វៀតណាម៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទូរសព្ទ iPhone 17 256GB របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ឥឡូវនេះត្រូវបានអ្នកលក់រាយផ្តល់ជូនក្នុងតម្លៃ ២៣.៨ លានដុង (៩០៥ ដុល្លារអាមេរិក ធ្លាក់ចុះ ៧០០,០០០ ដុងពីមួយខែមុន ។ ការបញ្ចុះតម្លៃចុងក្រោយនេះ ធ្វើឲ្យតម្លៃសរុបរបស់ម៉ូដែល នេះធ្លាក់ចុះមកត្រឹម...
បរទេស៖ ទីក្រុងហាណូយ ប្រទេសវៀតណាម មានគម្រោងផ្លាស់ប្តូរកន្លែងចតរថយន្ត ហាង ការដឹកជញ្ជូន និងសេវាប្រើប្រាស់ក្រោមដីទៅជាបណ្តាញតភ្ជាប់តែមួយ ដោយសម្រួលដល់ផ្ទៃដែលអស់កន្លែងទំនេរ ក្រោមផែនការមេដែលចាត់ទុកផ្លូវក្រោមដីជា “ទីក្រុងទីពីរ”។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ថា ការផ្លាស់ប្តូរនេះគឺជាការឆ្លើយតបទៅនឹងដែនកំណត់ដ៏តឹងរ៉ឹងនៅពីលើដី។ ស្នូលនៃរដ្ឋធានីកំពុងតានតឹងដោយសារចរាចរណ៍ កង្វះកន្លែងចតរថយន្ត និងសេវាសាធារណៈសម្រាប់ប្រើប្រាស់លើស ហើយនៅក្នុងសង្កាត់កណ្តាលប្រវត្តិសាស្ត្រដូចជា Hoan...
ប៉ាតាយ៉ា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ The Thaiger បានប្រាប់ឲ្យដឹងថា បុរសជនជាតិចិនម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទវាយប្រហារ ស្ត្រីប្តូរភេទជនជាតិថៃម្នាក់ នៅប៉ាតាយ៉ា ប្រទេសថៃ បានបដិសេធការចោទប្រកាន់ទាំងនេះ ដោយអះអាងថា ហេតុការណ៍នេះគឺជាផ្នែកមួយ នៃការប៉ុនប៉ងជំរិតទារប្រាក់ពីគាត់ ។ ស្ត្រីប្តូរភេទរូបនេះ ត្រូវបានគេស្គាល់ថា នាង Thanawat Thongduang អាយុ...
ឥណ្ឌា ៖ នេះបើយោងតាមអ្នកតាក់តែងច្បាប់ម្នាក់បានប្រាប់ AFP កាលពីថ្ងៃពុធ រូបសំណាកយក្សរបស់កីឡាករបាល់ទាត់ឆ្នើម Lionel Messi ដែលត្រូវបានសាងសង់នៅប្រទេស ឥណ្ឌា ដើម្បីអបអរសាទរដំណើរទស្សនកិច្ចរបស់លោកកាលពីឆ្នាំមុនកំពុងរង្គើនោះ ឥឡូវសម្រេចយកចេញជាផ្លូវការ ហើយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ កម្មករបានឡើងរូបសំណាក ពណ៌មាសកម្ពស់២១ ម៉ែត្រ នៅភាគខាងកើតទីក្រុង Kolkata...
ជប៉ុន ៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធពាណិជ្ជកម្មរបស់ខ្លួនគឺ JAL Group បានប្រកាសនៅថ្ងៃទី ២៦ ខែឧសភាថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន និងក្រុមហ៊ុនបុត្រ សម្ព័ន្ធពាណិជ្ជកម្មរបស់ខ្លួនគឺ JALUX នឹងចាប់ផ្តើមលក់កន្លែង ផ្ទុកទំនិញនៅលើយានចុះ ចតទៅកាន់ភពព្រះចន្ទ ដោយក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលផ្តល់ជូនការដឹកជញ្ជូនពាណិជ្ជកម្មទៅកាន់ផ្ទៃភពព្រះច័ន្ទ។ ក្រុមហ៊ុន JAL, JALUX និង...
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅតែបើកចំហសម្រាប់ការចរចាជាមួយអឺរ៉ុប។ លោក Peskov បានលេីកឡេីងថា វាមានភាពវិជ្ជមានដែលប្រទេសនានានៅអឺរ៉ុប កំពុងពិភាក្សាអំពីតម្រូវការក្នុងការកំណត់អត្តសញ្ញាណតំណាង សម្រាប់ការចរចាដែលអាចធ្វើទៅបានជាមួយរុស្ស៊ី ទោះបីជាមិនទាន់មានជំហានជាក់ស្តែងណាមួយត្រូវបានអនុវត្តរហូតមកដល់ពេលនេះក៏ដោយ។ លោកបានបន្ថែមថា លទ្ធភាពនៃការសន្ទនាជាមួយអឺរ៉ុប នឹងអាស្រ័យលើការបន្តដំណើរការសន្តិភាពអ៊ុយក្រែនឡើងវិញបន្ទាប់ពីការផ្អាកការចរចាបច្ចុប្បន្ន។ ពីមុនកាសែត...
ថៃ ៖ ក្រុមមន្ត្រីប៉ូលីសថៃមួយ ក្រុមបានល្បីពេញបណ្ដាញសង្គម បន្ទាប់ពីបានក្លែងខ្លួន ជាក្រុមរាំស្រីដើម្បីចាប់ខ្លួន ជនសង្ស័យជាអ្នកលក់គ្រឿងញៀន ក្នុងពិធីបុណ្យតាមដងផ្លូវមួយ ខណៈប្រតិបត្តិការនេះបានកើតឡើងកាលពីសប្តាហ៍មុននៅស្រុក Tha Luang ខេត្តលពបុរីកណ្តាល ជាកន្លែងដែលមន្ត្រីស្លៀកពាក់សម្លៀកបំពាក់ភ្លឺចែងចាំងដើម្បីចូលទៅជិតគោលដៅ របស់ពួកគេដោយមិនបង្កើនការសង្ស័យ។ ការបង្ហោះ Facebook មួយ ប៉ូលីស Tha Luangបានកំណត់អត្តសញ្ញាណជនសង្ស័យថា ជាមេMekha Fa-wap-wapត្រូវបានឃុំខ្លួនពីបទប្រើប្រាស់...
រុស្ស៊ី៖លោកស្រី Yana Lantratova ស្នងការសិទ្ធិមនុស្សដែល ទើបតែងតាំងថ្មីរបស់រុស្ស៊ី បានគោរពវិញ្ញាណក្ខន្ធនិស្សិត ២១ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនថ្មីៗនេះលើអន្តេវាសិកដ្ឋានមហាវិទ្យាល័យមួយ ដោយចែករម្លែករូបថតជនរងគ្រោះ ខ្លះមានអាយុត្រឹមតែ ១៨ ឆ្នាំប៉ុណ្ណោះ នៅលើបណ្តាញសង្គម Telegram ។ យោងតាមអាជ្ញាធររុស្ស៊ី បាននិយាយថា មនុស្ស ៦០ នាក់...
បរទេស៖ សហរដ្ឋអាមេរិកបានប្រាប់សមាជិកអឺរ៉ុបរបស់អង្គការណាតូថា ខ្លួននឹងកាត់បន្ថយការចូលរួមផ្នែកយោធារបស់ខ្លួនចំពោះប្លុកនេះ ខណៈដែលក្រុមអ្នករៀបចំផែនការយោធារបស់ទីក្រុងវ៉ាស៊ីនតោនកំពុងផ្តោតការយកចិត្តទុកដាក់លើប្រទេសចិន, នេះបើយោងតាមការចុះផ្សាយរបស់កាសែតអាល្លឺម៉ង់ Der Spiegel កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ថា សារដែលថ្លែងដោយទីប្រឹក្សាជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ លោក Alexander Velez-Green នៅក្នុងកិច្ចប្រជុំសម្ងាត់របស់អង្គការណាតូនៅទីក្រុងព្រុចសែលកាលពីសប្តាហ៍មុន ដែលសារពីទីក្រុងវ៉ាស៊ីនតោន គឺជាជំហានចុងក្រោយបំផុតនៅក្នុងការដកខ្លួនយឺតៗរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump...
អេស្តូនី៖យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា មន្ត្រីព្រំដែនជាន់ខ្ពស់អេស្តូនីម្នាក់បានស្តីបន្ទោស Google Maps របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បន្ទាប់ពីឧប្បត្តិហេតុជាបន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងអ្នកស្រុកឆ្លងកាត់ព្រំដែនរបស់ប្រទេសជាមួយរុស្ស៊ី ខណៈព្រំដែនដ៏ល្បីល្បាញ កំពុងកាន់តែមានភាពចលាចល ក្នុងចំណោមភាពតានតឹងនយោបាយថ្មី។ លោកស្រី Regina Kukk ប្រធានស្ថានីយ៍ព្រំដែន Narva បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការឆ្លងកាត់ព្រំដែនដោយចៃដន្យចំនួន ៤ ត្រូវបានកត់ត្រាទុកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ លោកស្រីបានប្តថា...