កូរ៉េខាងត្បូង៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា អតិថិជនកូរ៉េខាងត្បូងកាន់តែច្រើនឡើង កំពុងរាយការណ៍ពីបញ្ហាការ តភ្ជាប់ទូរសព្ទជាមួយ iPhone 17 ដែលបង្កើនការព្រួយបារម្ភអំពីបញ្ហាផ្នែករឹង ឬកម្មវិធីដែលអាចកើតមាន បន្ទាប់ពីដំណើរការទូរសព្ទ iPhone 17 យឺតយឺតជាង iPhone 11 ដាច់តែម្តង។ នេះបើយោងតាមការត្អូញត្អែរ បានបង្ហោះនៅលើ Reddit បាននិយាយថា...
ជប៉ុន៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi បានសន្យាថានឹងលុបបំបាត់អំពើពេស្យាចារ ពាក់ព័ន្ធនឹងស្ត្រីជប៉ុនដែលកំណត់គោលដៅ លើភ្ញៀវទេសចរបរទេស បន្ទាប់ពីប្រទេសជប៉ុន ទើបតែដាក់ឈ្មោះលើចំណងជើង សារព័ត៌បរទេសថា ជា “ប្រទេសទេសចរណ៍ផ្លូវភេទថ្មី”។ នេះបើយោងតាមរបាយការណ៍ របស់គេហទំព័រព័ត៌មាន Sankei Shimbun ថា...
ម៉ាឡេស៊ី៖ មេធាវីរបស់លោក បាននិយាយថា តុលាការម៉ាឡេស៊ីបានឃុំខ្លួនតារាចម្រៀងរ៉េបដ៏ពេញនិយម លោក Namewee កាលពីថ្ងៃចន្ទ ជាផ្នែកមួយនៃការស៊ើបអង្កេតឃាតកម្មដែលស៊ើបអង្កេតលើការស្លាប់របស់តារាចម្រៀងដ៏មានប្រជាប្រិយភាពជនជាតិតៃវ៉ាន់ម្នាក់ក្នុងបន្ទប់សណ្ឋាគារមួយ នៅទីក្រុងគូឡាឡាំពួរ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ លោក Namewee ដែលមានឈ្មោះពិតថា Wee Meng Chee បានប្រគល់ខ្លួនទៅឲ្យប៉ូលីសកាលពីថ្ងៃពុធ បន្ទាប់ពីលោកបានក្លាយជនសង្ស័យក្នុងការស៊ើបអង្កេតលើការស្លាប់របស់នាង Iris...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មនុស្សត្រូវបានប្រទះឃើញអង្គុយ និងផឹកស្រាក្នុងភោជនីយដ្ឋាននានាទូទាំងប្រទេសថៃ ក្រៅម៉ោងដែលត្រូវបានអនុញ្ញាតគឺម៉ោង ១១ ព្រឹកដល់ ២ រសៀល និង ៥ ល្ងាចដល់អធ្រាត្រ អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ១០,០០០ បាត (៣០០ ដុល្លារអាមេរិក) ក្រោមបទប្បញ្ញត្តិថ្មីមួយនឹងចូលជាធរមាននៅថ្ងៃទី ៨...
ទីក្រុងឌូបៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីរូបិយប័ណ្ណគ្រីបតូរុស្ស៊ី លោក Roman Novak និងភរិយារបស់លោក លោកស្រី Anna ដែលបានបាត់ខ្លួននៅអារ៉ាប់រួមប្រហែលមួយខែមុន ត្រូវបានគេរកឃើញថា ត្រូវបានកាត់ជាបំណែកៗ និងបញ្ចុះនៅតំបន់វាលខ្សាច់មួយក្បែរទីក្រុងឌូបៃ។ ប្តីប្រពន្ធនេះត្រូវបានរាយការណ៍ថា បានបាត់ខ្លួនដោយសាច់ញាតិនៅដើមខែតុលា បន្ទាប់ពីបាត់បង់ទំនាក់ទំនងអស់រយៈពេលជាច្រើនថ្ងៃ។ ពួកគេត្រូវបានគេឃើញចុងក្រោយបើកបរទៅជួបវិនិយោគិនមិនស្គាល់អត្តសញ្ញាណ នៅបឹងមួយក្បែររមណីយដ្ឋានភ្នំ Hatta...
ទីក្រុងហូជីមិញ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មនុស្សជាង ២៣០ នាក់បានពុលនៅទីក្រុងហូជីមិញ ដោយសារតែការផ្ទុះឡើងនៃជំងឺ Salmonella ដែលសង្ស័យថា មានប្រភពមកពីហាង Banh Mi ពីហាង ២ ក្រោមខ្សែសង្វាក់តែមួយត្រូវបានអាជ្ញាធរចុះទៅបិទហាងនេះជាផ្លូវការហើយ។ អតិថិជនដំបូងបានធ្លាក់ខ្លួនឈឺកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយមន្ទីរពេទ្យបានឃើញការកើនឡើងនៃអ្នកជំងឺក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះ ដែលត្អូញត្អែរអំពីការឈឺពោះ...
ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតីចិន Xi Jinping បានសម្តែងការត្រៀមខ្លួនរបស់ប្រទេសចិនក្នុងការផ្តល់ប្រាជ្ញា និងកម្លាំងបន្ថែមទៀតដល់ការគ្រប់គ្រងកីឡាសកល និងធ្វើការរួមចំណែកកាន់តែច្រើនក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ លោក Xi Jinping បានធ្វើការកត់សម្គាល់នេះនៅពេលជួបជាមួយលោកស្រី Kirsty Coventry ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងលោក Thomas Bach ប្រធានកិត្តិយស...
អ៊ុយក្រែន៖នេះបើយោងតាមអ្នកតាក់តែងច្បាប់ជាន់ខ្ពស់អ៊ុយក្រែនម្នាក់ បានប្រាប់ឲ្យដឹងថា ទីក្រុងគៀវកំពុងខាតបង់ចំណូលពន្ធរាប់លានដុល្លារក្នុងមួយឆ្នាំពីគេហទំព័រផ្សាយព័ត៌មានសម្រាប់មនុស្សពេញវ័យ OnlyFans ដោយសារតែការហាមឃាត់រឿងអាសអាភាសរបស់ប្រទេសនេះ ។ សកម្មភាពនេះបានកើតឡើង នៅពេលទីក្រុងគៀវកំពុងប្រឈមមុខនឹងឱនភាពថវិកាដ៏ធំមួយដែលអ្នកឧបត្ថម្ភលោកខាងលិចរបស់ខ្លួនកំពុងតស៊ូដើម្បីគ្របដណ្តប់ក្នុងអំឡុងពេលនៃកិច្ចខិតខំប្រឹងប្រែងសង្គ្រាមដែលកំពុងដួលរលំរបស់អ៊ុយក្រែន។ លោក Daniil Getmantsev ប្រធានគណៈកម្មាធិការគោលនយោបាយហិរញ្ញវត្ថុ ពន្ធដារ និងគយរបស់សភាបានសរសេរនៅលើបណ្តាញសង្គម Telegram កាលពីថ្ងៃសុក្រថា ការហាមឃាត់រឿងអាសអាភាសរបស់ប្រទេសនេះកំពុងរារាំងវាពីការទទួលបានប្រាក់ចំណូលពន្ធ ប្រហែលមួយពាន់លានដុល្លារ(២៤ លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំពីតារាម៉ូដែល OnlyFans ក្នុងស្រុក។...
អ៊ុយក្រែន៖ អ្នកបើកបរម្នាក់របស់តារាហូលីវូដ អ្នកនាង Angelina Jolie បាននិយាយថា លោកត្រូវបានបញ្ចូល ទៅក្នុងជួរកងទ័ពអ៊ុយក្រែន បន្ទាប់ពីត្រូវបានឃុំខ្លួន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចថ្មីៗ នេះរបស់អ្នកនាងមកកាន់ប្រទេសនេះ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ លោក Dmitry Pishikov ជាផ្នែកមួយនៃក្រុមអ្នកអមដំណើររបស់អ្នកនាង Jolie ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើល របស់អ្នកនាងទៅកាន់ប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានឃាត់ខ្លួនដោយមន្ត្រីយោធា...
ម៉ារ៉ុក៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់នារីកូរ៉េខាងជើង បានឈ្នះជើងឯកបាល់ទាត់ ពិភពលោកនារីអាយុក្រោម ១៧ ឆ្នាំ “FIFA Under-17 Women’s World Cup” ដោយឈ្នះជើងឯកលើកទី ៤ នៅថ្ងៃសៅរ៍ ដើម្បីក្លាយជាក្រុមដែលទទួលបានជោគជ័យ បំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួត។ វគ្គផ្តាច់ព្រ័ត្របានធ្វើឡើងនៅពហុកីឡដ្ឋានអូឡាំពិក ក្នុងទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក ជាកន្លែងដែលកូរ៉េខាងជើងរកបានគ្រាប់បាល់...