គៀវ ៖ សភាអ៊ុយក្រែន បានគាំទ្រសេចក្តីព្រាងច្បាប់មួយ ដើម្បីដាក់បញ្ចូលស្ថានភាពក្នុងភាពអាសន្ន នៅក្នុងប្រទេស ដែលចាប់ផ្តើមពីថ្ងៃទី២៤ ខែកុម្ភៈ ចំពេលមានភាពតានតឹងដែលកំពុងបន្តជាមួយរុស្ស៊ី នេះបើយោងតាមសេវាសារព័ត៌មាន របស់សភាអ៊ុយក្រែន។ ច្បាប់ដែលដាក់ចេញនូវភាពអាសន្ននៅក្នុងតំបន់ទាំងអស់របស់អ៊ុយក្រែន លើកលែង តែតំបន់ Lugansk និង Donetsk ដែលរងគ្រោះដោយជម្លោះ រយៈពេល ៣០ថ្ងៃ ត្រូវបានគាំទ្រដោយសមាជិកសភាចំនួន ៣៣៥នាក់នៅក្នុងសភា...
ទីក្រុងហ្សឺណែ ៖ អង្គការសុខភាពពិភពលោក “WHO”កំពុងបង្កើតមជ្ឈមណ្ឌល បណ្តុះបណ្តាលជាសាកល ដើម្បីជួយប្រទេស ក្រីក្របង្កើតវ៉ាក់សាំង អង្គបដិប្រាណ និងការព្យាបាលជំងឺមហារីក ដោយប្រើបច្ចេកវិទ្យា Messenger RNA ត្រូវបានប្រើដោយជោគជ័យដើម្បីបង្កើត វ៉ាក់សាំង COVID-19យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ កាលពីថ្ងៃពុធ អគ្គនាយក WHO លោក...
ចិន ៖ នេះបើតាម ការបញ្ជាក់ របស់វិទ្យាស្ថានវប្បធម៌ និងបុរាណវិទ្យាខេត្តបាននិយាយថា សំណង បាក់បែកបុរាណ របស់ស្ថាប័ន សិក្សាថ្នាក់ ឧត្តមសិក្សាដំបូង បង្អស់របស់ប្រទេសចិន ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បុរាណត្រូវបានសាងសង់ឡើង ក្នុងឆ្នាំ ៣៧៤មុនគ.ស ត្រូវបានរកឃើញ នៅស្រុក Linzi នៃទីក្រុង Zibo ក្នុងខេត្ត...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានជំរុញសហគមន៍អន្តរជាតិឱ្យទប់ទល់នឹង “ទណ្ឌកម្មដ៏ឃោរឃៅ” ឯកតោភាគីរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងឧស្សាហកម្មប្រេង និងឧស្ម័នរបស់ប្រទេសដទៃទៀត នេះបើយោងតាមគេហទំព័ររបស់ប្រធានាធិបតីអ៊ីរ៉ង់។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល លើកទី៦ នៃវេទិកាប្រទេសនាំចេញឧស្ម័ន (GECF) ដែលមានសមាជិកចំនួន ១១ប្រទេស នៅទីក្រុងដូហា លោក Raisi បានកត់សម្គាល់ថា ការដាក់ឆន្ទៈអនុត្តរភាព និង...
រដ្ឋកាលីហ្វ័រញ៉ា៖ លោកប្រធានាធិបតីអាមេរិក Joe Biden បានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការទប់ទល់នឹងភាពលេចធ្លោ របស់ប្រទេសចិន នៃទីផ្សារអាគុយអគ្គិសនី ខណៈលោកបានបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែង ក្នុងស្រុកក្នុងការជីកយករ៉ែ និងកែច្នៃលោហធាតុលីចូម និងលោហៈកម្រចាំបាច់ ដើម្បីបង្កើតបច្ចេកវិទ្យា ផ្តល់ថាមពលដល់រថយន្ត អេឡិចត្រូនិច ទួរប៊ីនខ្យល់ និងអ្វីៗជាច្រើនទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ប្រធានាធិបតីប្រជាធិបតេយ្យ...
ម៉ូស្គូ៖ ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ឬសភាជាន់ខ្ពស់កាលពីថ្ងៃអង្គារ បានអនុម័តសំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ការប្រើប្រាស់យោធា នៅបរទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើគេហទំព័រ របស់ក្រុមប្រឹក្សាសហព័ន្ធ បានឲ្យដឹងថា “សមាជិកព្រឹទ្ធសភា បានគាំទ្រជាឯកច្ឆ័ន្ទ ចំពោះការអនុម័តសេចក្តីសម្រេច ដែលពាក់ព័ន្ធ”។ យោងតាមវិមានក្រឹមឡាំង បានឱ្យដឹងថា...
បឺលីន៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានប្រកាសកាលពីថ្ងៃអង្គារ អំពីការផ្អាកដំណើរការបញ្ជាក់ នៃបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream 2 ដោយលើកឡើងពីសកម្មភាព របស់រុស្ស៊ី លើអ៊ុយក្រែន។ លោកបានប្រាប់អ្នកកាសែតថា “ស្ថានការណ៍ថ្ងៃនេះ បានផ្លាស់ប្តូរជា មូលដ្ឋាន យើងនឹងវាយតម្លៃឡើងវិញ នូវស្ថានភាពដែលបានវិវត្ត ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ព្រុចសែល៖ ប្រធានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានជំរុញឱ្យរុស្ស៊ី “ជ្រើសរើសផ្លូវនៃការទូត” នៅក្នុងជម្លោះជាមួយអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងនៅចុងបញ្ចប់ នៃកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការអូតង់ និងអ៊ុយក្រែនថា “នេះគឺជាពេលវេលាដ៏គ្រោះថ្នាក់បំផុត នៅក្នុងសន្តិសុខអឺរ៉ុប សម្រាប់មួយជំនាន់” ។ លោកបានបន្ដថា “អឺរ៉ុប...
បរទេស៖ប្រទេសចិនកាលពីថ្ងៃចន្ទបានប្រកាសដាក់ទណ្ឌកម្មថ្មីទៅលើក្រុមហ៊ុនផលិតអាវុធក្នុងវិស័យការពារជាតិសម្រាប់អាមេរិកមានដូចជា Raytheon Technologies និងក្រុមហ៊ុន Lockheed Martin ផងពាក់ព័ន្ធទៅនឹងសកម្មភាពរបស់ពួកគេជាមួយនឹងការលក់អាវុធទៅឲ្យកោះតៃវ៉ាន់។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោក Wang Wenbin បានថ្លែងអំពីការសម្រេចចិត្តចុងក្រោយនេះនៅក្នុងសន្និសិទសារព័ត៌មានប្រចាំថ្ងៃមួយស្តីអំពីការអនុម័តនិងការអនុវត្តច្បាប់ថ្មីប្រឆាំងទៅនឹងទណ្ឌកម្មពីបរទេសដែលបានចូលធរមានតាំងតែពីឆ្នាំ២០២១ដើម្បីឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងមួយដែលអាមេរិកបានលក់អាវុធទំហំប្រមាណជា១០០លានដុល្លារទៅឲ្យកោះតៃវ៉ាន់នាពេលកន្លងមក។ លោក Wang ក៏បានធ្វើការអំពាវនាវផងដែរថា៖សាជាថ្មីម្តងទៀតចិនបានស្នើសុំឲ្យអាមេរិកនិងរដ្ឋាភិបាលរបស់ខ្លួនព្រមទាំងក្រុមហ៊ុនពាក់ព័ន្ធទាំងឡាយក្នុងការបញ្ចប់ការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ឬការរឹតចំណង់ទំនាក់ទំនងយោធាជាមួយនឹងកោះតៃវ៉ាន់ក្តី។ ទោះបីជាយ៉ាងណាក្តីគេនៅមិនទាន់បានដឹងថាទំហំនៃការដាក់ពិន័យដោយចិនមានកម្រិតប៉ុណ្ណានោះទេប៉ុន្តែកន្លងមកអាមេរិកតែងតែបានប្រកាសលក់អាវុធទៅឲ្យកោះតៃវ៉ាន់និងទទួលបានទណ្ឌកម្មពីចិនផងដែរដូចជាកាលពីឆ្នាំ២០១០ឆ្នាំ២០១៥និងឆ្នាំ២០១៩ផងដែរ៕ប្រែសម្រួល៖ស៊ុនលី
អាមេរិក ៖ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ការកើនឡើងកម្រិតទឹក សមុទ្រអាចត្រូវបានគេ មើលឃើញថា ជាបាតុភូតទំនើបមួយ ប៉ុន្តែបើយោងតាមការសិក្សាថ្មីមួយ វាពិតជាបានក្លាយជាបញ្ហា សំខាន់ជាង ១៥0 ឆ្នាំមុន ។ ក្រុមអ្នកស្រាវជ្រាវ បានសិក្សាលើមូលដ្ឋានទិន្នន័យសកល នៃកំណត់ត្រាកម្រិតទឹកសមុទ្រ ក្នុងរយៈពេល ២,000 ឆ្នាំចុងក្រោយនេះ ដោយផ្អែកលើភស្តុតាង...