ព័ត៌មានអន្តរជាតិ

ករណីអតីតទាហាន៤នាក់ក្នុងចំណោម ៥ នាក់បដិសេធការរំលោភបំពានផ្លូវភេទ កំពុងឡើងកម្តៅយ៉ាងខ្លាំងនៅជប៉ុន

តូក្យូ ៖ របាយការណ៍បាននិយាយថា អតីតសមាជិកកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ៤ នាក់ក្នុងចំណោម ៥ នាក់ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ លើសហសេវិកម្នាក់ក្នុងសំណុំរឿង ត្រូវបានតាមដានយ៉ាងទូលំទូលាយ បានបដិសេធការចោទប្រកាន់នេះកាលពីថ្ងៃពុធ បើទោះបីជាមានការសុំទោសពីមុនចំពោះជនរងគ្រោះក៏ដោយ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ការប្រឈមមុខដាក់គ្នានេះបានកើតឡើងក្នុងអំឡុងពេលសវនាការ លើកដំបូងលើបណ្តឹងរដ្ឋប្បវេណីដែលប្តឹងដោយអតីតទាហាន កញ្ញា Rina Gonoi ដែលសក្ខីកម្មរបស់នាងបានបង្កឲ្យមានការគិតពិចារណាជាសាធារណៈដ៏កម្រជុំវិញការរំលោភផ្លូវភេទក្នុងប្រទេសជប៉ុន។

នាង Gonoi អាយុ ២៣ ឆ្នាំនិយាយថា នាងត្រូវបានរំខានដោយមិត្តរួមការងារជាបុរសជាច្រើនក្នុងអំឡុងពេលរបស់នាងនៅ GSDF ក្នុងខេត្ត Fukushima ។

នាងឲ្យជនល្មើសសងជំងឺចិត្តជាទឹកប្រាក់ចំនួន ៥.៥ លានយ៉េនពីអ្នកវាយប្រហាររបស់នាងសម្រាប់បញ្ហាផ្លូវចិត្ត និង ២ លានយ៉េនពីរដ្ឋាភិបាលសម្រាប់ការខកខាន ក្នុងការទប់ស្កាត់ការវាយប្រហារ ឬការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ។

សំណុំរឿងព្រហ្មទណ្ឌដាច់ដោយឡែកមួយ អតីតទាហាន ៣ នាក់ ត្រូវបានចោទប្រកាន់កាលពីខែមីនា ពីបទរំលោភផ្លូវភេទលើនាង Gonoi ដែរ។

ចំណែកប្រព័ន្ធផ្សព្វផ្សាយជប៉ុន រួមទាំងទូរទស្សន៍ TBS និងទូរទស្សន៍ Asahi បានរាយការណ៍ថា សវនាការកាលពីថ្ងៃពុធ អតីតមន្ត្រីបម្រើការចំនួន ៤ នាក់ក្នុងចំណោម ៥ នាក់បាននិយាយថា គ្មានអំពើហឹង្សាផ្លូវភេទឡើយ ហើយថា ពួកគេកំពុងធ្វើហាត់កីឡាយូដូ។

ទី៥ បានទទួលស្គាល់ការចោទប្រកាន់នេះ ហើយកំពុងស្វែងរកការដោះស្រាយនេះបើតាមរបាយការណ៍។

កាលពីខែតុលា បុរស ៤ នាក់ក្នុងចំណោម ៥ នាក់បានធ្វើការសុំទោសជាលក្ខណៈឯកជនដល់ នាង Gonoi ទោះបីជាវាមិនច្បាស់ថា តើអ្នកទាំងនេះគឺជាមនុស្ស ៤ នាក់ដូចគ្នាដែលក្រោយមកបានបដិសេធការចោទប្រកាន់នេះក៏ដោយ។

លោក Gonoi បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីសវនាការថា ឥឡូវនេះខ្ញុំជឿជាក់ថា ការសុំទោសរបស់ពួកគេគ្រាន់តែជាកាយវិការទទេ ។

នាងបានបន្ថែមពីប្រតិកម្មរបស់នាងចំពោះការបដិសេធនោះថា ពាក្យមិនអាចពិពណ៌នាពីភាពសោកសៅ ការខកចិត្ត និងកំហឹងដែលខ្ញុំមាននោះទេ។

ការវិលត្រឡប់របស់អតីតទាហានក៏បានមក បើទោះបីជារដ្ឋបានរាយការណ៍ថា បានសារភាពនៅក្នុងសវនាការថា អំពើហិង្សាផ្លូវភេទត្រូវបានប្រព្រឹត្តប្រឆាំងនឹង Gonoi ក៏ដោយ។

ការស៊ើបអង្កេតផ្ទៃក្នុងរបស់ក្រសួងការពារជាតិកាលខែកញ្ញាបានបញ្ជាក់ពីករណីជាច្រើន នៃការវាយប្រហារប្រឆាំងនឹងនាង៕ ដោយ៖លី ភីលីព

Most Popular

To Top