កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការជជែកវែកញែកដ៏ក្តៅគគុកបានផ្ទុះឡើងលើបណ្តាញផ្សព្វផ្សាយសង្គមយក្ស បន្ទាប់ពីការបង្ហោះដ៏ពេញនិយមមួយបានរិះគន់សមាជិកម្នាក់នៃក្រុមថ្មីនៅ ADOR ថា បានបង្កើតស្នាដៃសិល្បៈជាមួយនឹងប្រធានបទច្បាស់លាស់ពេក និងនិងគួរឲ្យព្រួយបារម្ភ។ ការបង្ហោះនេះអះអាងថា វិចិត្រកររូបនេះ ត្រូវបានគេរាយការណ៍ថា ត្រូវបានជួលដោយ HYBE ពីមុនបានបង្កើតរូបភាពដែលសំដៅទៅលើការតាំងពិព័រណ៍។ ការបង្ហោះនេះក៏បានចង្អុលបង្ហាញពីស្នាដៃផ្សេងទៀត ត្រូវបានគេរិះគន់ថា លាយបញ្ចូលគ្នានូវរូបភាពគ្មានកំហុសជាមួយនឹងធាតុងងឹតដូចជាអំពើហិង្សា ការជិះជាន់អ្នកដទៃ ការស្លាប់ និងការស៊ីសាច់មនុស្ស។...
កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាកូរ៉េខាងត្បូងម្នាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីនាងបង្អួតរាងដ៏សិចស៊ីជាមួយប៊ីគីនីរបស់នាង នៅតំបន់ឆ្នេរទីក្រុង Da Nang ប្រទេសវៀតណាម។ នាថ្ងៃទី ៦ វីដេអូមួយដែលមានចំណងជើងថា Da Nang Travel Vlog ត្រូវបានបង្ហោះទៅកាន់ឆានែល YouTube របស់អ្នករាំនាង Honey J។...
សិង្ហបុរី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សភាសិង្ហបុរីនៅថ្ងៃទី ៦ ខែមីនាបានអនុម័តច្បាប់គ្រប់គ្រងថ្នាំជក់ និងឧបករណ៍ជក់បារី អេឡិចត្រូនិចថ្មីមួយ ដោយបង្កើនទោសពិន័យយ៉ាងខ្លាំង ចំពោះបទល្មើសទាក់ទងនឹងបារីអេឡិចត្រូនិចនេះ។ ច្បាប់នេះ ត្រូវបានធ្វើវិសោធនកម្មពីច្បាប់ថ្នាំជក់ (ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម និងការលក់) ពីមុន និងច្បាប់ពាក់ព័ន្ធផ្សេងទៀត បានដាក់ចេញនូវវិធានការ អនុវត្តដ៏តឹងរ៉ឹងប្រឆាំងនឹងការជក់ បារីអេឡិចត្រូនិច...
ទីក្រុងឌូបៃ៖យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកមានបំផុតនៅទីក្រុងឌូបៃ កំពុងប្រើប្រាស់បន្ទប់ ដ៏ប្រណីតមានខែលដ៏រឹងមាំការពាររបស់ពួកគេ ដើមឡើយពួកគេបានសាងសង់ ដើម្បីការពារការ ចាប់ជំរិត និងចោរកម្ម ឥឡូវវាបានក្លាយជាជម្រកការពារគ្រាប់បែក ក្នុងជម្លោះមជ្ឈិមបូព៌ាទៅវិញ។ ក្នុងចំណោមពួកមានដូចជាអតីតខ្សែការពារក្រុម Manchester United គឺលោក Rio Ferdinand អាយុ ៤៧...
កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា សកម្មភាពថ្មីៗរបស់នាង Minzy សមាជិកក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង 2NE1 នៅលើបណ្តាញសង្គមដែលជាប់ទាក់ទងនឹងនាង Park Bom និង Sandara Park ក្នុងចំណោមភាពចម្រូងចម្រាសនេះ បានបង្កឲ្យមានការសង្ស័យ អំពីភាពស្មោះត្រង់របស់នាង។ មានការពិភាក្សាយ៉ាងច្រើនអំពីក្រុម 2NE1 បន្ទាប់ពីនាង Park Bom បានធ្វើការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរអំពី...
កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា សមាជិកក្រុម 2NE1 គឺនាង Park Bom បានធ្វើការចោទប្រកាន់ថ្មីដ៏ គួរឲ្យភ្ញាក់ផ្អើលពាក់ព័ន្ធនឹងសមាជិក Sandara Park ដែលបង្កឲ្យមានភាពចម្រូងចម្រាស លើការចោទប្រកាន់ពីអតីតកាលអំពីគ្រឿងញៀន។ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៦ នាង Park...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឧ្យដឹងថា ប្រតិបត្តិការយោធាដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវបានធ្វើឡើង “នៅខាងក្រៅច្បាប់អន្តរជាតិ” ហើយមិនអាចត្រូវបានអនុម័តដោយបារាំងនោះទេ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ស្តីពីស្ថានភាពនៅអ៊ីរ៉ង់ និងមជ្ឈិមបូព៌ា លោក ម៉ាក្រុង បានឧ្យដឹងថា ជម្លោះដែលបង្កឡើងដោយការវាយប្រហារ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលឥឡូវនេះកំពុងរីករាលដាលពាសពេញតំបន់ ដែលបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខ។ លោកបានបញ្ជាក់ថា...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់ ជាមួយប្រទេសអេស្ប៉ាញ ចំពោះការបដិសេធរបស់អេស្ប៉ាញ ក្នុងការអនុញ្ញាតឱ្យយោធាអាមេរិកប្រើប្រាស់មូលដ្ឋានរបស់ខ្លួន សម្រាប់ការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ខណៈពេលដែលលោកឧ្យដឹងថា លោកក៏មិនសប្បាយចិត្តនឹងប្រទេសអង់គ្លេសដែរ ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅដើមកិច្ចពិភាក្សារបស់លោកជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅក្នុងការិយាល័យ...
ទីក្រុងហូជីមិញ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទីក្រុងហូជីមិញ និងភាគខាងត្បូង ប្រទេសវៀតណាម កំពុងរងសម្ពាធការឡើងកម្តៅកម្រិតកំពូល នៅរដូវប្រាំងសម្រាប់ខែមីនានេះ ដោយសីតុណ្ហភាពអាចនឹងឡើងរហូតដល់ ៣៨-៣៩ អង្សាសេ ឯណោះ។ យោងតាមអ្នកសង្កេតការណ៍ ឧតុនិយម នៃតំបន់ភាគខាងត្បូង បាននិយាយថា គំរូអាកាសធាតុនៅដើមខែមីនា នឹងទទួលឥទ្ធិពលជាចម្បង...
បរទេស ៖ បញ្ជាការកណ្តាល សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃចន្ទ អំពីការស្លាប់របស់សមាជិកយោធាអាមេរិក ពីរនាក់បន្ថែមទៀត នៅក្នុងការវាយប្រហារ ប្រឆាំងនឹងអ៊ីរ៉ង់ ដែលនាំឱ្យចំនួនសរុបឡើងដល់៦នាក់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ថា “គិតត្រឹមម៉ោង ៤ រសៀល ET ថ្ងៃទី ២ ខែមីនា សមាជិកយោធាអាមេរិក...