អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានសួរថា តើកិច្ចព្រមព្រៀងរបស់លោក Elon Musk ក្នុងការទិញ Twitter នឹងផ្តល់ឲ្យប្រទេសចិន នូវអានុភាពបន្តិចលើវេទិកានេះដែរឬទេ។ Twitter ត្រូវបានបិទនៅប្រទេសចិន ប៉ុន្តែអាជីវកម្មរថយន្តអគ្គិសនី Tesla របស់លោក Musk...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយលោក Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ ដែលកំពុងបំពេញទស្សនកិច្ច នៅវិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន។ លោក ពូ ទីន បានប្រាប់លោក Guterres ថាបញ្ហាអ៊ុយក្រែន បានកើតឡើងបន្ទាប់ពី “រដ្ឋប្រហារអធម្មនុញ្ញ ២០១៤”...
សេនហ្វ្រេនស៊ីស្កូ៖ អ្នកជំនាញបាននិយាយថា ការប្តេជ្ញារបស់លោក Elon Musk ធ្វើឲ្យមនុស្សគ្រប់គ្នា និយាយអ្វី ដែលពួកគេចង់បាន នៅលើបណ្តាញសង្គមអាមេរិក Twitter បន្ទាប់ពីការកាន់កាប់ ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំ របស់លោក អាចដាក់បន្ទុកលើអ្នកប្រើប្រាស់ នៃការប្រយុទ្ធប្រឆាំង នឹងការគំរាមកំហែង និងព័ត៌មានមិនពិត នៅលើវេទិកា។ ព័ត៌មានលម្អិត នៃផែនការរបស់លោក Musk សម្រាប់...
វ៉រស/សូហ្វីយ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ី នឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ទៅកាន់ប្រទេសប៉ូឡូញ និងប៊ុលហ្គារីចាប់ពីថ្ងៃពុធនេះ បើយោងតាមក្រុមហ៊ុនថាមពល និងអាជ្ញាធរ បានឲ្យដឹងដូច្នេះ ។ ក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋរបស់ប៉ូឡូញ ឈ្មោះ PGNiG បាននិយាយកាលពីថ្ងៃអង្គារថា សាជីវកម្មថាមពលរបស់រុស្ស៊ី Gazprom នឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួន ទៅកាន់ប្រទេសប៉ូឡូញចាប់ពីល្ងាចថ្ងៃពុធ។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ី បានព្រមានពីការគំរាមកំហែង “ពិតប្រាកដ” នៃសង្គ្រាមលោកលើកទី៣ ដែលផ្ទុះឡើង នៅមុនកិច្ចប្រជុំនៅថ្ងៃអង្គារ នេះរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ជុំវិញការបញ្ជូនអាវុធបន្ថែមទៀត ទៅកាន់អ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាម ។ ការលុកលុយរបស់ទីក្រុងម៉ូស្គូ...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បន្តជំរុញឱ្យមានការបញ្ឈប់អរិភាពក្នុងប្រទេសអ៊ុយក្រែន ទោះបីជាបេសកជនរបស់អង្គការសហប្រជាជាតិរុស្ស៊ី បានលើកឡើងថា បទឈប់បាញ់មិនមែនជាជម្រើសដ៏ល្អនៅពេលនេះក៏ដោយ ។ អ្នកនាំពាក្យរងរបស់លោក Guterres គឺលោក Farhan Haq បានលើកឡើងថា “យើងបន្តអំពាវនាវឱ្យមានបទឈប់បាញ់...
តូក្យូ៖មន្ត្រីក្នុងតំបន់បាននិយាយថា ស្ត្រីជនជាតិជប៉ុនម្នាក់ដែលទទួលស្គាល់ថា ជាមនុស្សដែលមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោកបានស្លាប់នៅអាយុ ១១៩ ឆ្នាំ ដោយលោកយាយរស់នៅតំបន់ Fukuoka ភាគនិរតីនៃប្រទេសជប៉ុនយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោកយាយ Kane Tanaka កើតនៅថ្ងៃទី២ ខែមករា ឆ្នាំ ១៩០៣ នៅតំបន់ Fukuoka ភាគនិរតីនៃប្រទេសជប៉ុនក្នុងឆ្នាំដដែល បងប្អូនប្រុស Wright បានហោះហើរជាលើកដំបូង ហើយ...
បរទេស ៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានជំរុញឱ្យប្រទេសឥណ្ឌា ទម្លាក់ចោលការធ្វើ ពាណិជ្ជកម្មប្រេង និងឧស្ម័ន ជាមួយប្រទេសរុស្ស៊ី ដោយទទូចថា អាជីវកម្មបែបនេះ មិនមាន “និរន្តរភាព” ។ លោកស្រីបានថ្លែងបែបនេះ ក្នុងពេលនៅក្នុងប្រទេស អាស៊ីខាងត្បូងសម្រាប់ សន្និសីទពហុជាតិ...
ញូវយ៉ក៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា លោក Elon Musk មហាសេដ្ឋីបំផុតរបស់ពិភពលោកបានធ្វើកិច្ចព្រមព្រៀងកាលពីថ្ងៃច័ន្ទដើម្បីទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ ដោយបិទបាំងរឿងអាស្រូវជាមួយនឹងការគំរាមកំហែងកាន់កាប់ដោយអរិភាព មុនពេលផ្តល់ឲ្យលោកគ្រប់គ្រងផ្ទាល់ខ្លួនលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានឥទ្ធិពលបំផុតមួយនៅលើភពផែនដី។ Twitter ល្បីល្បាញជាឧបករណ៍បំពងសំឡេងសម្រាប់អតីតប្រធានាធិបតីអាមេរិក Donald Trump មុនពេលវេទិកានេះបានហាមឃាត់លោក ហើយ Musk ជាអ្នកនិយាយដោយសេរីដែលប្រកាសខ្លួនឯងថាលោកចង់កែទម្រង់អ្វីដែលលោកមើលឃើញថា ជាខ្លឹមសារហួសហេតុរបស់វេទិកា និងការសម្របសម្រួល។...
លោកពូទីន ត្រូវបានគេមើលឃើញថាសុខភាពរបស់លោកបានចុះខ្សោយ អំឡុងពេលកិច្ចប្រជុំដែលបានចាក់ផ្សាយតាមទូរទស្សន៍។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានជជែកគ្នាជាមួយលោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អំពីការវាយយកបាននូវទីក្រុងកំពង់ផែ Mariupol របស់អ៊ុយក្រែន។ ប៉ុន្តែឥរិយាបថ របស់លោក ពូទីន ដែលបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ហាក់បង្ហាញអំពីបញ្ហាសុខភាពរបស់លោក។ មេដឹកនាំវិមានក្រឹមឡាំងរូបនេះ ហាក់ដូចជាខ្វះថាមពលនិងមើលទៅខុសប្លែកពីមុនដែលកាយសម្បទារបស់លោកធ្លាប់តែរឹងមាំ។ លោកពូទីន បានបដិសេធមិនព្រមចាកចេញពីតុដែលលោក និងរដ្ឋមន្ត្រីការពារជាតិកំពុងអង្គុយដែរ មើលទៅហាក់ដូចជាប្រើតុដើម្បីទប់ខ្លួន។ សុខភាពរបស់លោកពូទីន...