ចិន៖ យោងតាមអាជ្ញាធរធនធានទឹក ក្នុងតំបន់បានឲ្យដឹងថា បឹង Poyang ជាបឹងទឹកសាបដ៏ធំបំផុត ក្នុងប្រទេសចិន បានធ្លាក់ចុះមកត្រឹម ១០ភាគរយ នៃទំហំធម្មតារបស់វា ចាប់តាំងពីការចាប់ផ្តើម នៃគ្រោះរាំងស្ងួតកាលខែសីហា យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័ររបស់មជ្ឈមណ្ឌលតាមដានជលសាស្ត្រ នៅខេត្ត Jiangxiថា នេះជាកន្លែងដែល Poyang ស្ថិតនៅនឹងកម្រិតទឹកនាស្ថានីយ៍ជលសាស្ត្រ Xingzi...
អាមេរិក៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានបង្ហាញទូរស័ព្ទ iPhone 14 ថ្មីរបស់ខ្លួនដែលរំពឹងទុកខ្ពស់ មានការតភ្ជាប់ផ្កាយរណបនឹង ធ្វើឲ្យអ្នកប្រើប្រាស់ផ្ញើសារ SOS ពីផ្កាយរណប ប្រសិនបើពួកគេជាប់ក្នុងគ្រាអាសន្ន ដោយគ្មានសេវា។ សេវាកម្មដាក់ឲ្យដំណើរការក្នុងខែវិច្ឆិកា ២ខែ បន្ទាប់ពីស្មាតហ្វូនថ្មីវាយលុកទីផ្សារនៅថ្ងៃទី១៦ ខែកញ្ញា នឹងមិនគិតថ្លៃរយៈពេល ២ ឆ្នាំ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតួគី Galatasaray កំពុងព្យាយាមក្នុងការចរចា ជាមួយនឹងអតីតកីឡាករឆ្នើម របស់បិសាចក្រហម Man UTD កីឡាករ Mata ហើយក៏កំពុងចរចាជាមួយនឹង កីឡាករខ្សែប្រយុទ្ធ Icardi ផងដែរ។ អតីតកីឡាករជម្រើសជាតិ របស់អេស្បាញរូបនេះ បានចាកចេញពីទឹកដី Old Trafford រួចរាល់ហើយតាំងតែពីដើមរដូវក្តៅ...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jen Stoltenberg បានធ្វើការអះអាង មួយកាលពីថ្ងៃម្សិលមិញនេះថា មកដល់ពេលនេះ ស្ថានភាពប្រយុទ្ធគ្នា នៅអ៊ុយក្រែនបានឈាន ដល់ដំណាក់កាលដ៏សំខាន់ និងកាន់តែគ្រោះថ្នាក់មួយថែមទៀត។ លោកបានពន្យល់ថា ការចំណាយទៅលើការផ្គត់ផ្គង់ ឲ្យអ៊ុយក្រែនពិតជានឹងមានកម្រិតខ្ពស់បំផុតមួយ សម្រាប់លោកខាងលិចប៉ុន្តែប្រសិនបើរុស្សី បើកការវាយប្រហារទ្រង់ទ្រាយធំ ទៅលើបណ្តាប្រទេសផ្សេងទៀតនោះ ការខូចខាតនឹងមានចំនួនលើស ពីអ្វីដែលត្រូវចំណាយនោះ ច្រើនខ្លាំងថែមទៀតជាមិនខាន។ នៅក្នុងការយល់ឃើញរបស់លោក Stoltenberg...
អាមេរិក៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ប្រព័ន្ធផ្កាយរបណដែនសមុទ្រ “Starlink Maritime” របស់លោក Elon Musk នាំយកអ៊ីនធើណេតផ្កាយរណបទៅកាន់បណ្តាញសង្គម Instagram ដែលល្បីល្បាញសម្រាប់នាវាកម្សាន្តទំនើប Superyacht តម្លៃ ៣៥ លានដុល្លារមានកន្លែងអង្គុយលើមេឃ អាងហែលទឹកគ្មានដែនកំណត់ និងរបារបើកចំហ.Superyacht ត្រូវបានគេស្គាល់ថាជានាវា Loon មានប្រវែង៦ម៉ែត្រមានអ្នកតាមដានជាង ៦២,000 នាក់នៅលើបណ្តាញសង្គម ដោយវាបានបង្ហោះរូបភាពនៃកប៉ាល់...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ថា មន្ត្រីអង្គការសហប្រជាជាតិ ហៅកាត់ (UN) បានឲ្យដឹងកាលពីថ្ងៃអង្គារថា លទ្ធផលនៃគ្រោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញរបស់ប្រទេសប៉ាគីស្ថាន កំពុងបន្តប៉ះពាល់ដល់ពលរដ្ឋជាង៣៣លាននាក់ បូករួមទាំងជនភៀសខ្លួនអាហ្វហ្គានីស្ថានផងដែរ ។ លោកស្រី Indrika Ratwatte នាយកការិយាល័យប្រចាំតំបន់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UNHCR) បានប្រាប់សន្និសីទសារព័ត៌មាននៅទីនេះថា...
ដាម៉ាស់ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានបញ្ជូន យានជំនិះចំនួន ៣១ គ្រឿង រួមទាំងរថយន្ដដឹកប្រេង ពីតំបន់ប្រេងស៊ីរីក្នុង ខេត្ត Hasakah ភាគឦសានប្រទេស ទៅកាន់មូលដ្ឋានទ័ព អាមេរិកក្នុងប្រទេស អ៊ីរ៉ាក់ ដែលនៅជិតខាងនោះ ។ មួយថ្ងៃមុននេះ សហរដ្ឋអាមេរិក...
សាន់ហ្វ្រាន់ស៊ីស្កូ ៖ មន្ត្រីរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា សាន់ហ្វ្រាន់ស៊ីស្កូនឹងចំណាយប្រាក់ចំនួន១៤ ពាន់លានដុល្លារ ដើម្បីធ្វើឲ្យប្រសើរឡើង នូវបរិក្ខារទឹកសំណល់ ដែលមានវ័យចំណាស់កំពុង ចាក់ចោលសារធាតុចិញ្ចឹម ពីទឹកស្អុយរបស់មនុស្ស បានព្យាបាលចូលទៅក្នុងឈូងសមុទ្រ សាន់ហ្វ្រាន់ស៊ីស្កូ កំពុងផ្តល់អាហារ ដល់ផ្កាសារាយដ៏ធំ បានអូស បន្លាយអស់ រយៈពេលជាង២ខែ និងបានសម្លាប់ត្រីរាប់ម៉ឺនក្បាល នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ការរីកដុះដាល...
កូរ៉េ ៖ នេះបើយោងតាមចេញ ផ្សាយផ្លូវការរបស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា មួយថ្ងៃមុននេះ តារាចម្រៀងបុរស លោក V របស់សមាជិកក្រុមតារាចម្រៀង BTS ត្រូវបានគេប្រទះ ឃើញចូលរួមក្នុងការតាំងពិព័រណ៍ Liechtenstein Hall, COEX Convention Center ក្នុងទីក្រុងសេអ៊ូល ជាមួយតារាសម្តែង...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ រដ្ឋបាលរបស់លោក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែងថា វានឹងជាការប្រឆាំង ចំពោះការដាក់ឈ្មោះប្រទេស រុស្ស៊ីថា ជា “អ្នកគាំទ្ររដ្ឋនៃអំពើភេរវកម្ម” ដោយបដិសេធពីការអំពាវនាវ ពីសំណាក់អ៊ុយក្រែន...