ហុងកុង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការសម្តែងរបស់តារាចម្រៀងកូរ៉េខាងត្បូងនាង Jennie ដែលជាសមាជិកក្រុម K-pop Blackpink នៅទីក្រុងហុងកុង បានទាក់ទាញប្រតិកម្ម និងរិះគន់លើសំឡេងច្រៀងផ្ទាល់របស់នាង មិនពិរោះដូចមុនឡើយ។ យោងតាមសារព័ត៌មានកម្សាន្ត Koreaboo បាននិយាយថា តារាចម្រៀងរូបនេះបានសម្តែងបទចម្រៀងទោលចំនួន ១០ បទនៅ ComplexCon Hong...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ Daily Mail បានប្រាប់ឲ្យដឹងថា រដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិអាមេរិក “NASA” បានបង្ហាញផែនការសាងសង់មូលដ្ឋានអចិន្ត្រៃយ៍ ដែលមានតម្លៃ ២០ ពាន់លានដុល្លារ នៅលើភពព្រះច័ន្ទ បន្ទាប់ពីលោក Jared Isaacman ប្រធានថ្មីបានចូលរួមជាមួយទីភ្នាក់ងារនេះ កាលពីខែធ្នូប្រកាសពីការផ្លាស់ប្តូរការផ្តោតអារម្មណ៍ ដោយផ្តល់អាទិភាពដល់ជម្រកភព ព្រះច័ន្ទដែលធ្វើឲ្យវត្តមានរបស់មនុស្សរយៈពេលវែង។ លោក Jared...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា រដ្ឋញូវម៉ិកស៊ិករបស់សហរដ្ឋអាមេរិក បានបញ្ជាឲ្យក្រុមហ៊ុនមេរបស់បណ្តាញសង្គម Facebook បង់ប្រាក់ចំនួន ៣៧៥ លានដុល្លារ ពីបទរកប្រាក់ចំណេញពីការបង្ហាញឲ្យយុវជន ឃើញពីការរំលោភបំពានតាមអ៊ីនធើណេត។ ក្រុមហ៊ុន Meta ត្រូវបានបញ្ជាឲ្យបង់ប្រាក់ចំនួន ៣៧៥ លានដុល្លារ ពីបទបង្កគ្រោះថ្នាក់ដល់សុខភាពផ្លូវចិត្តរបស់កុមារដោយចេតនា និងលាក់បាំងភស្តុតាង នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន។ ក្រសួងយុត្តិធម៌នៃរដ្ឋញូវម៉ិកស៊ិក...
ទីក្រុងបាងកក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ The Thaiger បានប្រាប់ឲ្យដឹងថា បុរសជនជាតិឡាវម្នាក់បានបដិសេធថា រូបលោកមិនបានសម្លាប់ និងកាត់ជាបំណែកៗមិត្តស្រីជនជាតិឡាវ របស់លោកទេ បន្ទាប់ពីបំណែកសាកសព របស់នាងត្រូវបានគេរកឃើញ នៅខេត្តណនថាបុរីកាលពីថ្ងៃទី២៤ ខែមីនា ខណៈលោកបានអះអាងថា ស្ត្រីរូបនេះបានធ្វើអត្តឃាត។ មន្ត្រីមកពីស្ថានីយ៍ប៉ូលីស Pak Kret ត្រូវបានជូនដំណឹង នៅម៉ោងប្រហែល ៨...
កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះវីដេអូឃ្លីបមួយ របស់តារាចម្រៀង ស្រីកូរ៉េខាងត្បូងម្នាក់ ជាសមាជិក ក្រុម BLACKPINK នាង Jennie បានបង្ហាញពីសកម្មភាព កំពុងឆ្លងកាត់សន្តិសុខ អាកាសយានដ្ឋានទទួលបានការរិះគន់យ៉ាងខ្លាំងតាមប្រព័ន្ធអ៊ីនធើណេត។ វីដេអូឃ្លីបនេះ ដងខ្លួននាងត្រូវបានគ្របដណ្ដប់ទាំងស្រុងដោយ ពាក់មួក អាវក្រៅ វ៉ែនតា និងម៉ាស់។ ពេលដល់ពេលពិនិត្យលិខិតឆ្លងដែន នាងត្រូវបានគេឃើញទាញម៉ាស់របស់នាងចុះត្រឹមតែមួយផ្នែកប៉ុណ្ណោះ។...
អ៊ុយក្រែន ៖នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បាននិយាយថា លោក Leonid Radvinsky ម្ចាស់មហាសេដ្ឋី OnlyFans កើតនៅប្រទេស អ៊ុយក្រែន បានទទួលមរណភាព ក្នុងអាយុ ៤៣ ឆ្នាំ បន្ទាប់ពីរូបលោកតស៊ូ រស់នៅជាមួយជំងឺ មហារីកយ៉ាងយូរបំផុត យោងតាមការចេញផ្សាយ ពីគេហទំព័រ RT ។...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិល ចំពេលមានភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា។ នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់រាជទាយាទ និងនាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត Mohammed bin Salman Al Saud លោក ម៉ាក្រុង បានបង្ហាញពីសាមគ្គីភាពរបស់បារាំង ជាមួយអារ៉ាប៊ីសាអូឌីត និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រការការពារដែនអាកាសរបស់ប្រទេស។...
ចិន ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ Scmp បានប្រាប់ឲ្យដឹងថា ប្រទេសចិនបានប្រកាសផលិតនាវាមុជទឹកទេសចរណ៍ដំបូងគេរបស់ខ្លួន បន្ទាប់ពី គំរូដើមរបស់ប្រទេសចិន នឹងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្ម ដោយផ្តល់ជូនអ្នកទេសចរ ដែលស្វែងរកការផ្សងព្រេង នូវបទពិសោធន៍សមុទ្រជ្រៅ ដ៏អស្ចារ្យនៅឆ្នាំ ២០៣០។ វិស្វករចិនបានរចនានាវាមុជទឹក ទេសចរណ៍ដំបូងគេ របស់ប្រទេសដែលបំពាក់ ដោយបច្ចេកវិទ្យាអាច ធ្វើដំណើរក្រោមទឹកជម្រៅរហូតដល់ ១,០០០ ម៉ែត្រ...
ទីក្រុងប៉ាតាយ៉ា ៖ យោងតាមការចេញផ្សាយពី គេហទំព័រ thethaiger បានប្រាប់ឲ្យដឹងថា ប៉ូលីសកំពុងស៊ើបអង្កេតការ វាយប្រហារលើភ្ញៀវ ទេសចរជនជាតិជប៉ុនម្នាក់ បន្ទាប់ពីវីដេអូបានបង្ហាញ ពីក្រុមបុរសថៃមួយក្រុម រួមទាំងអ្នកជិះម៉ូតូឌុបម្នាក់ បានវាយដំ និងទាត់គាត់ម្តងហើយម្តងទៀត នៅលើផ្លូវមួយក្នុងទីក្រុងប៉ាតាយ៉ា កាលពីថ្ងៃសៅរ៍ ទី២១ ខែមីនា។ ស្ថានីយ៍ប៉ូលីស Mueang Pattaya បាននិយាយថា...
ម៉ាឡេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ហាងនំប៉័ងមួយកន្លែងនៅ Sarawak ប្រទេសម៉ាឡេស៊ី កំពុងទាក់ទាញចំណាប់អារម្មណ៍ ចំពោះការលក់នំខេក Kek Lapis Sultan ដ៏ល្បីល្បាញរបស់ខ្លួនក្នុងតម្លៃ ១៨០០ រីងហ្គីត ស្មើនឹង៤៦០ ដុល្លារអាមេរិក) សម្រាប់មួយជំនិត មានទម្ងន់ ៥...