ប៉េកាំង៖ អ្នកនាំពាក្យការពារជាតិចិន បានឲ្យដឹងថា ការលក់អាវុធរបស់សហរដ្ឋអាមេរិក ដល់កោះតៃវ៉ាន់ កំពុងជំរុញប្រជាជននៅលើកោះនេះ ឆ្ពោះទៅរកគ្រោះមហន្តរាយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងសព្វាវុធ ដែលត្រូវបានអនុម័តដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានការលក់គ្រាប់រំសេវដល់កោះតៃវ៉ាន់ និងការគាំទ្រការផ្គត់ផ្គង់ភស្តុភារ។ លោកបានលើកឡើងថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការលក់អាវុធរបស់ភាគីអាមេរិក ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ថា សមាគមកំពង់ផែ Nagoya បានឲ្យដឹងថាសកម្មភាពកុងតឺន័រនៅកំពង់ផែដឹកទំនិញដ៏មមាញឹកបំផុតរបស់ប្រទេសជប៉ុន បានចាប់ផ្ដើមឡើងវិញមួយផ្នែកនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រោយពីមានការពន្យារពេលយ៉ាងយូរ បន្ទាប់ពីមានការវាយប្រហារដោយក្រុម Hacker ដែលមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី មកលើប្រព័ន្ធកុំព្យូទ័ររបស់ខ្លួន ។ កំពង់ផែ Nagoya ស្ថិតនៅក្នុងខេត្ត Aichi ភាគកណ្តាល នៃប្រទេសជប៉ុន...
អាមេរិក ៖ សៀវភៅវិទ្យាសាស្ត្រនៅវិទ្យាល័យ ទូទាំងប្រទេសពិពណ៌នា អំពីស្នូលខាង ក្នុងរបស់ផែនដីថា ជាបាល់រាងស្វ៊ែរ រលោងនៃដែករឹង ប៉ុន្តែការសិក្សាថ្មីមួយ ដោយអ្នករញ្ជួយដី នៅសាកលវិទ្យាល័យ Utah បានបង្ហាញថា នោះមិនមែនជារបៀប ដែលស្នូលខាងក្នុង នៃផែនដីមើល ទៅទាល់តែសោះ យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។ អ្នកស្រាវជ្រាវការសិក្សា...
វ៉ាស៊ីនតោន ៖ នេះបើតាមការផ្សាយ របស់ទូរទស្សន៍អាមេរិកមួយ បានរាយការណ៍ កាលពីថ្ងៃពុធបានប្រាប់ឲ្យដឹងថា ក្រសួងការពារជាតិ កំពុងដំណើរការ សមយុទ្ធបញ្ញាសិប្បនិមិត្ត (AI) ភាសាដ៏ធំដើម្បីសាកល្បង ការអនុវត្តភារកិច្ចយោធាសំខាន់ៗ ជាលើកដំបូងរបស់ប្រទេសនេះ យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។ របាយការណ៍បាននិយាយថា ឧបករណ៍ AI បង្កើត ថាមពលសំខាន់ៗចំនួន...
ប៉ារីស ៖ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា កម្ដៅផែនដីកើនឡើង ជាលំដាប់បង្កើនកម្រិត នៃភ្លៀងធ្លាក់ខ្លាំងនៅកម្ពស់ខ្ពស់ ដោយធ្វើឲ្យមនុស្សចំនួន ២ ពាន់លាននាក់ រស់នៅក្នុង ឬចុះពីភ្នំមានហានិភ័យខ្ពស់នៃទឹកជំនន់ និងការរអិលបាក់ដី យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ពួកគេរាយការណ៍លើទស្សនាវដ្តី Nature បានឲ្យដឹងថា រាល់អង្សានៃការឡើងកម្ដៅផែនដីបង្កើនដង់ស៊ីតេនៃភ្លៀងធ្លាក់ធំ ១៥ ភាគរយនៅកម្ពស់លើសពី ២០០០...
ប៉ារីស ៖ ប្រភពជិតស្និទ្ធនឹងករណីនេះបានប្រាប់ AFP កាលពីថ្ងៃអង្គារថា អ្នកស៊ើបអង្កេតបារាំង បានចេញដីកាចាប់ខ្លួនអន្តរជាតិ លើកទី២សម្រាប់អតីតប្រធានក្រុមហ៊ុន Renault-Nissan លោក Carlos Ghosn កាលខែមេសានេះ ។ ដីកាត្រូវបានចេញដោយចៅក្រមស៊ើបអង្កេតក្រុងប៉ារីស នៅពេលលោក Ghosn មិនបានបង្ហាញខ្លួនថា ត្រូវបានចោទប្រកាន់កាលពីឆ្នាំមុន លើការរាប់បញ្ចូលទាំងអំពើពុករលួយ។ បច្ចុប្បន្នលោក Ghosn...
បរទេស ៖ Coco Lee ជាតារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងមានដើមកំណើតហុងកុង ដែលមានអាជីពជោគជ័យខ្ពស់នៅអាស៊ី គឺបានទទួលមរណៈភាពដោយការធ្វើអត្តឃាត, នេះបើតាមបងប្អូនបង្កើតរបស់នាងបាននិយាយកាលពីថ្ងៃពុធ, Coco Lee នាងមានអាយុ ៤៨ឆ្នាំ។ យោងតាមសារព័ត៌មាន Japan Today ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា តារាស្រីរូបនេះបានទទួលរងនូវជំងឺធ្លាក់ទឹកចិត្ត ឬ...
អាមេរិក ៖ នេះបើយោងតាមឯកសាររបស់តុលាការថា ចៅក្រមសហព័ន្ធរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារបានរឹតបន្តឹងភ្នាក់ងារ និងមន្ត្រីរដ្ឋបាលមួយចំនួនរបស់ប្រធានាធិបតីលោក Joe Biden ចំពោះការជួប និងការប្រាស្រ័យទាក់ទងជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីសម្របសម្រួលខ្លឹមសាររបស់ពួកគេ យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ ដីកាសម្រេចនេះបានធ្វើឡើងជាការឆ្លើយតបទៅនឹងបណ្តឹង ដោយអគ្គមេធាវីរបស់គណបក្សសាធារណរដ្ឋក្នុងរដ្ឋ Louisiana និង Missouri បានចោទប្រកាន់ថា មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានទៅឆ្ងាយពេកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម...
ហូឡង់ ៖ រដ្ឋាភិបាលហូឡង់ ជាប្រទេសមួយក្នុងចំណោម អ្នកដាក់សម្ពាធជាច្រើន ពីទីក្រុងវ៉ាស៊ីនតោនកាលពីឆ្នាំមុន ធ្វើតាមការហាមប្រាម របស់សហរដ្ឋអាមេរិក លើការលក់មីក្រូឈីប និង ឧបករណ៍ពួកគេទៅកាន់ទីក្រុងប៉េកាំង ជាផ្នែក នៃសង្រ្គាមពាណិជ្ជកម្ម និងទណ្ឌកម្ម ដែលកំពុងបន្តរបស់វ៉ាស៊ីនតោន ជាមួយគូប្រជែង ដ៏សំខាន់នៅប៉ាស៊ីហ្វិក យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។ ប្រទេសហូឡង់...
បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា ទីក្រុងប៊ែរឡាំង មានការស្ទាក់ស្ទើរក្នុងការផ្តល់អាវុធ រយៈចម្ងាយឆ្ងាយ ដល់ទីក្រុងគៀវ ដោយបារម្ភពីការកើនឡើង ដែលអាចកើតមាន ប្រសិនបើអ៊ុយក្រែន សម្រេចចិត្តប្រើប្រាស់មីស៊ីលទាំងនោះ ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍រដ្ឋអាឡឺម៉ង់...