ជប៉ុន៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ព័ត៌មានលម្អិតបានលេចចេញឡើងជុំវិញអចលនទ្រព្យដ៏ធំសម្បើមដែលបានបន្សល់ទុកដោយតារាសម្តែងជប៉ុន Miho Nakayama ឲ្យកូនប្រុសរបស់តារាសម្តែងស្រីរូបនេះ បន្ទាប់ពីលោកស្រីបានទទួលមរណភាពភ្លាមៗ ។ យោងតាមរបាយការណ៍ថ្មីៗពីប្រព័ន្ធផ្សព្វផ្សាយជប៉ុនបាននិយាយថា កូនប្រុសរបស់តារាសម្តែងរូបនេះបានបដិសេធមិនទទួលមរតកអចលនទ្រព្យដែលមានតម្លៃប្រហែល ១៨,៩ ពាន់លានវ៉ុន (ប្រហែល ១២,៥ លានដុល្លារអាមេរិក)។ កូនប្រុសដែលកើតពីលោកស្រី Nakayama និងអតីតស្វាមីរបស់លោកស្រី ត្រូវបានគេដឹងថាបានផ្លាស់ទៅប្រទេសបារាំងបន្ទាប់ពីការលែងលះរបស់ឪពុកម្តាយរបស់គាត់។ សារព័ត៌មានក្នុងស្រុកសន្និដ្ឋានថា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាការិយាល័យគ្រប់គ្រង និងថវិកា របស់សេតវិមានកាលពីថ្ងៃសុក្រ បានចេញផ្សាយសំណើថវិកាឆ្នាំ២០២៧របស់ខ្លួន ដែលបង្ហាញពីការចំណាយលើវិស័យការពារជាតិ កើនឡើងដល់១,៥ទ្រីលានដុល្លារអាមេរិក រួមជាមួយនឹងការកាត់បន្ថយកម្មវិធីសំខាន់ៗ សម្រាប់ងាកកិច្ចការងារខាងក្នុងនេះវិញ ។ នាយកផ្នែកថវិការបស់សេតវិមាន លោក Russell Vought បានសរសេរថា ផែនការថវិកាសាងសង់លើ ខ្សែបន្ទាត់ជាប្រវត្តិសាស្ត្រជា១ទ្រីលានដុល្លារ ដែលផ្តល់សម្រាប់ការពារជាតិ ដោយស្នើសុំ ១,៥ន់ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៧គឺជាការកើនឡើងដល់ទៅ៤៤ ភាគរយ។ ទន្ទឹមនឹងនេះ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកងទ័ពអ៊ីរ៉ង់បានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះវាយប្រហារ របស់អាមេរិក A-10 “Warthog” កាលពីថ្ងៃសុក្រ លើដែនទឹកភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់ នៅជិតច្រកសមុទ្រ Hormuz ដោយយន្តហោះនេះបានធ្លាក់ ចូលទៅក្នុងឈូងសមុទ្រពែក្ស។ សេចក្តីប្រកាសដែលត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័ររបស់កងទ័ពបានធ្វើឡើងភ្លាមៗ បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់បាននិយាយថា ខ្លួនបានទម្លាក់យន្តហោះចម្បាំងអាមេរិក F-35 នៅកណ្តាលដែនអាកាសអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃដដែល។...
កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា កញ្ញា Noh Seul Bi ជាតារាសម្ដែងដ៏ល្បីរបស់កម្មវិធី “MZ Shaman” ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈកម្មវិធីកម្សាន្ត Disney+ គឺ Battle of Fates ថ្មីៗនេះបានចែករម្លែកជំហរដ៏រឹងមាំរបស់នាងលើការសម្រេចចិត្តស្លៀកពាក់សិចស៊ី។ កញ្ញា Noh ជាភ្ញៀវកិត្តិយសសំខាន់ក្នុងវគ្គចុងក្រោយនៃកម្មវិធីជជែកតាម YouTube...
ហ្សាការតា៖ រញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័របានវាយប្រហារតំបន់ Maluku ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ដែលជំរុញឱ្យមានការព្រមានជាមុនអំពីរលកយក្សស៊ូណាមិ សម្រាប់តំបន់ឆ្នេរសមុទ្រជាច្រើនរបស់ប្រទេសនេះ។ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) របស់ប្រទេសនេះបានឧ្យដឹងថា រញ្ជួយដីនេះមានសក្តានុពលបង្កឱ្យមានរលកយក្សស៊ូណាមិនៅ North Maluku និង North Sulawesi ដោយបានចេញការព្រមានជាមុនជាមួយនឹងស្ថានភាព ប្រុងប្រយ័ត្ន។...
ឥណ្ឌា៖នេះបើយោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដោយដកស្រង់សម្តីក្រុមហ៊ុនផលិត ឧស្សាហកម្មផលិតស្រោម អនាម័យដ៏ធំរបស់ឥណ្ឌាកំពុងប្រឈមមុខ នឹងការរំខានយ៉ាងធ្ងន់ធ្ងរ ដោយសារតែកង្វះខាតសម្ភារៈ និងការកើនឡើងនៃថ្លៃដើមផលិតកម្មទាក់ទង នឹងសង្គ្រាមដែលកំពុងបន្តនៅមជ្ឈិមបូព៌ា យោងតាមការចេញផ្សាយពីគេហទំព័រ RT។ ឥណ្ឌាផលិតស្រោមអនាម័យជាង ៦ ពាន់លានស្រោមជារៀងរាល់ឆ្នាំនៅលើទីផ្សារដែលមានបរិមាណខ្ពស់ និងមានប្រាក់ចំណេញទាបមានតម្លៃ ៨៦០ លានដុល្លារ។ វិស័យនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើការផ្គត់ផ្គង់ប្រេងស៊ីលីកូន និងអាម៉ូញាក់ ដែលធ្វើឲ្យជ័រកៅស៊ូឆៅមានស្ថេរភាព។ នេះបើយោងតាមមន្ត្រីឧស្សាហកម្មបានដកស្រង់សម្តីដោយ Indian...
វ៉ាស៊ីនតោន៖ ខណៈពេលដែលលោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកកំពុងជិតដល់ការបញ្ចប់ នៃគោលបំណងស្នូលរបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយបានគំរាមវាយប្រហារអ៊ីរ៉ង់ យ៉ាងខ្លាំងបំផុតក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ ដែលជាពេលវេលាដែលលោកទើបតែបានកំណត់សម្រាប់បញ្ចប់សង្គ្រាមរយៈពេលមួយខែ។ លោក ដូណាល់ ត្រាំ បានឧ្យដឹងនៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិថា «ខ្ញុំអាចនិយាយបានថា យើងកំពុងស្ថិតនៅលើផ្លូវត្រូវ ដើម្បីបញ្ចប់គោលបំណងយោធាទាំងអស់របស់អាមេរិកក្នុងពេលឆាប់ៗនេះ។ យើងនឹងវាយប្រហារពួកគេយ៉ាងខ្លាំងក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ។ យើងនឹងនាំពួកគេត្រឡប់ទៅយុគសម័យថ្មវិញ ជាកន្លែងដែលពួកគេជាកម្មសិទ្ធិ»។ លោកប្រធានាធិបតីបានទទូចថា...
ឥណ្ឌា ៖ នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន PTI បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Oracle បានបញ្ឈប់បុគ្គលិកចំនួន ១២.០០០ នាក់នៅប្រទេសឥណ្ឌា ខណៈនៅទូទាំងពិភពលោក ក្រុមហ៊ុននេះបានកាត់បន្ថយបុគ្គលិកប្រហែល ៣០.០០០ នាក់រួចឬៅហើយយោងតាមការ ចេញផ្សាយពីគេហទំព័រ RT។ ក្រុមហ៊ុន Oracle មានបុគ្គលិកប្រហែល ៣០.០០០ នាក់នៅប្រទេសឥណ្ឌា...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា យោធាសហរដ្ឋអាមេរិក នឹងចាកចេញពីប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលពីរ ឬបីសប្តាហ៍ខាងមុខ។ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា “យើងចាកចេញព្រោះគ្មានហេតុផល សម្រាប់យើងធ្វើបែបនេះទេ”។ លោក បានឧ្យដឹងនៅពេលសួរអំពីផែនការ របស់លោក សម្រាប់ការបន្ថយតម្លៃប្រេងឥន្ធនៈថា “អ្វីដែលខ្ញុំត្រូវធ្វើ...
កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ពាក្យចចាមអារ៉ាមអំពីការណាត់ជួបរវាងលោក Jo In Sung និងនាង Jang Wonyoung សមាជិកក្រុមចម្រៀងស្រីកូរ៉េខាងត្បូង IVE ថ្មីៗនេះបានចាប់ផ្តើមផ្សព្វផ្សាយតាមអ៊ីនធើណេត បន្ទាប់ពីពួកគេទាំង ២ ត្រូវបានគេប្រទះឃើញនៅភោជនីយដ្ឋានតែមួយ ទោះជាយ៉ាងណាក៏ដោយ ពាក្យចចាមអារ៉ាមទាំងនោះត្រូវបានលុបចោលយ៉ាងឆាប់រហ័សដោយអ្នកលេងអ៊ីនធើណេតភ្លាមៗ បន្ទាប់ពីពួកគេចាប់ផ្តើមផ្សព្វផ្សាយតាមអ៊ីនធើណេត។ ការសង្ស័យបានចាប់ផ្តើម នៅពេលមេចុងភៅល្បីឈ្មោះ លោក...