កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ឈុតសម្លៀកបំពាក់ពណ៌ក្រហម សិចស៊ីរបស់នាង Wonyoung សមាជិកក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង IVE នៅព្រលានយន្តហោះ ទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងអ៊ីនធើណេតលើអត្ថបទព័ត៌មានអំពីការចាកចេញរបស់នាង។
ថ្មីៗនេះតារាចម្រៀងនាង Wonyoung បានចាកចេញពីទៅក្រុង Incheon ដោយស្លៀកឈុតពណ៌ក្រហមដិត។ អត្ថបទមួយ រូបភាពនៃឈុតសម្លៀកបំពាក់នេះត្រូវបានចែករម្លែក ហើយសារព័ត៌មានបានដាក់ឈ្មោះវាថា “សិចស៊ី”។
យ៉ាងណាក៏ដោយ មតិយោបល់កំពូលៗជាច្រើនគឺឃោរឃៅខ្លាំងណាស់ចំពោះនាង Wonyoung ដោយខ្លះទាញយកអត្ថប្រយោជន៍ពីភាពចម្រូងចម្រាសបុគ្គលិកលក្ខណៈពីមុនរបស់នាង និងខ្លះទៀតគ្រាន់តែវាយបកទៅលើឈុតសម្លៀកបំពាក់នោះ៕
