អង់គ្លេស៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា អ្នកដេញថ្លៃទាំង៤ដែលប្រជែងគ្នាដើម្បីទិញក្រុមនៅ Premier League នឹងដាក់សំណើចុងក្រោយនៅថ្ងៃមុនការប្រកួតជើងទី២ Champions League វគ្គ ១/៤ ចុងក្រោយរបស់ក្លិបបាល់ទាត់យក្ស Chelsea ទល់នឹង Real Madrid ។ គូប្រជែងទាំង៤កំពុងប្រជែងគ្នាទិញក្លិបបាល់ទាត់យក្ស អង់គ្លេស Chelsea នឹងដាក់សំណើដេញថ្លៃចុងក្រោយនៅថ្ងៃទី ១១ ខែមេសា ដោយបើកផ្លូវសម្រាប់ម្ចាស់ថ្មីនាពេលអនាគតដើម្បីស្វែងរកការអនុញ្ញាតពីរដ្ឋាភិបាលដើម្បីកាន់កាប់ពីលោក...
ម៉ូស្គូ ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ថា រុស្ស៊ី បានអះអាងថា ខ្លួននឹងផ្តោតការឈ្លាន ពានរបស់ខ្លួនលើអ៊ុយក្រែនលើ “ការរំដោះ” ស្ថិតនៅភាគខាងកើត ដែលជាសញ្ញា នៃការផ្លាស់ប្តូរ ដែលអាចកើតមាននៅក្នុង យុទ្ធសាស្ត្ររបស់ខ្លួន ។ក្រសួងការពារជាតិបានឲ្យដឹងថា គោលបំណងដំបូង នៃសង្គ្រាមបានបញ្ចប់ ហើយរុស្ស៊ី បានកាត់បន្ថយសមត្ថភាព...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ថា នាយករដ្ឋមន្ត្រីជប៉ុន និងឯកអគ្គរដ្ឋទូតអាមេរិករបស់ខ្លួន បានព្រមានរុស្ស៊ី ប្រឆាំងនឹងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ក្នុងអំឡុងទស្សនកិច្ចនៅថ្ងៃសៅរ៍នេះ ទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលជាទីតាំងនៃការវាយប្រហារ ដោយគ្រាប់បែកបរមាណូ ក្នុងសង្គ្រាមលោកលើកទី២ ។ ការព្រមានរបស់ពួកគេធ្វើឡើង បន្ទាប់ពីទីក្រុងម៉ូស្គូ កាលពីថ្ងៃអង្គារបានបដិសេធ...
បរទេស៖ កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីបានបញ្ចប់ “ដំណាក់កាលទីមួយ” នៃបេសកកម្មរបស់ពួកគេក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមមេបញ្ជាការយោធាកំពូល ដែលបានអះអាងថា សក្តានុពលប្រយុទ្ធរបស់ទីក្រុងគៀវត្រូវបានថយចុះយ៉ាងខ្លាំង បន្ទាប់ពីមានការប្រយុទ្ធគ្នាមួយខែ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ លោកឧត្តមសេនីយ៍ Sergey Rudskoy បាននិយាយថា ទីក្រុងម៉ូស្គូបានឈានដល់គោលដៅរបស់ខ្លួនសម្រាប់ជើងទីមួយនៃប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដោយបន្ថែមថា នេះនឹងអនុញ្ញាតឱ្យវាផ្តល់ការយកចិត្តទុកដាក់ពេញលេញដល់តំបន់...
ម៉ូស្គូ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ថា ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា កិច្ចប្រជុំកំពូលវិសាមញ្ញនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅថា (NATO) បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា បានបញ្ជាក់ពីបំណងប្រាថ្នារបស់សម្ព័ន្ធមិត្ត ក្នុងការទប់ស្កាត់រុស្ស៊ី និងអូសបន្លាយជម្លោះយោធា នៅក្នុងប្រទេសអ៊ុយក្រែន ។ អ្នកនាំពាក្យក្រសួងលោកស្រី Maria Zakharova បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តដែលបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលដើម្បីបន្តផ្តល់ការគាំទ្រផ្នែកនយោបាយ...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ថា ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ នៅថ្ងៃសុក្រនេះថា កងកម្លាំងបរទេសទាំងអស់ គួរតែដកខ្លួនចេញពីប្រទេសស៊ីរី “ភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ” លោក Majid Takht-Ravanchi បានថ្លែងកាលពីថ្ងៃសុក្រ អគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងដូច្នេះ ។ ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍...
អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា មហាអំណាចបានប្រកាស កិច្ចព្រមព្រៀង ជាគោលការណ៍ក្នុងដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីអាមេរិក Biden ទៅកាន់អឺរ៉ុប ដើម្បីកសាងឯកភាពឆ្លងកាត់ អាត្លង់ទិកជុំវិញការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។ អស់រយៈពេលជាច្រើនឆ្នាំ ការផ្ទេរទិន្នន័យរបស់ពលរដ្ឋអឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិក គឺជាប្រធានបទ នៃការឈ្លោះប្រកែកគ្នា ជាពិសេសស្ថិតក្នុងពន្លឺ នៃការចោទប្រកាន់ អំពីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាមេរិក...
បរទេស៖ ទីប្រឹក្សាដ៏លេចធ្លោមួយរូបរបស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានលាលែងពីរដ្ឋាភិបាល ហើយត្រូវបានគេរាយការណ៍ថាបានចាកចេញពីប្រទេសរុស្ស៊ីក្នុងការរត់គេចខ្លួន ជុំវិញការឈ្លានពានរបស់វិមានក្រឹមឡាំងលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Anatoly Chubais បេសកជនពិសេសរបស់វិមានក្រឹមឡាំងសម្រាប់ទំនាក់ទំនងជាមួយអង្គការអន្តរជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវបានបញ្ជាក់កាលពីថ្ងៃពុធថា បានចាកចេញពីរដ្ឋាភិបាលរុស្ស៊ីហើយ។...
ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងថា អង្គការ NATO គ្រោងនឹងបង្កើនកងកម្លាំងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលត្រូវបានដាក់ពង្រាយនៅផ្នែកខាងកើតប្លុករបស់ខ្លួន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅមុនថ្ងៃនៃកិច្ចប្រជុំកំពូលវិសាមញ្ញអង្គការណាតូ ដើម្បីពិភាក្សាអំពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្តនោះ លោក Stoltenberg បានលើកឡើងថា លោករំពឹងថា សម្ព័ន្ធមិត្តនឹងយល់ព្រមពង្រឹងជំហររបស់ណាតូ “នៅលើដី លើអាកាស និងនៅលើដែនសមុទ្រ”។ ជំហានដំបូង...
ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ ត្រូវបានគេរំពឹងថា នឹងអំពាវនាវឱ្យចិន បដិសេធពីការគាំទ្ររុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន នៅពេលដែលសមាជិកសម្ព័ន្ធភាព បានប្រមូលផ្តុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់កិច្ចប្រជុំកំពូលវិសាមញ្ញមួយ។ ប្រធានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា “សម្ព័ន្ធមិត្តមានការព្រួយបារម្ភថា ប្រទេសចិន អាចផ្តល់ជំនួយជាសម្ភារៈ សម្រាប់ការឈ្លានពានរបស់រុស្ស៊ី” ដោយបង្ហាញសមាជិកនៃប្លុកសន្តិសុខពីការចែករំលែកការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនថា ចិន កំពុងពិចារណាជួយរុស្ស៊ីជាមួយនឹងឧបករណ៍យោធានៅក្នុងជម្លោះនេះ។ លោក Stoltenberg បានចង្អុលបង្ហាញថា ទីក្រុងប៉េកាំង...