ឥស្លាម៉ាបាដ ៖ សម្លេងសហរដ្ឋអាមេរិក ហៅកាត់ VOA បានផ្សព្វផ្សាយនៅថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៣ថា រុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួនបានចាប់ផ្តើមនាំចេញប្រេងទៅកាន់ប្រទេសប៉ាគីស្ថាន ហើយបានយល់ព្រមទទួលយករូបិយប័ណ្ណចិន សម្រាប់ធ្វើការទូទាត់ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសអាស៊ីខាងត្បូង មិនទទួលបានការបញ្ចុះតម្លៃផ្តាច់មុខលើកិច្ចព្រមព្រៀងទិញឡើយ ។ គួររំលឹកថា លោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានប្រកាសកាលពីថ្ងៃអាទិត្យថា...
ARLINGTON ៖ Amazon បានដាក់បង្ហាញ ដំណាក់កាលទី១ នៃអគារទីស្នាក់ការកណ្តាលថ្មី របស់ខ្លួននៅរដ្ឋ Virginia កាលពីថ្ងៃព្រហស្បតិ៍ ជាអគារការិយាល័យ ដ៏ស្រស់បំព្រង និងសម្បូរទៅដោយគ្រឿង បរិក្ខារដែលមេដឹកនាំ របស់ខ្លួនសង្ឃឹមថា នឹងបញ្ចុះបញ្ចូល បុគ្គលិក ដែលធ្លាប់ធ្វើការពីផ្ទះក្នុងអំឡុង ពេលជំងឺរាតត្បាតឲ្យត្រឡប់ ទៅការិយាល័យវិញ ដោយរីករាយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ...
តូក្យូ ៖ ទិន្នន័យ របស់ប៉ូលីស បានបង្ហាញ កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនមនុស្ស ដែលជាប់គាំងនៅលើភ្នំ ក្នុងប្រទេសជប៉ុន បានឡើងដល់កម្រិត ខ្ពស់បំផុត ចំនួន ៣៥០៦ នាក់ ក្នុងឆ្នាំ ២០២២ ខណៈផ្លូវឡើងភ្នំ និងខ្ទមភ្នំបានចាប់ផ្តើម បើកឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត COVID-19យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ...
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានច្រានចោលការរំលាយសភាជាន់ទាប នៃរបបដឹកនាំ ក្នុងអំឡុងពេលសម័យប្រជុំសភា ដែលកំពុងបន្តរហូតដល់ សប្តាហ៍ក្រោយ បន្ទាប់ពីគណបក្សប្រឆាំងដ៏សំខាន់ ទំនងជានឹងដាក់សំណើមិនទុកចិត្តប្រឆាំងនឹងគណៈរដ្ឋមន្ត្រីរបស់លោក។ លោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មានថា តួនាទីរបស់រដ្ឋាភិបាលរបស់លោក គឺ “ដោះស្រាយបញ្ហាប្រឈម ដែលត្រូវបានពន្យារពេលរហូតមកដល់បច្ចុប្បន្ន” ហើយដោយផ្អែកលើទស្សនៈនោះ “ខ្ញុំមិនគិតអំពីការរំលាយសភាតំណាងរាស្រ្ត នៅចុងបញ្ចប់នៃសម័យប្រជុំសភាបច្ចុប្បន្ននោះទេ”...
ញូវយ៉ក ៖ ឧបនាយករដ្ឋមន្រ្តីកាណាដាលោកស្រី Chrystia Freeland បានឲ្យដឹងថា ប្រទេសកាណាដា កំពុងផ្អាកសកម្មភាពរបស់ខ្លួន ជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលដឹកនាំដោយប្រទេសចិន ដើម្បីស៊ើបអង្កេតការចោទប្រកាន់ថា ធនាគារនេះត្រូវបានគ្រប់គ្រងដោយបក្សកុម្មុយនិស្តចិន។ លោកស្រី Freeland បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលកាណាដា “នឹងបញ្ឈប់ភ្លាមៗរាល់សកម្មភាព ដែលដឹកនាំដោយរដ្ឋាភិបាលនៅធនាគារ” ដោយបន្ថែមថា លោកស្រីបាន “ណែនាំនាយកដ្ឋានហិរញ្ញវត្ថុឱ្យដឹកនាំការ ត្រួតពិនិត្យជាបន្ទាន់លើការចោទប្រកាន់...
បរទេស៖ យោធាអាមេរិកបានបញ្ជាឱ្យបុគ្គលិកជម្លៀសខ្លួនចេញពីតំបន់មួយចំនួននៅឯមូលដ្ឋានទ័ពអាកាស Yokota នៅភាគខាងលិចទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍ ដោយប៉ូលិសជប៉ុនបាននិយាយថា មូលដ្ឋានយោធានេះបានទទួលការគំរាមកំហែងតាមហ្វេសប៊ុកពីការដាក់គ្រាប់បែក។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា យោធាបានបិទទ្វារ និងផ្លូវនៅក្នុងតំបន់ដែលរងផលប៉ះពាល់ជាការឆ្លើយតបទៅនឹង “ការគំរាមកំហែងសន្តិសុខមូលដ្ឋានដែលបានរាយការណ៍” នៅប្រហែលម៉ោង ១០: ២០នាទី ព្រឹក។ សេចក្តីរាយការណ៍បាននិយាយថា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងលោក Manuel Marrero នាយករដ្ឋមន្រ្តីគុយបា បានប្តេជ្ញាថា នឹងធ្វើកាន់តែឱ្យស៊ីជម្រៅថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២ ។ លោក ពូទីន បានថ្លែងយ៉ាងដូច្នេះនៅក្នុងអំឡុងកិច្ចប្រជុំជាមួយលោក Marrero នៅឯវិមានក្រឹមឡាំងថា...
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង នៅចុងសប្តាហ៍នេះ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីចិន ខណៈដែលទីក្រុងវ៉ាស៊ីនតោន ព្យាយាមបន្ថយសីតុណ្ហភាព បន្ទាប់ពីភាពតានតឹងកើនឡើងជាច្រើនខែរវាងប្រទេសទាំងពីរ។ នេះនឹងជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិនរបស់រដ្ឋមន្រ្តីការបរទេសកំពូលអាមេរិកចាប់តាំងពីឆ្នាំ២០១៨មក។ ដំណើរទស្សនកិច្ចដែលបានព្រមព្រៀងដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីឆ្នាំមុនក្នុងអំឡុងកិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ី ត្រូវបានពន្យារពេលភ្លាមៗពីពេលវេលាដំបូងក្នុងខែកុម្ភៈបន្ទាប់ពី ប៉េងប៉ោងចារកម្មចិនដែលសង្ស័យបានហោះឆ្លងកាត់សហរដ្ឋអាមេរិក។...
បរទេស ៖ ក្រុមហ៊ុន Honda Aircraft Co., ដែលជាក្រុមហ៊ុន ផលិតរថយន្តដ៏ល្បី មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃម្សិលមិញនេះថា ខ្លួននឹងដាក់ឲ្យដំណើរ ការយន្តហោះដឹកអ្នកដំណើរខ្នាតតូចមួយ ប្រភេទ ដែលអាចផ្ទុកអ្នកអង្គុយ សរុបត្រឹមតែ១១នាក់ប៉ុណ្ណោះ នៅក្នុងទីផ្សារ នាឆ្នាំ២០២៨ខាងមុខ។ Honda Aircraft បានបញ្ជាក់ទៀតថា...
តូក្យូ ៖ របាយការណ៍បាននិយាយថា អតីតសមាជិកកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ៤ នាក់ក្នុងចំណោម ៥ នាក់ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ លើសហសេវិកម្នាក់ក្នុងសំណុំរឿង ត្រូវបានតាមដានយ៉ាងទូលំទូលាយ បានបដិសេធការចោទប្រកាន់នេះកាលពីថ្ងៃពុធ បើទោះបីជាមានការសុំទោសពីមុនចំពោះជនរងគ្រោះក៏ដោយ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការប្រឈមមុខដាក់គ្នានេះបានកើតឡើងក្នុងអំឡុងពេលសវនាការ លើកដំបូងលើបណ្តឹងរដ្ឋប្បវេណីដែលប្តឹងដោយអតីតទាហាន កញ្ញា Rina Gonoi ដែលសក្ខីកម្មរបស់នាងបានបង្កឲ្យមានការគិតពិចារណាជាសាធារណៈដ៏កម្រជុំវិញការរំលោភផ្លូវភេទក្នុងប្រទេសជប៉ុន។ នាង Gonoi អាយុ...