ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ប្រកាសទិញយន្តហោះ ចម្បាំង F-35 ជាច្រើនគ្រឿង ពីក្រុមហ៊ុនអាមេរិក

បឺលីន ៖ ក្រសួងការពារជាតិ (BMVg) បានប្រកាសថា ប្រទេសអាល្លឺម៉ង់ នឹងទិញយន្តហោះចម្បាំង F-35 ដោយក្រុមហ៊ុន ផលិតអាមេរិក Lockheed Martin ដើម្បីជំនួសកងនាវា Tornado ដ៏ចាស់របស់ប្រទេសនេះ ដែលត្រូវបានណែនាំ និងប្រើប្រាស់ កាលពីជាង ៤០ឆ្នាំមុន ។

ការទិញនេះ នឹងមិនធ្វើឱ្យខូចដល់ផែនការ រួមរបស់ប្រទេសអាល្លឺម៉ង់ ជាមួយបារាំង ដើម្បីជំនួសបន្តិចម្តងៗ នូវយន្តហោះចម្បាំង Eurofighter ជាមួយនឹងកំណែ ដែលប្រសើរឡើងនៅឆ្នាំ២០៤០ ដែលជាផ្នែកមួយនៃប្រព័ន្ធប្រយុទ្ធ FCAS ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ Christine Lambrecht បានលើកឡើងថា “នេះមានន័យថា បច្ចេកវិទ្យាសំខាន់ៗ នៅតែមាននៅក្នុង ប្រទេសអាល្លឺម៉ង់ និងនៅអឺរ៉ុប” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

កាលពីដើមខែមីនា អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានប្រកាសរួចហើយនូវមូលនិធិការពារជាតិ ពិសេសចំនួន ១០០ពាន់លានអឺរ៉ូ (១១០ពាន់លានដុល្លារអាមេរិក) និងដើម្បីបង្កើន ថវិកាការពារប្រចាំឆ្នាំ ដល់ជាងពីរភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់ប្រទេស៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top