ជាដើមនាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកវិទ្យាសាស្ត្រ អន្តរជាតិចំនួន ៤៧ នាក់បានបង្ហាញថា មានតែ ៤០,៥...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសចិនបានសម្រេចចិត្តលប់ចោល កម្មវិធីទូរស័ព្ទចំនួនដល់ទៅ១០៥ពី App stores របស់ខ្លួនជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង និងយុទ្ធនាការដើម្បីលប់ចោល នូវរាល់ព័ត៌មានដែលពាក់ព័ន្ធទៅនឹង រូបអាសអាភាសហ្គេមនិងអំពើហិង្សា។ គួរឲ្យដឹងដែរថា កម្មវិធីទូរស័ព្ទភាគច្រើន គឺជាកម្មវិធីរបស់ប្រទេសចិន ប៉ុន្តែក្នុងនោះមួយដែលគួរឲ្យកត់ សំគាល់នោះគឺជាកម្មវិធី TripAdivsor ក៏ត្រូវបានបញ្ចូលទៅក្នុងបញ្ជីនោះផងដែរ ។ យោងតាមការរដ្ឋបាល ទទួលបន្ទុកកិច្ចការងារគ្រប់គ្រងប្រព័ន្ធ...
រដ្ឋតិចសាស់ ៖ ការបាញ់បង្ហោះផ្កាយរណប ដែលរំពឹងទុកខ្ពស់ របស់ក្រុមហ៊ុន SpaceX ត្រូវបានបញ្ឈប់ក្នុងរយៈពេលប៉ុន្មានវិនាទី បន្ទាប់ពីវាត្រូវបានគេកំណត់ ឲ្យហោះហើរ៤១,០០០ ហ្វីតលើអាកាសពីលើកន្លែង ផលិត Boca Chica ក្នុងរដ្ឋតិចសាស់ ដោយសារតែបញ្ហា ម៉ាស៊ីន Raptor ប៉ុន្តែគ្រោងនឹងហោះហើររយៈកម្ពស់ខ្ពស់ លើកដំបូងរបស់ខ្លួនជាថ្មីនៅថ្ងៃស្អែក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។...