ព័ត៌មានអន្តរជាតិ

បទចម្រៀងថ្មីរបស់កំពូលតារាចម្រៀងនាង Jennie សមាជិក BLACKPINK អ្នកលេងអ៊ីនធើណេតប្រតិកម្មបាក់ផ្សែងលើបណ្តាញសង្គម

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា បទចម្រៀងថ្មីរបស់កំពូលតារាចម្រៀងនាងJennie សមាជិកក្រុម BLACKPINK ដែលមានចំណងជើងថា “FALLEN ANGEL” បានបង្កឲ្យមានប្រតិកម្មបាក់ផ្សែងយ៉ាងខ្លាំងក្នុងចំណោមអ្នកលេងអ៊ីនធើណេត បន្ទាប់ពីការចេញផ្សាយជាផ្លូវការរបស់វា។

ថ្មីៗនេះកំពូលតារាចម្រៀងរូបនេះបានប្រកាសអំពី EP ថ្មីមួយ ដែលពោរពេញទៅដោយភាពចម្រូងចម្រាស។ នាថ្ងៃទី ២៨ ខែសីហា នាង Jennie បានចេញផ្សាយវីដេអូផ្លូវការសម្រាប់ “FALLEN ANGEL”។

នៅពេលវីដេអូឃ្លីបមួយត្រូវបានបង្ហោះតាមអ៊ីនធើណេត វាបានបង្កឲ្យមានរិះគន់យ៉ាងខ្លាំង។ ខណៈអ្នកគាំទ្រមួយចំនួនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបទចម្រៀងនេះ និងឥទ្ធិពលដែលនាង Jennie មានក្នុងនាមជាអ្នកចម្រៀងទោល។

វាក៏បាននាំមកនូវប្រតិកម្មតបវិញ  ដោយអ្នកខ្លះជឿថាបទចម្រៀងនេះបង្ហាញពីការរិះគន់។ អ្នកលេងអ៊ីនធើណេតគិតថាតារារូបនេះមិនមែនជាមនុស្សដើម ហើយអ្នកគាំទ្រកំពុងព្យាយាមបញ្ចុះបញ្ចូលខ្លួនឯងថា វាជាបទចម្រៀងល្អ ខណៈពេលដែលពួកគេគិតផ្ទុយពីនេះ៕

Most Popular

To Top