ម៉ាលីប៊ូ រដ្ឋកាលីហ្វ័រញ៉ា — ផ្ទះមាត់សមុទ្ររបស់តារាសម្តែងហូលីវូដ Nicolas Cage បានរងការខូចខាត បន្ទាប់ពីផ្លូវចូលផ្ទះបានបាក់រលំ និងបង្កើតជា រណ្តៅធំប្រហែល ៩ម៉ែត្រ × ៩ម៉ែត្រ កាលពីថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ការបាក់ផ្លូវនេះពាក់ព័ន្ធនឹង ការកាត់បន្ថយសំណឹកឆ្នេរ ដែលកាន់តែខ្លាំងដោយសាររលកសមុទ្រធំ និងជំនោរខ្ពស់ បន្ទាប់ពីព្យុះ Hurricane Marie កើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិក។
រូបភាពពីកន្លែងកើតហេតុបង្ហាញថា ផ្លូវនៅមុខផ្ទះបានបាក់ចូលទៅក្នុងរណ្តៅ ខណៈផ្នែកខ្លះនៃរបងកញ្ចក់ និងបេតុងបានធ្លាក់ចូលទៅក្នុងរណ្តៅ ហើយរលកសមុទ្រអាចមើលឃើញនៅខាងក្រោមផ្ទះ។

ទីក្រុង Malibu បានឱ្យដឹងថា ការបាក់ផ្លូវបានបណ្តាលឱ្យមាន ការលេចធ្លាយឧស្ម័ន នៅក្បែរនោះ។ ក្រុមពន្លត់អគ្គិភ័យ និងការិយាល័យតម្រួតខោនធី Los Angeles បានចុះទៅកាន់ទីតាំង បិទផ្លូវឯកជន និងកំណត់ទីតាំងការលេចធ្លាយឧស្ម័ន។ អាជ្ញាធរផ្នែកសុវត្ថិភាពសំណង់ និងក្រុមហ៊ុន Southern California Gas កំពុងវាយតម្លៃស្ថានភាព។
Nicolas Cage បានទិញផ្ទះមាត់សមុទ្រទំហំប្រមាណ ៤,០០០ ហ្វីតការ៉េ នេះក្នុងឆ្នាំ២០២៤ ក្នុងតម្លៃប្រហែល ១០.៥ លានដុល្លារ។ ផ្ទះមានដំបូលសម្រាប់អង្គុយលំហែ និងបង្អួចកញ្ចក់ពីជាន់ដល់ពិដាន ដែលអាចមើលឃើញទេសភាពមហាសមុទ្រ។
តាមព័ត៌មានដែលបានចុះផ្សាយ មិនមានសញ្ញាថា Nicolas Cage នៅក្នុងផ្ទះនៅពេលផ្លូវបាក់ឡើយ ហើយ មិនមានអ្នករងរបួសត្រូវបានរាយការណ៍ ពីហេតុការណ៍នេះទេ។
ប្រែសម្រួល៖ គីរី
