បរទេស ៖ ក្រសួងការបរទេសចិន កាលពីថ្ងៃអាទិត្យបានព្រមាន ប្រទេសហ្វីលីពីន ប្រឆាំងនឹងការពង្រឹង កិច្ចសហប្រតិបត្តិការ យោធារបស់ខ្លួនជាមួយ សហរដ្ឋអាមេរិក ដោយនិយាយថា វានឹងត្រូវបានប្រើ ដើម្បីបម្រើរបៀប វារៈភូមិសាស្ត្រនយោបាយ របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការធ្វើឱ្យខូចសន្តិសុខ ផ្ទាល់ខ្លួនរបស់ទីក្រុងម៉ានីល ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣...
ក្លឹបហង្សក្រហម Liverpool នៅក្នុងសប្តាហ៍នេះនឹងត្រូវចូលរួមក្នុងការប្រកួតប្រជែងជាមួយនឹងក្លឹបបិសាចក្រហម Man UTD ដើម្បីអាចចរចានាំយកកីឡាករឆ្នើមម្នាក់របស់ក្លឹប Fulhamមករួមក្លឹបនារដូវកាលក្រោយ។ កីឡាករ Joao Palhinha ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Fulham រូបនេះមានវ័យ២៧ឆ្នាំ និងកំពុងជាប់ឈ្មោះជាកីឡាករ ឆ្នើមរបស់ក្លឹបផងដែរប៉ុន្តែកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបធំៗនៅអឺរ៉ុបនិងជាពិសេសនៅលីគអង់គ្លេសនេះតែម្តងខណៈដែលតម្លៃខ្លួនរបស់គាត់បច្ចុប្បន្នអាចមានទៅដល់៦០លានផោន។ Palhinha សញ្ជាតិប៉ទុយហ្គាល់បានចូលរួមជាមួយនឹង Fulham កាលពីរដូវក្តៅឆ្នាំមុនក្នុងតម្លៃខ្លួនត្រឹមតែ២០លានផោន ប៉ុន្តែបានបង្ហាញសមត្ថភាពកម្រិតអន្តរជាតិក្នុងនាជាកីឡាករខ្សែបម្រើដែលបច្ចុប្បន្នទាំង Liverpool និង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាប្រធានាធិបតីចិនលោក Xi Jinping នឹងតាមផែនការត្រូវជួបពិភាក្សាគ្នាជាមួយនឹងសមភាគីលោកប្រធានាធិបតី Vladimir Zelensky ជាលើកដំបូងគិតចាប់តាំងតែពីមានជម្លោះជាមួយនឹងរុស្សី។ ប្រភពដដែលបានបន្តទៀតថាជំនួបគ្នាតាមរយៈវិដេអូខលនឹងអាចធ្វើឡើងបន្ទាប់ពីដំណើរបំពេញទស្សនកិច្ចរបស់លោក Xi ទៅកាន់ទីក្រុងមូស្គូដើម្បីជួបជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin នៅដើមសប្តាហ៍ក្រោយ។ ការធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្សីលើកនេះត្រូវបានគេមើលឃើញដែរថាបានជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងដែលធ្វើឡើងក្រោយពេលលោក Xi បានទទួលសេចក្តីទុកចិត្តបោះឆ្នោត ជាប្រធានាធិបតីចិន អាណត្តិទី៣ របស់លោកហើយក៏ជាអ្វីដែលចិនតែងតែបង្ហាញជំហក្នុង ការចូលរួមពាក់ព័ន្ធនិងជួយសម្របសម្រួល...
បរទេស៖ការបន្តផ្គត់ផ្គង់អាវុធជាច្រើន ពីសំណាក់សហរដ្ឋអាមេរិកនិងប្លុកអឺរ៉ុប ទៅឲ្យប្រទេសអ៊ុយក្រែនចំពោះមុខ ជម្លោះជាមួយនឹងរុស្សីនោះ បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងគៀវនៅពេលនេះ បានជាប់ឈ្មោះជាប្រទេសធំបំផុតទី៣ដែល នាំចូលអាវុធច្រើនជាងគេបំផុត លើពិភពលោកកាលពីឆ្នាំ២០២២។ អ៊ុយក្រែនឈរនៅលេខរៀងទី៣បន្ទាប់ ពីប្រទេសកាតានិងឥណ្ឌានេះ បើយោងតាមការសិក្សាស្រាវជ្រាវដោយវិទ្យាស្ថាន អន្តរជាតិសម្រាប់កិច្ចការងារសន្តិភាពឬហៅកាត់ថា SIPRI (International Peace Research Institute)។ វិទ្យាស្ថាននេះក៏បានធ្វើការគណនារកឃើញដែរថាអ៊ុយក្រែន ក៏ជាប់ចំណាត់ថ្នាក់លេខ១៤ ក្នុងបញ្ជីប្រទេសនាំចូលអាវុធ ច្រើនជាងគេសម្រាប់រយៈពេល៥ឆ្នាំ ចុងក្រោយគិតពីឆ្នាំ២០១៨...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមសមយុទ្ធរួមដ៏ធំបំផុតរបស់ពួកគេក្នុងរយៈពេល៥ឆ្នាំនៅថ្ងៃចន្ទនេះ បន្ទាប់ពីក្រុងព្យុងយ៉ាងដែល មានអាវុធនុយក្លេអ៊ែរបានព្រមានថា សមយុទ្ធបែបនេះអាចត្រូវបានគេមើលឃើញថា ជា “ការប្រកាសសង្គ្រាម” ។ គេបានដឹងច្បាស់ថា ក្រុងវ៉ាស៊ីនតោន និងសេអ៊ូល បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធា...
បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសសណ្ឌាបាននិយាយថា កិច្ចព្រមព្រៀងទិញមីស៊ីលល្បឿនលឿន ជាងសំឡេងប្រភេទ Brah Mos រយៈចម្ងាយឆ្ងាយចំនួន ជាង ២០០ គ្រាប់សម្រាប់កងទ័ពជើងទឹក ឥណ្ឌាគឺស្ថិតក្នុង “ដំណាក់កាលជឿនលឿនទៅមុខហើយ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថាទីភ្នាក់ងារសារព័ត៌មាន ANI បានរាយការណ៍ថា ប្រព័ន្ធសព្វាវុធដែលត្រូវបានអភិវឌ្ឍនៅក្នុងការ...
អង់គ្លេស៖ ការជីកកកាយបុរាណវិទ្បា បានរកឃើញវត្ថុដែលត្រូវគេជឿថា ជាទីសក្ការបូជាសម័យរ៉ូម៉ាំងបុរាណនៅក្រោមទីបញ្ចុះសព ដែលការជីកកកាយនៅ ទីតាំងនៃសាលាចម្រៀងចាស់មួយក្នុងបរិវេណនៃវិហារ Leicester បានចាប់ផ្តើមកាលខែតុលា ឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។ នាយកជីកបាននិយាយថា បន្ទប់ក្រោមដីនៃអគាររ៉ូម៉ាំង និងថ្មទីសក្ការៈបូជាមានអាយុកាល ១,៨០០ឆ្នាំត្រូវបានរកឃើញកំឡុងពេលកំណាយដែលដឹកនាំដោយសាកលវិទ្យាល័យ Leicester Archaeological Services បង្ហាញពីវត្តមានរបស់ទីសក្ការៈ ឬបន្ទប់គោរពបូជា។ បន្ទប់ក្រោមដី នេះមានកម្ពស់ជិត ៣ម៉ែត្រខាងក្រោមដី...
តូក្យូ៖ រយៈពេល ១២ឆ្នាំបានកន្លងផុតទៅចាប់តាំងពីគ្រោះមហន្តរាយនុយក្លេអ៊ែរឆ្នាំ២០១១ ហើយការត្រៀមរៀបចំកំពុងដំណើរការ ដើម្បីបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចូលទៅក្នុងសមុទ្រពីរោងចក្រថាមពល Fukushima ទោះបីជាអ្នកនេសាទក្នុងស្រុក និងប្រទេសជិតខាងរបស់ប្រទេសជប៉ុន នៅតែប្រុងប្រយ័ត្ន ចំពោះផែនការនេះក៏ដោយ។ រដ្ឋាភិបាលជប៉ុន ព្យាយាមចាប់ផ្តើមបញ្ចេញទឹកនៅរដូវផ្ការីក ឬរដូវក្តៅនេះ ដោយប្រតិបត្តិករ Tokyo Electric Power Company Holdings Inc. អះអាងថា...
ប៉េកាំង៖ លោក Liu Zhifei ប្រធាន និងជាអ្នកគ្រប់គ្រងទូទៅនៃ Corning Greater China បានឲ្យដឹងថា ប្រទេសចិន គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក ហើយក្រុមហ៊ុន Corning Inc. ដែលជាអ្នកច្នៃប្រឌិតឈានមុខគេមួយរបស់ពិភពលោកក្នុងផ្នែកវិទ្យាសាស្ត្រសម្ភារ មានទំនុកចិត្តលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន និងការអភិវឌ្ឍន៍របស់ខ្លួននៅទីនេះ។ ប្រវត្តិនៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុនផលិតកញ្ចក់ និងសេរ៉ាមិចរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសចិន មានតាំងពីឆ្នាំ១៩៨០ នៅពេលដែលការិយាល័យលក់ដំបូងរបស់ខ្លួនបានបើកនៅក្នុងប្រទេសនេះ។...
ទីក្រុងញូវយ៉ក ៖ អ្នកស្រាវជ្រាវបានរកឃើញថា សត្វកណ្តុររាប់លានក្បាល ដែលរស់នៅទូទាំងទីក្រុងញូវយ៉ក ងាយនឹងឆ្លងមេរោគ COVID-19 បន្ទាប់ពីការរកឃើញ មេរោគ COVID-19 អាចចម្លងពីមនុស្សទៅសត្វកកេរ ក្នុងទីក្រុងក្នុងទំហំធំ របស់សហរដ្ឋអាមេរិក យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ សត្វកកេរ បានបង្ហាញ ពីភាពងាយរងគ្រោះចំពោះមេរោគជាច្រើនប្រភេទចាប់ពីដើមរហូតដល់ Omicron រួមទាំងកម្រិតខ្ពស់ នៃការឆ្លង...