អាមេរិក ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ច្បាប់ស្តីពី USB-C ត្រូវបានចេញ ផ្សាយដោយគណៈកម្មការអឺរ៉ុប ដោយកំណត់រយៈពេល ជិត២ឆ្នាំនៃថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់ឧបករណ៍ចល័តទាំងអស់ ដើម្បីអនុវត្តតាម ។ Apple ត្រូវបានកំណត់ពេលជាផ្លូវការ ក្នុងការប្តូររន្ធសាកថ្មរន្ទះលើ iPhone ថ្មីទៅជា USB-C។...
អាមេរិក ៖ គណៈកម្មការពាណិជ្ជកម្ម សហព័ន្ធនិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft មានកំណត់ត្រា នៃការស្តុកទុកមាតិកា ហ្គេមដ៏មានតម្លៃ ប៉ុន្តែក្រុមហ៊ុនសន្យាថា នឹងប្រយុទ្ធប្រឆាំង នឹងសកម្មភាពនេះ និងបង្ហាញ ពីទំនុកចិត្តពេញលេញ នៅក្នុងករណីរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ ក្រុមឃ្លាំមើលការប្រកួតប្រជែង របស់សហរដ្ឋអាមេរិក បានផ្លាស់ប្តូរដើម្បីរារាំង ការដេញថ្លៃតម្លៃ៦៩ពាន់លានដុល្លារ...
ប៉ារីសគ្រោះមហន្តរាយទឹកជំនន់ គ្រោះរាំងស្ងួត និងរលកកម្ដៅ បានកត់ត្រាក្នុងឆ្នាំនេះបានបង្ហាញថា ការព្រមានអំពីការប្រែប្រួលអាកាសធាតុ កំពុងក្លាយជាការពិតកាន់តែខ្លាំងឡើង ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ខណៈអ្នកជំនាញបាននិយាយថា កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីកាត់បន្ថយការបំភាយកម្ដៅភពផែនដី យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ឆ្នាំនេះបានឃើញវឌ្ឍនភាព អាកាសធាតុសំខាន់ៗមួយចំនួន ជាមួយនឹងច្បាប់ថ្មីសំខាន់ៗ ជាពិសេសនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ព្រមទាំងកិច្ចព្រមព្រៀង នៅកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការ សហប្រជាជាតិ ដើម្បីជួយប្រទេសងាយរងគ្រោះ ទប់ទល់នឹងការកើនឡើងនៃផលប៉ះពាល់...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ថា ពលរដ្ឋជាង២៥.០០០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារជំងឺគ្រុនផ្តាសាយនៅសហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍ដែលបញ្ចប់ នៅត្រឹមថ្ងៃទី៣ ខែធ្នូនេះ ។ បើយោងតាមទិន្នន័យដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក ហៅកាត់ថា (CDC) បានឲ្យដឹងដូច្នេះ ។ មជ្ឈមណ្ឌល CDC បានឲ្យដឹងថា...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ ប្រទេសអ៊ីតាលី អង់គ្លេស និងជប៉ុន បានបង្ហាញកម្មវិធីសមរភូមិអវកាសពិភពលោក ហៅកាត់ថា (GCAP) ដែលជាគំនិតផ្តួចផ្តើមរួមគ្នាមួយ ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយ ជំនាន់ក្រោយនៅឆ្នាំ២០៣៥ ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសអ៊ីតាលី កម្មវិធីនេះនឹង “បង្កើនល្បឿន របស់ប្រទេស ដែលមានសមត្ថភាពយោធាកម្រិតខ្ពស់...
យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា កាសស្តាប់ត្រចៀក Dyson’s Zone មានបច្ចេកវិទ្យាបំបាត់សំឡេងរំខាន ត្រៀមខ្លួននឹងប្រកួតប្រជែង លើទីផ្សារក្នុងពេលឆាប់ៗនេះពីក្រុមហ៊ុន Sony, Apple និង Bose ប៉ុន្តែលក្ខណៈពិសេសដែលទាក់ទាញបំផុត គឺម៉ាស៊ីនបន្សុទ្ធខ្យល់ អាចភ្ជាប់បាន។ កាសស្តាប់ត្រចៀកលំដាប់ខ្ពស់ មួយគូដែលបំពាក់ដោយម៉ាស៊ីនបន្សុតខ្យល់ ផ្ទាល់ខ្លួនអាចឲ្យអ្នកមើល ទៅដូចមនុស្សអាក្រក់ Batman ត្រូវបានគេដាក់លក់ក្នុងតម្លៃដ៏ថ្លៃបំផុត...
ទីក្រុងឡុងដ៍៖ យោងតាមការចេញផ្សាយពី គេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា នាង Rhiannon Adam ចូលរួមជាមួយនាវិក៩ នាក់ដែលរំពឹងថា នឹងបាញ់បង្ហោះនៅឆ្នាំក្រោយ ក្នុងបេសកកម្មរយៈពេលមួយសប្តាហ៍ ទៅកាន់ផ្កាយរណបរបស់ផែនដី ធ្វើឲ្យសុបិនមិនអាចទៅរួច នឹងក្លាយជាការពិតរបស់អ្នកស្រី។ អ្នកថតរូបជនជាតិអៀរឡង់ម្នាក់ បង្ហាញពីសុបិនដែលមិនអាច ទៅរួចដោយបានផ្តួលគូប្រជែង ជាងមួយលាននាក់ ដើម្បីទទួលបានកន្លែងនៅលើ ជើងហោះហើរស៊ីវិលលើកដំបូង ទៅកាន់ភពព្រះច័ន្ទ។ នាងRhiannon Adam...
អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា TikTok បានរកឃើញខ្លួនឯងម្តងហើយម្តងទៀត នៅក្នុងរង្វង់អ្នកនយោបាយអាមេរិក ចាប់តាំងពីអតីតប្រធានាធិបតី លោកDonald Trump បានព្យាយាមអនុវត្តការហាមឃាត់ ទាំងស្រុងលើការទាញយកកម្មវិធី។ TikTok កំពុងត្រូវបានប្តឹងដោយរដ្ឋ Indiana របស់សហរដ្ឋអាមេរិកដោយចោទប្រកាន់ថា បានបោកបញ្ឆោតអ្នកប្រើប្រាស់ របស់ខ្លួនអំពីការចូលប្រើប្រាស់ ទិន្នន័យរបស់ពួកគេរបស់ប្រទេសចិន។ កម្មវិធីវីដេអូទម្រង់ខ្លីមានអ្នកប្រើប្រាស់ ជាងមួយពាន់លាននាក់ នៅទូទាំងពិភពលោក...
អាមេរិក៖ ការកាត់ទោសរបស់ Ramesh “Sunny” Balwani ធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីស្ថាបនិក Theranos ដ៏អាប់ឱនឈ្មោះនាង Elizabeth Holmes ដែលធ្លាប់ពិពណ៌នាដោយ Forbes ថា ជាមហាសេដ្ឋីស្រីវ័យក្មេងបំផុត របស់អាមេរិកត្រូវបានគេប្រាប់ថា នាងនឹងចំណាយពេលលើសពី ១១ ឆ្នាំនៅពីក្រោយការជាប់ឃុំ យោងតាមការចេញផ្សាយពី គេហទំព័រស្គាយញ៉ូវ។ អតីតដៃគូរបស់ស្ថាបនិក...
ក្រុងប៊ែរឡាំង៖ យោងតាមការចេញផ្សាយពី គេហទំព័រឌឺវីប៊ីសបានប្រាប់ឲ្យដឹងថា ប្រទេសក្រូអាតត្រូវបានពិន័យដោយ FIFA បន្ទាប់ពីអ្នកគាំទ្ររបស់ពួកគេបាន កំណត់គោលដៅលើអ្នកចាំទី សញ្ជាតិកាណាដា Milan Borjan អំឡុងពេលការប្រកួតវគ្គចែកពូល World Cup ។ លោក Borjan កើតនៅ Knin ក្នុងប្រទេសក្រូអាតជាជនជាតិស៊ែប៊ី ដែលបានភៀសខ្លួនទៅទីក្រុង Belgrade កាលឆ្នាំ...