ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ការបំផ្ទុះនៅលើស្ពានគ្រីមៀ គឺមិនបាច់មានការសង្ស័យទេថា នោះជាសកម្មភាពភេរវកម្ម ដែលមានបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់របស់រុស្ស៊ី។ លោកពូទីន បានឲ្យដឹងនៅពេលជួបជាមួយប្រធានគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី Alexander Bastrykin ថា “សេវាកម្មពិសេសរបស់អ៊ុយក្រែន គឺជាអ្នកផ្តួចផ្តើមគំនិត អ្នកធ្វើសកម្មភាព និងជាមេក្លោង” ។ បញ្ជាក់ពីសេចក្តីថ្លែងការណ៍របស់លោក ពូទីន...
ក្រុងប៉េកាំង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា ក្រុមសង្កេតការណ៍ជាតិ កាលពីថ្ងៃសៅរ៍បានបន្តការប្រកាសអាសន្នពណ៌ទឹកក្រូច សម្រាប់គ្រោះរាំងស្ងួតនៅតំបន់ជាច្រើន នៃប្រទេសចិន។ យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិ បានឲ្យដឹងថា ផ្នែកខ្លះនៃខេត្ត Zhejiang, Anhui, Hubei, Fujian, Jiangxi, Hunan, Guizhou, Guangdong, Guangxi និង Chongqing បានជួបប្រទះគ្រោះរាំងស្ងួត...
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ ទីក្រុងហុងកុងអាចបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ប្រសិនបើខ្លួនផ្តល់ជម្រក ដល់អ្នកគេចពីការដាក់ទណ្ឌកម្ម ។ សហរដ្ឋអាមេរិកបានព្រមានកាលពីថ្ងៃសៅរ៍ បន្ទាប់ពីទីក្រុងនេះបានឲ្យដឹងថា ខ្លួននឹងមិនធ្វើសកម្មភាពប្រឆាំង នឹងនាវាទំនើបមួយដែលត្រូវបានគេរាយការណ៍ថា ជាកម្មសិទ្ធិរបស់សម្ព័ន្ធមិត្តវិមានក្រឹមឡាំងនោះទេ។ The Nord ដែលកប៉ាល់ប្រណីត តម្លៃ១៤២លានដុល្លារអាមេរិក...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ថា ក្រុងម៉ូស្គូបានប្រកាសនៅថ្ងៃសៅរ៍នេះថា ឡានដឹកទំនិញបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ និងបំផ្លាញស្ពាន Kerch ដ៏សំខាន់ ដែលសាងសង់ជាផ្លូវតភ្ជាប់ដីតែមួយគត់របស់រុស្ស៊ីជាមួយឧបសម្ព័ន្ធគ្រីមេ ហើយបានប្តេជ្ញាស្វែងរកជនដៃដល់ ដោយមិនបន្ទោសអ៊ុយក្រែនភ្លាមៗនោះទេ ។ ប្រទេសរុស្ស៊ី បានឲ្យដឹងថា ការបំផ្ទុះនេះបានដុតបំផ្លាញនាវាដឹកប្រេង ចំនួន៧គ្រឿងដែលដឹកជញ្ជូនតាមរថភ្លើង ហើយបានខូចខាតផ្លូវរថយន្ត២ខ្សែ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ថា លោក Elon Musk មហាសេដ្ឋី នៅប៉ុន្មានថ្ងៃបន្ទាប់ពីគ្រោងចុះកិច្ចព្រមព្រៀង ដែលអាចធ្វើទៅបានដើម្បីបញ្ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលទាញចំណាប់អារម្មណ៍ ក្នុងការថ្កោលទោសនៅអ៊ុយក្រែន បានលើកឡើងថា ភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់ អាចត្រូវបានដោះស្រាយដោយការប្រគល់ ការគ្រប់គ្រងមួយចំនួនរបស់កោះតៃវ៉ាន់...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ កាសែតប្រចាំថ្ងៃរបស់បារាំង Le Figaro បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ជំងឺផ្តាសាយបក្សីដែលបង្កជំងឺខ្លាំង ត្រូវបានគេរកឃើញនៅក្នុងកសិដ្ឋានទា១កន្លែង នៅក្នុងតំបន់ដែលស្ថិតនៅភាគនិរតីំនៃទីក្រុង Gironde ប្រទេសបារាំង ។ យោងតាមលោក Le Figaro ឲ្យដឹងថា ម្ចាស់កសិដ្ឋាន បានទិញសត្វពាហនៈ ចូលដោយមិនដឹងខ្លួន...
បរទេស៖ លោក Christophe Bechu រដ្ឋមន្ត្រីក្រសួងផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ី របស់ប្រទេសបារាំង បាននិយាយនៅថ្ងៃសៅរ៍ថា ការដំឡើងពន្ធ លើយន្តហោះឯកជននឹងក្លាយជាការបង្ហាញនៃ “សុភវិនិច្ឆ័យ” ។ ការកត់សម្គាល់របស់លោក បានកើតឡើងមួយថ្ងៃបន្ទាប់ពីសមាជិកសភា មកពីគណបក្ស Renaissance ភាគច្រើន បានធ្វើវិសោធនកម្មលើថវិកាដែលស្នើ ឱ្យតម្រឹមការយកពន្ធលើយន្តហោះឯកជន ជាមួយនឹងប្រេងសាំង ដែលប្រើប្រាស់ដោយរថយន្ត។ យោងតាមសារព័ត៌មាន RT...
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពថា ក្រសួងការពារជាតិអាមេរិក បានយល់ព្រមបន្តលទ្ធកម្មយន្តហោះចម្បាំង F-35 ប៉ុន្មានសប្តាហ៍ បន្ទាប់ពីសមាសធាតុផ្សំពីលោហធាតុ ដែលមានប្រភពនៅក្នុងប្រទេសចិន ត្រូវបានរកឃើញនៅក្នុងយន្តហោះចម្បាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រភពរបស់សភា សភាត្រូវបានប្រាប់កាលពីថ្ងៃសុក្រថា មន្ទីរបញ្ចកោណបានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន លើបញ្ហានេះ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសអ៊ីស្រាអ៊ែលលោក Benny Gantz កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានចេញបញ្ជាក់ដាក់ទ័ព នៅក្នុងកម្រិតត្រៀមខ្លួនបំផុតជាមួយនឹងព្រំដែនរវាងប្រទេសលីបង់ ក្រោយបានបដិសេធមិនព្រមទទួលយកសំណើរសម្របសម្រួល ពីអាមេរិកចំពោះបញ្ហាព្រំដែនរវាងគ្នានិងជាពិសេស ទៅលើព្រំដែននៃប្លុកប្រេងដែលភាគីទាំងពីរបានព្យាយាមកេងចំណេញ លើគ្នាទៅវិញទៅមកនោះ។ បន្ទាប់ពីបានពិភាក្សាជាមួយ នឹងក្រុមការងារគ្រប់ជាន់ថ្នាក់ហើយនោះលោករដ្ឋមន្ត្រី Gantz បានសម្រេចចិត្តដាក់នូវបញ្ជាឲ្យកងកម្លាំងយោធាក្បែរតំបន់ ព្រមដែនត្រៀមរៀបចំខ្លួនរួចជាស្រេចសម្រាប់ករណី បន្ទាន់ណាមួយដែលភាពតានតឹងនៅក្នុងតំបន់ភាគខាងជើង នៃប្រទេសនោះនឹងឈានទៅដល់ការប្រើប្រាស់យោធារវាងគ្នា។ នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន របស់អ៊ីស្រាអ៊ែលលោក Yair Lapid...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ថា ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ការធ្វើតេស្តមីស៊ីលរបស់ខ្លួន គឺដើម្បីការពារខ្លួនប្រឆាំងនឹងការគម្រាមកំហែង ដោយយោធាផ្ទាល់របស់សហរដ្ឋអាមេរិក ហើយមីស៊ីលទាំងនោះមិនបានប៉ះពាល់ ដល់សុវត្ថិភាពរបស់ប្រទេសជិតខាង និងតំបន់នោះទេ ។ គួររំលឹកថា កូរ៉េខាងជើង បានបាញ់មីស៊ីលចំនួន៦គ្រាប់ក្នុងរយៈពេល១២ថ្ងៃគិតត្រឹមសប្តាហ៍នេះ រួមទាំងការបាញ់មីស៊ីលរយៈចម្ងាយមធ្យមរំលង ពីលើប្រទេសជប៉ុនកាលពីថ្ងៃអង្គារផងដែរ...