បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ មន្ទីរប៉ង់តាហ្គោនបានប្រកាសក្នុងការបញ្ចេញ ជំនួយជាអាវុធដែលមានទឹកប្រាក់ប្រមាណជា ៣០០លានដុល្លារបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន។ ការប្រកាសដែលត្រូវបានយកមកចេញផ្សាយដោយ RT លើកនេះធ្វើឡើងនៅមុនពេលដែលអ៊ុយក្រែន គ្រោងនឹងរៀបចំផែនការវាយប្រហារ ទៅលើកងកម្លាំងយោធារុស្សី នាពេលខាងមុខហើយខណៈពេលដែលអ៊ុយក្រែន កំពុងខ្វះខាតគ្រាប់រំសេវផលិតគ្រាប់ផងដែល វានឹងអាចជួយដោះស្រាយបញ្ហា កំពុងប្រឈមមុខនេះបានមួយគ្រា។ ជំនួយយោធាលើកនេះពីសហរដ្ឋអាមេរិកគឺជាជំនួយយោធាលើកទី ៣៧ហើយសម្រាប់ប្រទេសអ៊ុយក្រែន គិតចាប់តាំងតែពីខែសីហាឆ្នាំ ២០២១ហើយចំនួនសរុបគិតជា ទឹកប្រាក់មានប្រមាណជា ៣៥,៧ពាន់លានដុល្លារគិតចាប់តាំងតែពីពេលដែលរុស្សី បានបើកប្រតិបត្តិការពិសេសលើប្រទេសអ៊ុយក្រែន។...
អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា សហស្ថាបនិកក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple លោក Steve Wozniak បញ្ចេញសំឡេងរោទិ៍លើសក្តានុពលការប្រើប្រាស់ទិន្នន័យមិនត្រឹមត្រូវ ដោយបញ្ញាសិប្បនិមិត្តកាលពីថ្ងៃព្រហស្បតិ៍ នៅលើពិភពលោករបស់អ្នកជាមួយ Neil Cavuto។ លោក Steve Wozniak បាននិយាយថា ខ្ញុំមិនគិតថា អ្នកដឹងទេ ទិដ្ឋភាពសេដ្ឋកិច្ច...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ថា លោក Chiu Kuo-cheng រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការប្រគល់យន្តហោះចម្បាំង F-16V ទំនើបៗចំនួន ៦៦គ្រឿងពីសហរដ្ឋអាមេរិក ត្រូវបានពន្យារពេល ដោយសារការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ហើយក្រសួងកំពុងធ្វើការដើម្បីកាត់បន្ថយការខូចខាត និងគ្រឿងបំពាក់ខ្វះខាត ។...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ថា រុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែន ពីការប៉ុនប៉ងបរាជ័យក្នុងការធ្វើឃាតប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមកលើវិមានក្រឹមឡាំង នៅក្នុងទីក្រុងម៉ូស្គូ ហើយបានគំរាមសងសឹក ។ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានអនុម័តសំណើរ ដើម្បីបង្កើនការផលិតគ្រាប់រំសេវ ដើម្បីជួយដល់អ៊ុយក្រែន និងដោះស្រាយការខ្វះខាតក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុប ដែលការប្រកាសនេះ ធ្វើឡើងក្នុងគ្រាដែលប្រទេសអ៊ុយក្រែន កំពុងរងគ្រោះខ្លាំងនៃសង្គ្រាមឈ្លានពាន ដែលធ្វើឡើងដោយប្រទេសរុស្ស៊ី។ ប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen បាននិយាយថា ថវិកាចំនួនមួយពាន់លានអឺរ៉ូ ត្រូវបានបែងចែកទៅឱ្យច្បាប់គាំទ្រការផលិតគ្រាប់រំសេវ (ASAP) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ពាក់កណ្តាលនៃមូលនិធិនឹងមកពីថវិកាសហភាពអឺរ៉ុប...
អាមេរិក៖ អ្នកកាសែតគ្មានព្រំដែន (RSF) បាននិយាយកាលពីថ្ងៃពុធថា សារព័ត៌មានកំពុងត្រូវបាន វាយលុកដោយការឃោសនា និងការក្លែងបន្លំកាន់តែទំនើប ជំនួយដោយកម្មវិធី AI និងការបរាជ័យនៃការត្រួតពិនិត្យពីក្រុមហ៊ុនបច្ចេកវិទ្យា នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN ។ សរុបមក បរិយាកាសសម្រាប់អ្នកសារព័ត៌មាន ត្រូវបានគេវាយតម្លៃថា អាក្រក់ស្ថិតនៅចំណុចរហូតដល់ ៧០ ភាគរយនៃបណ្តាប្រទេស ១៨០ ក្នុងចំណាត់ថ្នាក់ប្រចាំឆ្នាំ របស់អង្គការមិនមែនរដ្ឋាភិបាល...
អាមេរិក ៖ Chromebooks គឺជាជម្រើសដ៏ល្អសម្រាប់ កុំព្យូទ័រយួរដៃបែបបុរាណ ព្រោះវាមានតម្លៃថោកជាង និងមានទម្ងន់ស្រាល ហើយពួកគេក៏ផ្តល់ ជូននូវបទពិសោធន៍ អ្នកប្រើប្រាស់ ងាយស្រួលប្រើ ដែលទាក់ទាញដល់អ្នកមិន យល់ដឹងផ្នែកបច្ចេកវិទ្យា ឬចង់បានឧបករណ៍ សម្រាប់កិច្ចការកុំព្យូទ័រ ជាមូលដ្ឋាននេះយោង តាមការចេញផ្សាយពីគេហទំព័រ MSN ។ ដូចកុំព្យូទ័រយួរដៃ ដោយ Chromebooks...
បរទេស ៖ អជ្ញាធរទីក្រុងមូស្គូ បានចេញប្រកាសដាក់បម្រាម ក្នុងការប្រើប្រាស់ដ្រូន នានាកាលពីថ្ងៃពុធម្សិលមិញ និងត្រូវបានធ្វើការប្រកាស ដោយផ្ទាល់ពីសំណាក់ លោកអភិបាលក្រុង Sergey Soyanin។ ចំណាត់ការដែល ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីការប៉ុនប៉ង់វាយប្រហារ ដោយដ្រូនរបស់អ៊ុយក្រែន តែមិនទទួលជោគជ័យទៅលើវិមានក្រមឡាំង គឺជាទីកន្លែង ដែលលោកប្រធានាធិបតីរុស្សី Vladimir Putin កំពុងរស់នៅ។ សរសេរប្រកាស...
វ៉ាស៊ីនតោន៖ អ្នកស្រាវជ្រាវអាមេរិក បានបង្កើតប្រព័ន្ធបញ្ញាសិប្បនិម្មិតថ្មីមួយ (AI) ដែលអាចជួយមនុស្ស ដែលមានសតិស្មារតី មិនទាន់អាចនិយាយបាន ដូចជាអ្នកដែលមានជំងឺដាច់សរសៃឈាម ខួរក្បាលជាដើម។ ប្រព័ន្ធនេះត្រូវបានគេហៅថា ឧបករណ៍ឌិកូដបែប semantic អាចបកប្រែសកម្មភាពខួរក្បាល របស់មនុស្សម្នាក់ នៅពេលស្តាប់រឿង ឬដោយស្ងៀមស្ងាត់ ស្រមៃប្រាប់រឿងមួយ ទៅជាអត្ថបទបន្តបន្ទាប់គ្នា នេះបើយោងតាមការសិក្សា ដែលបានចេញផ្សាយ កាលពីថ្ងៃច័ន្ទនៅក្នុងទស្សនាវដ្តី Nature...
បរទេស ៖ យោងតាមឯកសារ អំពីអំពើហិង្សាដោយកាំភ្លើង បានឲ្យដឹងថា មនុស្សប្រហែល ២៤៨ នាក់ត្រូវបានសម្លាប់ ក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំ នៅសហរដ្ឋអាមេរិកក្នុងរយៈពេលតែ ៤ ខែដំបូងនៃឆ្នាំនេះ ។ ការបាញ់ប្រហារដ៏ធំត្រូវបានកំណត់ ដោយអង្គការមិន រកប្រាក់ចំណេញថា មានមនុស្ស ៤ នាក់ឬច្រើននាក់ត្រូវបានបាញ់ ដោយមិនរាប់បញ្ចូលខ្មាន់កាំភ្លើងនោះទេ ។ យោងតាមសារព័ត៌មាន...