បរទេស៖ សារព័ត៌មាន Washington Post បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ឯកសារលេចធ្លាយ របស់មន្ទីរបញ្ចកោណថា សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ថា គឺបានណែនាំយោធារបស់ខ្លួន ឱ្យហោះហើរយន្តហោះស៊ើបការណ៍ ឱ្យឆ្ងាយពីតំបន់គ្រីមៀ ប្រទេសរុស្ស៊ី ។ របាយការណ៍នេះកើតឡើង បន្ទាប់ពីឯកសារសម្ងាត់របស់សហរដ្ឋអាមេរិក ដែលត្រូវបានចាត់ថ្នាក់លើជម្លោះអ៊ុយក្រែន ត្រូវបានលេចធ្លាយតាមអ៊ីនធឺណិតកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា យន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹករបស់ចិន នៅតែស្ថិតក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីបញ្ចប់ការធ្វើសមយុទ្ធរយៈពេល៣ថ្ងៃ ខណៈដែលប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានរិះគន់ក្រុងប៉េកាំងថា មានអាកប្បកិរិយា “គ្មានការទទួលខុសត្រូវ” ។...
សហភាពសូវៀត ធ្លាប់ជារដ្ឋសង្គមនិយមដ៏ធំមួយដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩២២ ដោយលោក Vladimr Lenin។ ប្រទេសនេះក៏ធ្លាប់ជាដៃគូប្រកួតប្រជែងយ៉ាងខ្លាំងក្លាលើគ្រប់វិស័យទាំងអស់ជាមួយសហរដ្ឋអាមេរិកក្នុងសម័យសង្គ្រាមត្រជាក់។ នៅពេលសូវៀតបានដួលរលំ ដែលធ្វើឲ្យប្រទេសចំនួន ១៥ ដែលធ្លាប់ជាទឹកដីសូវៀតបានផ្ដាច់ខ្លួនប្រកាសឯករាជ្យម្ដងមួយៗ។ ប្រទេសទាំងនោះមានដូចជា៖ ១៥. ប្រទេស Armenia ១៤. ប្រទេស Moldova ១៣. ប្រទេស Estonia ១២....
PUTRAJAYA ៖យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីសបានប្រាប់ឲ្យដឹងថា ប្រទេសម៉ាឡេស៊ីបានកំណត់គោលដៅមេដាយសម្រាប់ការប្រកួតថ្នាក់ជាតិឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games 2023 លើកទី៣២ នៅកម្ពុជានឹងត្រូវប្រកាសនៅថ្ងៃទី ៣០ ខែមេសាក្នុងពិធីប្រគល់ទង់ជាតិ។ ប្រធានគណៈប្រតិភូអត្តពលិករបស់ក្រុមប្រឹក្សាកីឡាជាតិ (NSC) លោក Jefri Ngadirin បាននិយាយថា ពិធីនេះនឹងត្រូវធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា លោក Hannah Yeoh ។...
ប៉េកាំង៖ ប្រទេសចិន បានចាប់ផ្ដើម សមយុទ្ធបាញ់គ្រាប់ពិត នៅថ្ងៃទីបី នៅជិតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹង ការធ្វើដំណើរនាពេលថ្មីៗនេះ របស់ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ទៅកាន់សហរដ្ឋអាមេរិក។ យោធាចិនបានឲ្យដឹងនៅថ្ងៃចន្ទនេះថា យន្តហោះចម្បាំងរបស់ចិន បានធ្វើសមយុទ្ធវាយប្រហារ នៅជិតកោះដែលគ្រប់គ្រង ដោយខ្លួនឯងក្នុងអំឡុងពេលសមយុទ្ធ ដែលរួមបញ្ចូលទាំងនាវាផ្ទុកយន្តហោះ Shandong ផងដែរ។ បញ្ជាការរោងមហោស្រពភាគខាងកើតបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះចម្បាំង...
ចិន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា គ្រាប់រ៉ុក្កែត SQX 1 ត្រូវបានបាញ់បង្ហោះដោយជោគជ័យកាលពីថ្ងៃសុក្រ នៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅវាលខ្សាច់ Gobi ភាគពាយ័ព្យនៃប្រទេសចិន ដោយបញ្ចប់ការបរាជ័យ ជាបន្តបន្ទាប់ របស់ម៉ូដែលនេះ ។ នេះបើយោងតាមវីដេអូឃ្លីបចេញផ្សាយដោយក្រុមហ៊ុន i-Space ជាក្រុមហ៊ុនផលិតរ៉ុក្កែតឯកជន ថា រ៉ុក្កែតជាគ្រាប់ទី៥ក្នុងស៊េរី...
អាមេរិក ៖ នេះបើតាមសារព័ត៌មាន Bloomberg បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Apple ហាក់ដូចជាបានចាត់វិធានការ យ៉ាងម៉ឺងម៉ាត់បំផុតរបស់ខ្លួន មិនទាន់បានព្រមានបុគ្គលិក លក់រាយរបស់ខ្លួនប្រឆាំង នឹងការរួបរួម ដោយសារតែថ្មីៗនេះ ក្រុមហ៊ុនបានបើកកិច្ចប្រជុំនៅ គ្រប់ហាងប្រហែល ២៧០ របស់ខ្លួននៅទូទាំងសហរដ្ឋអាមេរិក ដែលមានន័យថា “ពិភាក្សាអំពី ហានិភ័យនៃការរួបរួម” ។...
បរទេស៖កងកម្លាំងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃម្សិលមិញនេះថានឹងធ្វើការ ដាក់ពង្រាយនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ មួយគ្រឿងទៅកាន់តំបន់មជ្ឈឹមបូព៍ា។ ការប្រកាសដែលបានធ្វើឡើងដែលខុសទៅ នឹងពិធីការជាធម្មតានិងចំពេលដែលកំពុងមានភាពតានតឹង ជាមួយនឹងអ៊ីរ៉ង់ផងហើយក្នុងនោះក៏បានអះអាងដែរ ថានាវាមុជទឹកមួយគ្រឿងនេះអាចបំពាក់ មកជាមួយនឹងមីស៊ីលប្រភេទ 154 Tomahawk ផងដែរ។ គួរឲ្យដឹងដែរនាវាមុជទឹកនេះបានធ្វើដំណើរឆ្លងកាត់ព្រែកជីក Suez រួចរាល់តាំងតែពីថ្ងៃសុក្រនិងកំពុងបន្តស្ថិតនៅលើផ្លូវ ទៅកាន់តំបន់មជ្ឈឹមបូព៍ាដោយមិនអាចបញ្ជាក់ លំអិតពីទីតាំងពិតប្រាកដនៅឡើយទ។ ទោះបីជាយ៉ាងណាក្តីអាមេរិកមិនបានបញ្ជាក់នោះទេ ថាអ្វីជាបេសកកម្មនិងគោលបំណងពិតប្រាកដនៃការដាក់ ពង្រាយកងកម្លាំងយោធានិង នាវាមុជទឹករបស់ខ្លួនលើកនេះ៕ប្រែសម្រួល៖ស៊ុនលី
បរទេស៖សមាជិកសភាសហរដ្ឋអាមេរិកលោក Lindsey Graham បានធ្វើការប្រកាសកាលពីថ្ងៃម្សិលមិញនេះ លោកនឹងគាំទ្រចំពោះផែនការក្នុងការរៀបចំសម្ព័ន្ធភាព ជាមួយនឹងវិស័យការពារជាតិ របស់កោះតៃវ៉ាន់នាបេលខាងមុខ។ យោងតាមការចេញផ្សាយរបស់ RT បានបន្តទៀតថាសមាជិកសភារូបនេះ ក៏បានបង្ហាញអំពីការបើកភ្លើងខៀវរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក្នុងការបញ្ជូនកងទ័័ពអាមេរិកទៅកាន់កោះតៃវ៉ាន់ ផងដែរទោះបីជាបានដឹងហើយថាចិន នឹងមិនឈរមើលផែនការនេះអនុវត្តទៅបានងាយៗក្តី។ គួរឲ្យដឹងដែរថាលោក Graham រូបនេះគឺជាសមាជិកសភានៃគណបក្សសាធារណៈ ដ៏មានឥទ្ធិពលរូបហើយកន្លងមកលោកតែងតែមានគំនិតជាប់ជានិច្ច ថាកិច្ចការងារការពារកោះតៃវ៉ាន់គឺជាអត្ថប្រយោជន៍ ដ៏សំខាន់សម្រាប់វិស័យសន្តិសុខជាតិរបស់អាមេរិក។ ថ្លែងទៅកាន់សារព័ត៌មានកាសែត The...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាប្រទេសចិន បានធ្វើការប្រកាសបើកប្រតិបត្តិការយោធារ យៈពេល៣ថ្ងៃនៅក្បែរទៅនឹងច្រកសមុទ្រ នៃកោះតៃវ៉ាន់គិតចាប់ពីថ្ងៃសៅរ៍។ ប្រភពដដែលបានបន្តទៀតថាសមយុទ្ធយោធា ដែលធ្វើឡើងត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលដំណើរទស្សនកិច្ចរបស់ មេដឹកនាំលោកស្រីប្រធានាធីបតីកោះតៃវ៉ាន់ Tsai Ing Wen ទៅកាន់សហរដ្ឋអាមេរិកនោះ បានវិលត្រឡប់មកដល់កោះវិញ។ ទៅដល់អាមេរិកមេដឹកនាំកោះតៃវ៉ាន់ រូបនេះមិនខ្វាយខ្វល់នឹងការរិះគន់ និងព្រមានដោយរដ្ឋាភិបាលក្រុងប៉េកាំងឡើយ ហើយថែមទាំងបានជួបជាមួយនឹងមេដឹកនាំអាមេរិក សំខាន់ៗបូករួមទាំងប្រធានសភាលោក Kevin McCarthyផងដែរ។...