បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ បាននិយាយកាលពីថ្ងៃចន្ទថា ការគំរាមកំហែងដោយ ប្រមុខចារកម្មយោធារបស់អ៊ុយក្រែន លោក គីរី ប៊ូដាណូវ ដែលបានបញ្ជាក់ដោយផ្ទាល់ថា ទីក្រុងគៀវ គឺមានជាប់ពាក់ព័ន្ធក្នុងការរៀប ចំផែនការវាយប្រហារភេរវកម្ម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
បរទេស៖ សារព័ត៌មាន USA Today បានរាយការណ៍កាលពីថ្ងៃចន្ទថា យោធាអាមេរិក កំពុងជួសជុលរថក្រោះ M1 Abrams ចាស់ៗសម្រាប់បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដោយដកហូតនូវ បច្ចេកវិទ្យាលំដាប់កំពូលចេញពីរថក្រោះនេះ ដើម្បីកាត់បន្ថយហានិភ័យ ប្រសិនបើរថក្រោះនេះត្រូវចាប់បានដោយកងកម្លាំងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក...
ម៉ិកស៊ីកូ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានជំរុញឱ្យអ្នកធ្វើសេចក្តីសម្រេចចិត្តរបស់សហរដ្ឋអាមេរិក អនុម័តគោលនយោបាយប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់អំពើហិង្សាដោយកាំភ្លើង នៅលើភាគីទាំងពីរនៃព្រំដែនអាមេរិក និងម៉ិកស៊ិក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោក លោក Lopez Obrador បានអំពាវនាវជាពិសេសដល់អភិបាលរដ្ឋតិចសាស់ លោក Greg Abbott និងអភិបាលរដ្ឋ Florida...
TAOYUAN៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ គេឃើញក្រុមទាហានបានដេកនៅលើសួនកុមារ ដោយមានរបាំងឧស្ម័ន ដោយមានកាំភ្លើងសំដៅទៅកាន់គោលដៅ របស់ខ្លួននៅក្នុងអំឡុងពេលការហ្វឹកហាត់បម្រុង ជាលើកដំបូងរបស់កោះតៃវ៉ាន់ សម្រាប់យោធាស្ត្រី ខណៈដែលដែនកោះមួយនេះពង្រឹងការ ការពាររបស់ខ្លួនប្រឆាំងនឹងប្រទេសចិន។ ក្រុងប៉េកាំង ដែលទាមទារកោះតៃវ៉ាន់ ថា ជាទឹកដីរបស់ខ្លួនដែលត្រូវយកមួយថ្ងៃឲ្យបាននោះ បានធ្វើសមយុទ្ធយោធាជាច្រើនលើក...
ប៉េកាំង៖ ជាថ្មីម្តងទៀត ប្រជាជនអាមេរិកកាន់ទុក្ខចំពោះការស្លាប់ដែលបង្កឡើងដោយអំពើហិង្សាដោយកាំភ្លើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការបាញ់ប្រហារចំនួន ៣លើកបានធ្វើឱ្យកក្រើករដ្ឋមីស៊ីស៊ីពី រដ្ឋកាលីហ្វ័រញា និងរដ្ឋតិចសាស់កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១នាក់ និងរាប់សិបនាក់រងរបួស។ ក្នុងនាមជាសញ្ញានៃការគោរព ចំពោះជនរងគ្រោះក្នុងទីក្រុង Allen រដ្ឋតិចសាស់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានបញ្ជាកាលពីថ្ងៃអាទិត្យថា ទង់ជាតិរបស់ប្រទេសនេះត្រូវលើកគ្រវីនៅសម្រាប់បុគ្គលិកពីថ្ងៃត្រង់រហូតដល់ថ្ងៃលិចកាលពីថ្ងៃព្រហស្បតិ៍។...
បរទេស ៖ ក្រសួងការបរទេសរបស់ប្រទេសអ៊ីតាលី ប្រចាំនៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន នៅក្នុងសារដែលបានបង្ហោះទៅកាន់គេហទំព័រ Viaggiare Sicuri កាលពីថ្ងៃចន្ទ បានណែនាំពលរដ្ឋរបស់ខ្លួន ឱ្យចាកចេញពីប្រទេសអ៊ុយក្រែន ជាបន្ទាន់ ដោយលើកឡើងពី “ការវាយប្រហារ ដោយមីស៊ីលកាន់តែខ្លាំង” ពីប្រទេសរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី៨ ខែឧសភា...
តាំងពីបង្កើតអង្គការសហប្រជាជាតិមក មានអគ្គលេខាធិការសរុបចំនួន ៩រូប ដែលមកពីប្រទេសចំនួន ៩ផ្សេងៗគ្នា។ អគ្គលេខាធិការទាំង ៩នោះមានដូចជា៖ ១. Trygve Lie៖ ជនជាតិន័រវែស ដែលកាន់តំណែងពីឆ្នាំ ១៩៤៦ ដល់ ឆ្នាំ ១៩៥២។ ២. Dag Hammarskjold៖ ជនជាតិស៊ុយអែត ដែលកាន់តំណែងពីឆ្នាំ ១៩៥៣...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រទេសចិននឹងធ្វើការជាមួយនឹងប្រទេសរុស្សី ដើម្បីនាំយកសន្តិភាពរវាងរដ្ឋាភិបាល ទីក្រុងគៀវនិងរដ្ឋាភិបាលទីក្រុងមូស្គូ ត្រឡប់មកវិញ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា សេចក្តីថ្លែងរបស់លោករដ្ឋមន្ត្រីរូបនេះ បានធ្វើឡើងនៅបន្ទាប់ពីលោកបានជួបពិភាក្សា គ្នាជាមួយនឹងរដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov ។ មន្ត្រីកាទូតជាន់ខ្ពស់ទាំងពីររូបក៏...
អាមេរិក៖ ប្រធាន Apple Inc. លោក Tim Cook បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌា ចំណុចសំខាន់សម្រាប់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដោយបានគូសបញ្ជាក់ពីប្រទេស ដែលមានប្រជាជនច្រើនបំផុត នៅលើពិភពលោកកំពុងស្ថិត ក្នុងដំណាក់កាលនៃការក្លាយជាទីផ្សារ និងមូលដ្ឋានផលិតកម្មដ៏សំខាន់ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN ។ លោក Cook បានធ្វើជាអធិបតីក្នុងពិធីបើកហាងលក់រាយឥណ្ឌា...
ប្រទេសថៃ មានមហិច្ឆតាក្នុងការក្លាយជាមជ្ឈមណ្ឌល ផលិតអាគុយរថយន្តអគ្គិសនីដ៏ ធំបំផុតនៅក្នុងតំបន់អាស៊ាន ដោយប្រទេសមួយនេះ កំពុងអូសទាញក្រុមហ៊ុនផលិតអាគុយធំៗ ឱ្យចូលមកវិនិយោគក្នុងប្រទេសរបស់ខ្លួន។ តាមការបញ្ជាក់របស់លោក Narit Therdsteerasukdi អគ្គលេខាធិការនៃក្រុមប្រឹក្សាវិនិយោគថៃ ឱ្យដឹងថា ភាគីថៃកំពុងចរចាជាមួយក្រុមហ៊ុនផលិតអាគុយដ៏ធំមួយរបស់ចិន គឺក្រុមហ៊ុន CATL ឱ្យចូលបណ្តាក់ទុនបង្កើតរោងចក្រក្នុងប្រទេស។ មិនត្រឹមតែប៉ុណ្ណឹងទេ ថៃ ក៏កំពុងទាក់ទាញក្រុមហ៊ុនដទៃទៀតផងដែរ។ គួរដឹងថា ក្រុមហ៊ុន CATL...