ព័ត៌មានអន្តរជាតិ

ឥណ្ឌា ច្រានចោល ការសិក្សាមួយដែលថា ការស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសមានច្រើន លើសពីរបាយការណ៍

ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា បានច្រានចោល ការសិក្សាថ្មីមួយ ដែលអះអាងថា ការស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា ត្រូវបានរាប់បញ្ចូលថាជា “ការប៉ាន់ស្មាន និងផ្តល់ព័ត៌មានមិនត្រឹមត្រូវ”។

ការសិក្សាដែលត្រូវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet បានបង្ហាញថាមនុស្ស ៤,៧ លាននាក់នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេប៉ាន់ប្រមាណថា បានស្លាប់ក្នុងអំឡុងពេល ជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង២០២១ ដែលខ្ពស់ជាង ចំនួនផ្លូវការ ៨ដង។

ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រភពទិន្នន័យដែលប្រើប្រាស់ ដោយការសិក្សានេះ ហាក់ដូចជាត្រូវបានដកចេញ ពីរបាយការណ៍កាសែត និងការសិក្សាដែលមិនបាន ត្រួតពិនិត្យដោយមិត្តភ័ក្តិ ដោយចោទសួរពីភាពត្រឹមត្រូវ នៃលទ្ធផល។

ក្រសួង​សុខាភិបាល ​បាន​ឲ្យដឹងថា ការ​រាយការណ៍​អំពី​ការ​ស្លាប់​នៅ​ប្រទេស​ឥណ្ឌា ត្រូវ​បាន​ធ្វើ​ជា​ប្រចាំ ​ក្នុង​លក្ខណៈ​តម្លាភាព។  វាត្រូវបានធ្វើបច្ចុប្បន្នភាព ជារៀងរាល់ថ្ងៃនៅក្នុងដែនសាធារណៈ នៅលើគេហទំព័រផ្លូវការ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “លើសពីនេះ មានការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ នៅក្នុងប្រទេសឥណ្ឌា ដើម្បីរាយការណ៍ពីការស្លាប់ ដោយសារជំងឺកូវីដ-១៩ ដោយសារពួកគេមានសិទ្ធិទទួលបាន សំណងជារូបិយវត្ថុ។ ដូច្នេះហើយ លទ្ធភាព នៃការរាយការណ៍មិនគ្រប់គ្រាន់ គឺតិចជាង”៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top